ការបែកបាក់​ស្នេហ៍​របស់​តារា​សម្តែង​ស្រី Fan Bingbing ដោយសារ​មាន​មូលហេតុ​បែបនេះ​សោះ !

សិល្បៈកម្សាន្ត
0
265
​ពេលដែល​តារា​សម្តែង​ស្រី​ចិន Fan Bingbing មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ​អស់​រយៈពេល​ជាច្រើន​ខែ កាលពី​ឆ្នាំមុន ស្របពេល​មាន​ពាក្យ​ច​ចាម​អារាម បាន​លេចឮ​ពី​ជោគវាសនា​របស់​នាង​។​ ​ចាប់តាំងពី​ពេលនោះ​មក នាង​ត្រូវបាន​តុលាការ​ស៊ើបអង្កេត​លើ​ករណី​លួច​បន្លំ​ពន្ធ និង​ការជជែក​ដេញដោល​ជាហេតុ​នាំ​ឲ្យ​គេ​និយាយថា នាង​ទំនងជា​ត្រូវបាន​ចាប់ខ្លួន ឬក៏​ត្រូវ​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​បណ្តោះអាសន្ន​នៅ​សហរដ្ឋអាមេរិក ដើម្បី​បញ្ចៀស​ផុតពី​ការដាក់ទោស​ទាំងអស់នេះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយមក នាង​បាន​ចេញមុខ​ជួសជុល​រូបភាព​លាប​ពណ៌​របស់​នាង ក្រោយពី​កាលពី​ខែតុលា ក្រុម​អាជ្ញាធរ បាន​បញ្ជា​ឲ្យ​ដឹង​បង់ប្រាក់​១៧៧​លាន​ដុល្លារ លើ​ករណី​មិនបាន​បង់ពន្ធ និង​ការផាកពិន័យ​។​ ​ប៉ុន្តែ​ពេលនេះ ពាក្យ​ច​ចាម​អារាម ចាប់ផ្តើម​ផ្ទុះ​ម្តង​ទៀតហើយ ដែល​លើក​នេះ គឺ​ជាប់​ពាក់ព័ន្ធ​ជីវិត​ស្នេហារ​របស់​នាង​។​ ​លោក Fiance Li Chen អាយុ​៤០​ឆ្នាំ ដែល​ធ្លាប់​ឈរ​ខាង​នាង ពេលដែល​នាង​ជួប​បញ្ហា ហើយ​និង​នាង Fan បានប្រកាស​កាលពី​ថ្ងៃទី​២៧ ខែមិថុនា តាម Weibo ថា ពួកគេ​នឹង​ចែកផ្លូវ​គ្នា​ដើរ​ហើយ ក្រោយ​រួមរស់​ជាមួយគ្នា បាន​រយៈពេល​៤​ឆ្នាំ​។​   ​ប៉ុន្តែ​ក្រុមអ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន មិន​ជឿ​លើ​ការបែកបាក់​របស់​អ្នក​ទាំង​២​នោះទេ ដោយ​ពួកគេ​ចាត់ទុកថា វា​គ្រាន់តែ​ជា​ព័ត៌មាន​ក្លែងក្លាយ​ប៉ុណ្ណោះ ហើយ​ភាពមន្ទិលសង្ស័យ​របស់​ពួកគេ កាន់តែ​លេចចេញ​ច្បាស់​ឡើង​ថែម​មួយកម្រិត​ទៀត ក្រោយពេល​សារព័ត៌មាន​ចិន បាន​រាយការណ៍​ថា គូស្នេហ៍​ទាំង​២ ត្រូវបាន​គេ​ឃើញ​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ថៃ​ជាមួយគ្នា រយៈពេល​៣​ថ្ងៃ​ប៉ុន្ណោះ ក្រោយ​ការប្រកាស​ការបែកបាក់​ស្នេហ៍​របស់​ពួកគេ​៕ ​