​ក្លិប Atletico Madrid​ប្រតិកម្ម​ខ្លាំង​នឹង​បរិមាណ​លុយ​ដែល​ក្លិប Barcelona​ចំណាយ​សម្រាប់​កីឡាករ​Antoine Griezmann

ព្រឹត្តិការណ៍ថ្មីៗ
0
282
​បាល់ទាត់ៈ ក្លិប Atletico Madrid​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​បរិមាណ​លុយ​ដែល ក្លិប Barcelona បាន​ចំណាយ​សម្រាប់​កីឡាករ Antoine Griezmann ១២០​លាន​អឺរ៉ូ ។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្លិប Barcelona បានប្រកាស​ឲ្យ​ដឹងថា ពួកគេ​បាន​ចំណាយលុយ​១២០​លាន​អឺរ៉ូ ដើម្បី​ទូទាត់​លើ​ប្រការ​ដោះលែង​របស់​កីឡាករ​បារាំង​ម្នាក់នេះ ដោយ​ពួកគេ​បាន​បន្តទៀតថា កីឡាករ​ឈ្នះ​ជើងឯក World Cup​ម្នាក់នេះ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ ដែល​រួមទាំង​ប្រការ​ទិញ​ផ្តាច់​៨០០​លាន​អឺរ៉ូ​។​   ​កីឡាករ Griezmann ស្ទើរតែ​ចុះហត្ថលេខា​ចូល​លេង​ជាមួយ​ក្លិប Barcelona​ទៅហើយ​កាលពី​រយៈពេល​១២​ខែ​មុន តែ​ផ្ទុយទៅវិញ លោក​ក៏បាន​សម្រេចចិត្ត​បន្ត​នៅ​លេង​ជាមួយ​ក្លិប Atletico Madrid ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ត្រឹម​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​នៃ​ការប្រកាស​របស់​ក្លិប Barcelona ក្លិប Atletico Madrid​បាន​និយាយថា ពួកគេ​ជឿថា បរិមាណ​លុយ​ដែល​ពួកគេ​បាន​ចំណាយ គឺ​មិន​គ្រប់គ្រាន់​នោះទេ ក្នុងការ​ឈានដល់​ប្រការ​ដោះលែង ពីព្រោះថា កិច្ចព្រមព្រៀង​រវាង​កីឡាករ និង​ក្លិប Barcelona​ត្រូវបាន​បញ្ចប់ មុន​ពេលដែល​ប្រការ​ដោះលែង​ចុះ​ពី​២០០​លាន​អឺរ៉ូ មក​នោះ​១២០​លាន​អឺរ៉ូ​វិញ កាលពី​ដើមខែ​នេះ​៕