សម្ដេច​ក្រឡាហោម ស ខេង នឹងមិន​បន្ធូរដៃ​ឡើយ​ចំពោះ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ !

ព្រឹត្តិការណ៍ថ្មីៗ
0
1475
[wai id="8"]

[wai id="7"]
​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បានប្រកាសថា នឹង​នៅតែ​រក្សា​ជំហរ​រឹត បន្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ហើយ​មិនអាច​ដកថយ​ឡើយ ពី ព្រោះនេះ​ជា​វិធី​តែមួយគត់​ដើម្បី​កែប្រែ​ឥរិយាបថ ដល់​អ្នកបើកបរ​ដែល​មិន​គោរព​ច្បាប់​ដើម្បី ឈានទៅ​កាត់បន្ថយ​គ្រោះថ្នាក់ អ្នកស្លាប់ និង​អ្នករងរបួស ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ការ អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ នឹងមិន​អាច​ដកថយ​ឡើយ ពីព្រោះ​នេះ​ជា​វិធី​តែមួយគត់​ដើម្បី​កែប្រែ​ឥរិយាបថ​អ្នកបើកបរ​ដែល​មិន​គោរព​ច្បាប់ ដើម្បី​ឈានទៅ​កាត់បន្ថយ​គ្រោះថ្នាក់ ដល់​អ្នកស្លាប់ និង​អ្នករងរបួស ស្របពេល​ក្នុង​រយៈពេល​២​ខែ​ចុងក្រោយ​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប្រជាពលរដ្ឋ​បាន​ចូលរួម​គាំទ្រ យ៉ាងសកម្ម និង​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ ដោយ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ច្បាប់ បើទោះបីជា​មិនបាន​១០០​ភាគរយ​ក៏ដោយ​។
ពាណិជ្ជកម្ម

​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​បាន​គូស បញ្ជាក់ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដោយ​បន្ថែម​ទឹកប្រាក់​ពិន័យ គឺ​មិនមែនជា​ដាក់បន្ទុក គាបសង្កត់ ឬ ធ្វើបាប​ប្រជា​ពល រដ្ឋ​ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នោះទេ ប៉ុន្តែ​ជាការ​ធ្វើឡើង ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ ។ ការពារ គឺ​នៅពេលដែល​ពលរដ្ឋ​គោរព​ច្បាប់​បាន​ត្រឹមត្រូវ គឺ​មិនមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច បណ្តាលឱ្យ​ស្លាប់ រងរបួស និង​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​ឡើយ​។ សម្រាប់​សម្តេច​បន្តថា ការ​រឹតបន្តឹង​ច្បាប់​នេះ គឺជា​ការអប់រំ​សង្គម និយាយឱ្យចំ​ជាការ​កែប្រែ​ទម្លាប់ និង​ផ្នត់គំនិត​ពលរដ្ឋ​ឱ្យមក​គោរព​ច្បាប់​ចរាចរណ៍​។​

​អាជ្ញាធរ​កម្ពុជា​បានចាប់ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដោយ​បន្ថែម​ទឹកប្រាក់​ផាកពិន័យ​ចាប់តាំងពី​ដើមខែ​ឧសភា​មក​។ ការ​រឹតបន្តឹង​នេះ បាន​រង​នូវ​ការរិះគន់​ពី​មជ្ឈដ្ឋាន​មួយចំនួន​ថា​ជាការ​ដាក់បន្ទុក​បន្ថែម​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ហើយ​ថា ការបន្ថែម​ទឹកប្រាក់​ពិន័យ​នេះ គឺ​ច្រើន​ហួសហេតុ​ពេក​ហើយ​។ ប៉ុន្តែ សម្តេច ស ខេង បាន​ហៅ​ការ រិះគន់​នេះ​ថា ជាការ​ប្រឆាំង​ដោយ​មិនបាន​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដោយហេតុថា បើ​ពលរដ្ឋ​បើកបរ​ដោយ គោរព ច្បាប់ គឺ​មិន​ត្រូវបាន​ផាកពិន័យ​អស់​លុយ​នោះឡើយ​។ ម្យ៉ាងវិញទៀត ជំងឺ​កូ​វីដ​១៩​មិនទាន់​បណ្តាលឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់ ម្នាក់ ឡើយ តែ​គ្រោះថ្នាក់​ចរាចរណ៍​វិញ គឺ​ធ្វើឱ្យ​ស្លាប់​ពលរដ្ឋ​ជា​រៀងរាល់​ថ្លៃ​។ ដូច្នេះហើយ សម្តេច​ថា​អ្នក​ដែល រិះគន់​ពី​បញ្ហា​នេះ គឺ​ហាក់​មាន​ចេតនា​ចង់​ទុកឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​បន្តទៀត​ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​៕


[wai id="5"]