រុស្ស៊ី កំពុងតែ​អភិវឌ្ឍន៍​នូវ​អាវុធ​ប្រឆាំង​នាវាមុជទឹក​ស៊េរី​ថ្មី​

ព្រឹត្តិការណ៍ថ្មីៗ
0
274
​អគ្គនាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា Rostec របស់​រុស្ស៊ី បាន​និយាយថា រុស្ស៊ី​កំពុងតែ​អភិវឌ្ឍន៍​នូវ​ប្រ​ភ​ទ​អាវុធ​ប្រឆាំង​នាវាមុជទឹក​។​លោក Vladimir Lepin ជា​អគ្គនាយក​ប្រចាំ​នៅ​ក្រុមហ៊ុន Rostec បាន​និយាយថា «​គម្រូ​ថ្មី​នៃ​អាវុធ​ប្រឆាំង​ទៅនឹង​នាវាមុជទឹក គឺ​កំពុង​ត្រូវបាន​អភិវឌ្ឍន៍​។​ ​គ្រាប់បែក​ប្រឆាំង​ទៅនឹង​នាវាមុជទឹក​ស៊េរី​ថ្មី ដែល​ត្រូវបាន​គេ​អភិវឌ្ឍ​នោះ​នោះ​គឺមាន​ឈ្មោះថា Zagon-2​។ វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​បាញ់​កម្ទេច​នាវាមុជទឹក ដែល​ស្ថិតនៅលើ​ផ្ទៃ​ទឹក និង​ក្រោម​ទឹក​ក្នុង​ជម្រៅ​រហូតដល់​ដល់ ៦០០​ម៉ែត្រ ដែល​សម្តៅ​ទៅរក​នាវាមុជទឹក​។ ក្នុងចំណោម​រយៈ​ចម្ងាយ​នេះ គ្រាប់បែក​ប្រភេទ​នេះ អាច​តម្រង់​គោលដៅ​ទៅរក​អ្វីដែល​វា​បាន​ចាត់​រ៉ា​ដា​បាន ក្នុង​រយៈ​ចម្ងាយ ៤៥០​ម៉ែត្រ​។​ ​អ្នក​អភិវឌ្ឍន៍​អាវុធ​នេះ បានធ្វើ​ឲ្យ​វា​មាន​កម្លាំង​ខ្លាំង​និង​មាន​ប្រសិទ្ធ​ជាង​គ្រាប់បែក​ស៊េរី​មុន គឺ​ស៊េរី Zagon-1 ដល់​ទៅ ៣​ដង​ឯណោះ ហើយក៏​រឹតតែ​មានតម្លៃ​ថោក​ជាង​មន​ទៅទៀត​។​ ​គួរ​កត់សម្គាល់ថា មួយរយៈ​ចុងក្រោយ​នេះ រុស្ស៊ី​បាននិងកំពុង​តែ​ខិតខំ​បង្កើន​សមត្ថភាព​របស់​ខ្លួន​កាន់តែខ្លាំង​បន្ថែមទៀត ខណៈដែល​អង្គការ​ណា​តូ និង​សហរដ្ឋអាមេរិក បានបង្ហាញ​វត្តមាន​នាវាចម្បាំង​របស់​ពួកគេ នៅក្នុង​សមុទ្រ​ខ្មៅ​។ ថ្មីៗ​នេះ អាមេរិក​បាន​បញ្ជូន​នាវា​ពិឃាត​របស់ខ្លួន​ធ្វើដំណើរ​ចូល​ដែនទឹក​សមុទ្រ​ខ្មៅ​។ ជា​ប្រតិកម្ម រុស្ស៊ី​បាន​និយាយថា ខ្លួន​នឹងធ្វើ​ការឆ្លើយតប​ទៅនឹង​ទង្វើ​នេះ ក្នុងពេល​ណាមួយ​៕DNT-NEWS