រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ពី​ការវាស់វែង​ដី​នៅ​បឹង​ជើងឯក​ដោយ​ទុកពេល​៣០​ថ្ងៃ​

ព្រឹត្តិការណ៍ថ្មីៗ
0
254
​កាលពីពេល​ថ្មីៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការវាស់វែង និង​ការកំណត់​ព្រំដី ក្នុង​បឹង​ជើងឯក ស្ថិតនៅ​ខណ្ឌមានជ័យ និង​ខណ្ឌ​ដ​ង្ក រាជធានី​ភ្នំពេញ​។ រដ្ឋបាល​រាជធានី បាន​ណែនាំ​ឲ្យ​ពលរដ្ឋ ដែលមាន​ដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​បញ្ចប់​ការចុះវាស់វែង និង​កំណត់​ព្រំដី ឲ្យ​បានច្បាស់លាស់ ដោយ​ទុកពេល​៣០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ។​ ​នៅក្នុង​សេចក្តីជូនដំណឹង​ក៏បាន​បញ្ជាក់​បន្ថែមថា ចាប់តាំងពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​មក ក្រុមការងារ​បច្ចេកទេស​ចុះ​វាស់វែង និង​កំណត់​ព្រំដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក នៃ​គណៈកម្មការ​ដឹកនាំ​រប​ស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បាននិងកំពុង​ចុះ​វាស់វែង ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖ ១.​ចុះ​ស្វែងរក​ចំណុច​ព្រំដី​ទំហំ ១៩០​ហិកតា ដែល​ត្រូវ​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍ និង​ស្វែងរក​ចំណុច​ព្រំដី អ្នកកាន់កាប់​នៅលើ​ផ្ទៃដី​ទំហំ ១៩០​ហិកតា ដែល​ត្រូវ​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍ​ ២.​ចុះ​ស្វែងរក​ចំណុច​ព្រំដី​បឹង​ជើងឯក​ទំហំ ១៨១​ហិកតា ដែល​ត្រូវ​រក្សា​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ៣.​ចុះ​សិក្សា និង​វាស់វែង​កំណត់​និយាម​កា​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​ទីតាំង​បឹង​ជើងឯក​៕   ​