សម្តេច​តេ​ជោ ៖ …… ប្រជាជន​បើកឡាន និង​ជិះ​ម៉ូតូ​មិនដឹងថា​ខ្ញុំ នៅលើ​កូន​រថយន្ត​នេះ​ទេ​…

ព្រឹត្តិការណ៍ថ្មីៗ
0
267
​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ បាន​បើកឡាន​ប្រើ​អាគុយ​ដោយ​ខ្លួនឯង ដើម្បី​មើល​ដំណាំ​ក្នុង​បន្ទាយ​ទាហាន និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ នៅតាម​ផ្លូវ​លេខ​២១ ចន្លោះ​ក្រុង​តាខ្មៅ និង​ស្រុក​ស្អាង ខេត្តកណ្ដាល​។​ ​បើ​យោងតាម​ផេ​ក​របស់​សម្តេច​បាន​បង្ហោះ​យ៉ាងដូច​ច្នេះ​ថា ៖ «​អផ្សុក​ខ្លាំងណាស់ ដោយ​មិនបាន​ហាត់ប្រាណ​ដូចពេលមុន​។ ពេទ្យ​មិនបាន​ហាម មិន​ឲ្យ​បើក​កូន​ឡាន​ទេ ដូចនេះ​បើកឡាន​មើល​ដំណាំ មើល​បន្ទាយ​ទាហាន និង​មើល​ប្រជាជន​ធ្វើដំណើរ​តាមផ្លូវ​លេខ​២១ ចន្លោះ​តាខ្មៅ និង​ស្រុក​ស្អាង ជា​ការល្អ​ម្យ៉ាងដែរ​។ ប្រជាជន​បើកឡាន និង​ជិះ​ម៉ូតូ​មិនដឹងថា​ខ្ញុំ នៅលើ​កូន​រថយន្ត​នេះ​ទេ ពួកគាត់​នាំគ្នា ជិះ​វ៉ា​រថយន្ត​យ៉ាង​សប្បាយ​»៕