​លោក Step និង ស្រី​ឡាង បានជ្រើសរើស​យក​ទូរស័ព្ទដៃ OPPO ក្នុង​ការថត​យក​រូប​ភាព​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​

បច្ចេកវិទ្យា
0
398
  ​កាលពីពេល​ថ្មីៗ​នេះ កំពូល​តារាង​ចម្រៀង​ដែលមាន​ប្រិ​ជា​ប្រិយភាព​ក្នុង​ស្រទាប់​យុវវ័យ​នោះ គឹ លោក Step និង កញ្ញា សាឡា​ត់ ស្រី​ឡាង ដែលជា​តារា​សម្តែង​ស្រី​កំពុងមាន​កេរ្តិ៍ឈ្មោះ​គួរសម​ដែរ​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​ផងដែរ​នោះ បានបង្ហាញ​វត្តមាន​របស់​ពួកគាត់​ជាមួយ ​សមាគម​ថតរូប​ផ្លូវការ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ឈ្មោះថា OPPO Photography Academy បានចាប់ផ្តើម​បេសកម្ម​លើកដំបូង​របស់ខ្លួន​ទៅកាន់​ខេត្តព្រះវិហារ និង ខេត្តសៀមរាប ដែលជា​ទឹកដី​ដ៏​អច្ឆរិយៈ​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ និង ប្រវត្តិសាស្ត្រ​ដ៏​ល្អ​ផូ​ផង់ ។   ​តាមរយៈ​ការ​បង្ហោះ​រូបភាព​នៅលើ​បណ្តាញ​សង្គម​របស់ លោក Step និង ស្រី​ឡាង នៅលើ​ទឹកដី​ខេត្ត​ទាំងពីរ ឃើញថា​មាន​ចំនួន​អ្នក​ចូល​មើល និង​ចំនួន​អ្នក Like ច្រើន​មែនទែន ជាពិសេស​អ្នក​ទាំងពីរ​បានបង្ហាញ​រូបភាព​នៅ​តំបន់​ប្រាសាទកោះកេរ្តិ៍ និង តំបន់​ប្រាសាទអង្គរវត្ត​(​អង្គរតូច​)​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​រូបី​របស់​ប្រជា​ជាតិខ្មែរ ដែល​មិនអាច​កាត់ថ្លៃ​បាន​។ យោងតាម​ការ​ឲ្យ​ដឹង​របស់​តារាចំរៀង និង តារា​សម្តែង ដ៏​ស្រស់​សោភា​ទាំងពីរ​រូបនេះ​បាន​ឲ្យ​ដឹងថា OPPO Photography Academy គឺជា​សមាគម​ថតរូប​មួយ​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ដល់​អ្នក​ដែល​ស្រលាញ់​ការថតរូប​បែប​ច្នៃប្រឌិត​តាម​ទូរស័ព្ទដៃ Reno 10X Zoom ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ពួកគេ​ស្តីអំពី​វប្បធម៌ អរិយធម៌​ជាតិខ្មែរ ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ល្បី​រន្ទឺ​។ បុរស​សង្ហារ​ភ្នែក​តូច​កូនកាត់​ចិន​លោក Step បាន​ឈរ​ថត​នៅ​ពីមុខ​ប្រាសាទកោះកេរ្តិ៍​ដ៏​ល្បី​របស់​ខ្មែរ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន មាន​ចំងាយ 72គ​.​ម តាមផ្លូវ​ជាតិ​លេខ 23 ​គ​.​ម ពី​ទី​រួម​ខេត្តសៀមរាប និង តាមផ្លូវ​លេខ 211 និង ផ្លូវលំ ចំងាយ 49​គ​.​ម ពី​ទី​រួម​ខេត្តព្រះវិហារ​។​     ប្រាសាទកោះកេរ្តិ៍ សាងសង់​លើ​ផ្ទៃដី ខ្ពង់រាប ដែលមាន​ឈ្មោះថា​ឆក​គគី ដោយ​ព្រះបាទ​ជ័យ​វ័រ្មន​ទី​4 អំឡុង​ឆ្នាំ​(928-942)​។ ប្រាសាទកោះកេរ្តិ៍​មាន​លក្ខណៈ ជា​ប្រាសាទភ្នំ មាន​កំពស់​ប្រមាណ 35មែត្រ ចែកចេញជា​7 ថ្នាក់ បីដូច​ជាម​ហា​ចេតិយ៍ បែរមុខ​ទៅ​ទិស​ខាងលិច ទៅរក​រាជធានី អង្គរ​។ វា​ជា​រាជធានី​ចំណាស់​បែប​បុរាណ ដែលមាន​អាយុកាល​ជាង 1000​ឆ្នាំ មកហើយ​។   ចំណែក​ស្រី​ស្អាត​លេង​កម្ពស់ សាលា​ត់ ស្រី​ឡាង​វិញ បាន​ឈរ​បង្ហាញ​រាង​ដ៏​ស្រ​ឡូ​ន​របស់ខ្លួន​នៅតាម​ជ្រុង​នានា​នៃ​បរិវេណ​ប្រាសាទ​អង្គរតូច​ដែល​មើលទៅ​ស្ទីល​ថតរូប​របស់​នាង ស្អាត​មិន​ចាញ់​តារា​ក្រៅ​ស្រុក​ឡើយ​! ស្ទីល​ថត​របស់​នាង​ហាក់​បាន​កំពុង​ប្រាប់​ពិភពលោក​ថា​ប្រាសាទអង្គរវត្ត​គឺជា​កេរ្តិ៍តំណែល​របស់​ជាតិខ្មែរ ហើយ​ប្រទេស​កម្ពុជា​ក៏​ចាប់ផ្តើម​ប្រើ​ទង់ជាតិ​ដែលមាន​រូប​ប្រាង្គ​ប្រាសាទអង្គរវត្ត​ចាប់តាំងពី​ឆ្នាំ​1850 មកម្ល៉េះ ដើម្បី​បង្ហាញ​ពី​អារ្យធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​ជាតិខ្មែរ​ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​ប្រាសាទអង្គរវត្ត​ត្រូវបាន​គេ​ចាត់​ប​ញ្ជូ​ល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចាប់ពី​តាំងពី​ឆ្នាំ 1992 របស់​អង្គការ​យូណេស្កូ ដែល​វា​គឺជា​មហា​កិត្តិយស​មួយ​សម្រាប់​ប្រជាជន​ខ្មែរ ហើយ​កូន​ខ្មែរ​គ្រប់​ជំនាន់​ត្រូវមាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​អភិរក្ស​ថែរក្សា​ប្រាសាទបុរាណ​ប្រវត្តិសាស្ត្រ​នេះ​ទាំង​ពេលបច្ចុប្បន្ន​កាល និង អនាគតកាល ថែមទាំង​ត្រូវមាន​មោទកភាព​ចំពោះ​សម្បតិ​មហាសាល​នេះ​ទាំង​នៅក្នុង​ស្រុក និង នៅ​ចំពោះមុខ​សហគមន៍​អន្តរជាតិ​ថែម​ទៀតផង​។ ដើម្បី​ទទួលបាន​រូបថត​ដ៏​ស្រស់ស្អាត និង ភ្ជាប់​ជាមួយនឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ លោកអ្នក​អាច​ចូលទៅ​កាន់ Page ផ្លូវការ​នេះ​ https://www.facebook.com/oppoacademykh/ ៕ ​សម្រង់​ឯកសារ​ពី​អាជ្ញាធរ​អប្សរា​ ​