អបអរសាទរ​ខួប​៤១​ឆ្នាំ​នៃ​ការបង្កើត «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​ហៅថា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​»

ព្រឹត្តិការណ៍ថ្មីៗ
0
294
​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ គឺជា​ខួប​លើក​ទី ៤១​ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩) នៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្តូរ ឈ្មោះថា ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ជា​ថ្ងៃ​ដែល​ខ្មែរ​អ្នកស្នេហាជាតិ​មួយក្រុម បាន​ប្រមូល​ផ្តុំគ្នា នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​ដាក់ចេញ​នូវ​ផែនការ​រំដោះជាតិ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បច្ចុប្បន្ន​មានឈ្មោះ​ថា ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ១៩៧៨ និង​បានប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១​ខ របស់ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។ ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អ​គ្គមហាប​តី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជា​ច្រើ​រូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជំនះ​លើ​របប​នេះ នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩៕ ​ប្រភព​អត្ថបទ​៖ ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន​