សម្រស់តារាម៉ូឌែលទូរស័ព្ទដៃ OPPO ស៊េរីថ្មីធ្វើឲ្យគេភ្ញាក់ផ្អើល

បច្ចេកវិទ្យា
0
350
តារាម៉ូឌែលថ្មីរបស់ក្រុមហ៊ុន OPPO​ ​បានបង្កឲ្យមានភាពភ្ញាក់ផ្អើលដោយសារតែសម្រស់មិនធម្មតា​ រហូតមានអ្នកខ្លះ​ស្មាន​ថាជា​​តារាបរទេស។ ទូរស័ព្ទស៊េរីថ្មី OPPO Reno 10X Zoom (Digital 60X Zoom) ពណ៌ Ocean Green ដែលស្ថិតក្នុងដៃ លោក កែវ សុខផេង​ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិ​កម្ពុជារូបសង្ហាដ៏មាន​ប្រជាប្រិយភាព​ទាំងសមត្ថភាពលេងបាល់ និង មានទឹកមុខស្រទន់ជាប់ កាន់តែសង្ហាជាមួយម៉ូឌែល OPPO Reno 10X បែប High Class ដែលមានសមត្ថភាពពិសេសដោយ OPPO Reno 10X អាច Zoom បានកម្រិតដល់ទៅ៦០ដង កាន់តែឆ្ងាយ កាន់តែច្បាស់លើសពីការរំពឹងទុកពិតជាសាកសមជាមួយសុភាពបុរសគ្រប់រូប និង អ្នកជំនាញថតរូបតែម្តង​សម្រាប់​ពាក់កណ្តាល​ឆ្នាំ២០១៩នេះ ដោយថាមពលថ្មធំ4065mAh និង ROM 256GB និង RAM 8GB  វាមានកាមេរ៉ា​ក្រោយ​ដល់ទៅ៣គ្រាប់រួមមានកាមេរ៉ាមេទំហំ 48MP ឬ (Main Camera) + កាមេរ៉ាទំហំ 8MP  ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាអ្វីដែលលោក​អ្នក​ប្រាថ្នាចង់បាន គឺ Zoom ដល់ឋានណាក៏បានដែរ ហេហេហេ ដោយវាមានតម្លៃសាកសម​នឹងសមត្ថភាព​របស់វា 899$  ។ ក្រលេកមកមើលម៉ូឌែលស្រីស្អាតពីរនាក់ទៀត (សុំលាក់ឈ្មោះសិន) ដែលកាន់ទូរស័ព្ទ OPPO Reno Series ធម្មតា ពណ៌ Sunset Rose ពិតជាសម្រស់វិញគឺមិនធម្មតារបស់គេមែន ដោយយុវតីរូបនេះមានសម្រស់ដូច​តារាកូនកាត់​បរទេស​​ដូច្នោះដែរ គ្រប់គ្នាដែលបានឃើញរូបថតរបស់យុវតីរូបនេះហើយ យើងខ្ញុំជឿជាក់អាចនឹងមានអ្នកលង់សម្រស់​របស់​នាងមិនខាន។ កាន់តែពិសេសជាងនេះទៀតទូរស័ព្ទស៊េរី Reno ពណ៌ Sunset Rose នេះ មើលទៅពិតជាសាកសម​ជាមួយ​នឹងសុភាពនារីសម័យថ្មី ដែលមានរាងតូចច្រលឹង មានភាពជឿជាក់ មុះមុតបែបនេះខ្លាំងណាស់ ព្រោះវាជាពណ៌ទូរស័ព្ទ​ដែលបង្កប់នូវមនោសញ្ចេតនាផ្អែមត្រជាក់ ដោយច្នៃចេញពីពន្លឺថ្ងៃលិចដ៏ស្រទន់ ជាបន្លឺដែលមនុស្សគ្រប់គ្នាតែងតែចង់ទស្សនា និង ផ្តិតយករូបភាព។ OPPO Reno Sunset Rose នេះមានតម្លៃត្រឹមតែ 529$ ដែលមានកាមេរ៉ាក្រោយភ្លោះ 48MP + 5MP និង​កាមេរ៉ាមុខ 16MP មានបច្ចេកវិទ្យា AI Beauty វាមានបំពាក់ពន្លឺជំនួយ (Soft Light) ថាមពលថ្ម 3065mAh និង ROM 256GB និង RAM 6GB ផងដែរ គឺថាកប់ស៊េរីតែម្តងសម្រាប់យុវនារីយើង ៕