​កាន់​ពិសេស​ជាមួយ OPPO កាមេរ៉ា​បង្កប់​ក្នុង​អេក្រង់ ផ្ទៃ​លាត​ពេញ​យ៉ាង​ត្រជាក់​ភ្នែក ! តើ​អ្នក​ចង់បាន​អី​ទៀត ?

បច្ចេកវិទ្យា
0
335
​កាលពី​ប៉ុន្មាន​ឆ្នាំមុន យុគសម័យ​ទូរស័ព្ទ​ក្បាល​ឆក​មានការ​ពេញនិយម​យ៉ាងខ្លាំង ដោយ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ជាច្រើន​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ជាមួយនឹង​ម៉ូដ​សក់​ក្បាល​ឆក់​សឹងតែ​គ្រប់​ក្រុមហ៊ុន ហើយ​នៅក្នុង​ឆ្នាំនេះ​វិញ គេ​នាំគ្នា​ប្តូរ​មក​ពេញនិយម​ជាមួយ​កាមេរ៉ា បង្កា​ប់​ខ្លួន​ដែលមាន​អេក្រង់​ធំ លាតសន្ធឹង​យ៉ាង​ធំ ដែល​ម៉ូដ​ថ្មី​នេះ​បាន​ឆក់យក​បេះដូង​អ្នកប្រើប្រាស់​យ៉ាងខ្លាំង​ក្លា ។​ តើ​អ្នក​ចង់បាន​អី​ទៀត​? នេះ​ជា​ឃា្ល​មួយ​ដែល OPPO តែងតែ​សួរ​អ្នកគាំទ្រ​របស់ខ្លួន និង បំពេញ​នូវ​អ្វីដែល​ពួកគេ​ចង់បាន​! អី​ឡូ​វ​ចំណុច​ទាំងពីរ​នេះ OPPO ធ្វើបាន​ហើយ ព្រោះ​កាលពី​ថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន OPPO បានបង្ហាញ​ទូរស័ព្ទ​ដែលមាន​អេក្រង់​មាន​រាង​កោង​នៅ​សងខាង​គែម ដែល​កោង​រហូតដល់ 88 ដឺ​ក្រេ និង​មិនមាន​ប៊ូ​តុង​នៅ​សងខាង​ឡើយ ដើម្បី​បង្ហាញ​ពី​ភាពជឿនលឿន​របស់​ពួកគេ ទៅកាន់​មហាជន ចំពោះ​ការស្វែងរក​នូវ​ទម្រង់​ថ្មី​មួយទៀត​នៃ​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​នាពេល​អនាគត​។   ​លោក​នេះ Oppo លេង​ម៉ូដ​អេក្រង់​ស្ទើរតែ​ពេញ​គែម 100% តែម្តង​(៩៣,៨%) ថែមទាំង​មាន​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​ដូច​កាល​បាន​បង្អួត​ក្នុង​ព្រឹត្តិការណ៍ MWC នៅ​ទីក្រុង​សៀង​ហៃ​ដូច្នោះ​ដែរ ។ អេក្រង់​កោង​ដ៏​ស្រស់ស្អាត​នេះ​ត្រូវបាន​ក្រុមហ៊ុន​ឲ្យ​ឈ្មោះថា Waterfall Screen ដោយមាន​គែម​លើ និង​គែម​ក្រោម​ស្ទើ​តែ​បាត់​តែម្តង មិន​ធ្លាប់មាន​។ លោក Brian Shen ជា​អនុប្រធាន​ក្រុមហ៊ុន Oppo បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ​នៅលើ​បណ្តាញ​សង្គម Weibo ដោយ​បញ្ជាក់ថា​អេក្រង់​ថ្មី​នេះ ប្រើ​បន្ទះ​អេក្រង់​តូច​ជាង​បន្ទះ អេក្រង់​របស់​ស៊េរី Oppo Find X ទៅទៀត ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​យើង​មិន​បានឃើញ​ខ្នង​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន​នោះឡើយ ប្រហែលជា OPPO ទុក Surprise ទៀតហើយ​។​ លោក​បាន​ឲ្យ​ដឹង​ទៀតថា ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​អេក្រង់ Waterfall នេះ នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំក្រោយ ហើយ​វា​កាន់តែ​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្តងទៀត បន្ទាប់ពី​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់ បានរៀបចំ​ជោគជ័យ​។ សូមបញ្ជាក់ថា OPPO គឺជា​ក្រុមហ៊ុន​ដែល​ធ្លាប់មាន​បទពិសោធន៍​ក្នុងការ​ស្រាវជ្រាវ ការបង្កើត​ថ្មី​សម្រាប់​គំនិត​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់ ចាប់តាំងពី​ម៉ូ​ឌែ​ល X903 ដែលជា​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ​ប្រព័ន្ធ Android ដំបូង​គេ​បង្អស់​ចាប់តាំងពី​ឆ្នាំ​2011​មកម្ល៉េះ ហើយ​ទស្សនៈ​ក្នុងការ​ស្វែងរក​ទិសដៅ​អនាគត​របស់​ស្មា​ត​ហ្វូ​ន ត្រូវបាន​ក្លាយជា​គោលដៅ​ចុងក្រោយ​សម្រាប់​ក្រុម​ផលិតករ​OPPO៕ ​