តារា​សម្តែង​តៃវ៉ាន់ Lin Chi-ling សង្ស័យ​មាន​ផ្ទៃពោះ​ជាមួយ​គូស្នេហ៍ ដោយ​……

សិល្បៈកម្សាន្ត
0
352
​ជា​ការពិត​ខ្លាំងណាស់​ថា វា​មិនចេះ​ខ្លះ​នោះទេ​ចំពោះ​រឿងអាស្រូវ​សម្រាប់​ជន​ល្បី ហើយ​លើក​នេះ តារា​សម្តែង​តៃវ៉ាន់ Lin Chi-ling ត្រូវបាន​ពាក្យ​ច​ចាម​អារាម​លើកឡើងថា នាង​មាន​ផ្ទៃពោះ ក្រោយ​រូបថត​នាង​នៅ​ព្រលានយន្តហោះ​ឃើញ​ក្បាលពោះ​លយ​ចេញមកក្រៅ ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ហុងកុង ក្នុង​សប្តាហ៍​នេះ​រួចមក​នោះ​។​ ​វា​មិនមែនជា​លើកដំបូង​នោះទេ ដែល​តារា​ស៊ូ​ពើ​ម៉ូ​ដែល និង​ជា​តារា​សម្តែង​វ័យ​៤៤​ឆ្នាំ​ម្នាក់នេះ ត្រូវបាន​ញាំញី​ដោយសារតែ​ពាក្យ​ច​ចាម​អារាម​ទាំងនេះ​។​ ​ពេលដែល​ព័ត៌មាន​ផ្ទុះឡើង​ពី​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​សមាជិក​ក្នុង​ក្រុម​តារាចម្រៀង​ជប៉ុន Exile គឺ​លោក Akira កាលពី​ខែមិថុនា​កន្លងទៅ មាននូវ​ពាក្យ​ច​ចាម​អារាម​ថា វា​គ្រាន់តែ​ជា​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​បញ្ចៀស​ផុត ឬ​បិតបាំង​ភាពអាម៉ាស់​របស់​ពួកគេ​។ ប៉ុន្តែ​ពាក្យ​ច​ចាម​អារាម​ទាំងអស់នោះ ត្រូវបាន​លប់បំបាត់ចោល​ទៅវិញ​ដោយ​បងប្រុស​របស់​នាង​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ រូបថត​ជាច្រើន​សន្លឹក ដែល​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ផ្ទុះ​ពាក្យ​ច​ចាម​អារាម​ជាថ្មី​ម្តងទៀត ថា​នាង​ទំនង​ជាមាន​ផ្ទៃពោះ​ពិតមែន ប៉ុន្តែ​ត្រូវបាន​ច្រានចោល​ម្តងទៀត ដោយ​អ្នកនាំពាក្យ​របស់​នាង​៕ ​