ម្ចាស់​ក្ស​ត្រី Diana បាន​ចាប់ជាតិ​ជា​ក្មេងប្រុស​អាយុ​៤​ឆ្នាំ​នៅ​អូស្ត្រាលី​

ព្រឹត្តិការណ៍ថ្មីៗ
0
317
​ម្ចាស់​ក្ស​ត្រី Diana ត្រូវបាន​គេ​អះអាងថា បាន​ចាប់ជាតិ​ថ្មី​ហើយ​នៅលើ​ក្មេងប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ ដែល​អាច​និយាយ​រៀបរាប់​ពី​ជីវិត​របស់​ព្រះ​នាង​នៅក្នុង​សេចក្តីលំអិត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​។​ ​ក្មេងប្រុស Billy Campbell ដែល​មិនដឹង​អ្វី​សោះ​ពី​គ្រួសារ​រាជវង្ស បានចាប់ផ្តើម​និយាយថា រូបគេ បាន​ចាប់ជាតិ​ជា​ម្ចាស់​ក្ស​ត្រី Diana តាំងពី​រូបគេ​មាន​អាយុ​២​ឆ្នាំ​មកម្ល៉េះ​។ ក្មេងប្រុស​អូស្ត្រាលី​ម្នាក់នេះ បាន​អះអាង​ពី​ក្មេងប្រុស​របស់គេ គឺ​ព្រះអង្គម្ចាស់ Harry និង William ក៏ដូចជា​បាន​និយាយ​រៀបរាប់​ត្រូវ​ឥតខ្ចោះ​ដ៏​គួរ​ភ្ញាក់ផ្អើល​ពី​ប្រាសាទ Balmoral ។​ ​លោក David Campbell គឺជា​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​អូស្ត្រាលី និង​ជា​ឪពុក​ក្មេងប្រុស បានប្រកាស​ឲ្យ​ដឹង​ពី​ការ​សម្តី​ដ៏​ច​ម្លែ​ងរ​បស់ Billy ។​ ​លោក​បាន​និយាយថា ការនិយាយ​ដឹងជាតិ​បានចាប់ផ្តើម​ឡើង​តាំងពី Billy​មាន​អាយុ​២​ឆ្នាំ​មកម្ល៉េះ ដោយ​នៅពេលនោះ រូបគេ បាន​ច​ង្អុ​រ​រូប Diana និង​បាន​និយាយថា “​មើល វា​គឺជា​រូបខ្ញុំ ពេលដែល​ខ្ញុំ​នៅ​ជា​ម្ចាស់​ក្ស​ត្រី​”​។​ ​លោក Campbell បាន​និយាយថា កូនប្រុស​របស់លោក​ចាប់ផ្តើម​និយាយ​បែបនេះ ពេលដែល​នរណាម្នាក់ បាន​ឲ្យ​ភរិយា Lisa​របស់គាត់​នូវ​កាត​មាន​ពាក្យ Lady Di នៅលើ​នោះ​។​ ​ក្មេងប្រុស Billy​បាន​និយាយប្រាប់​គ្រួសារ​របស់គាត់​ថា គាត់​មាន​បងប្រុស​ម្នាក់​ឈ្មោះ John គឺជា​ព្រះរាម​របស់​ម្ចាស់​ក្ស​ត្រី Diana ដែល​បាន​សោយ​ទីវ​ង្គ​ត មុនពេល​ព្រះ​នាង​ប្រសូត្រ​ទៅទៀត​។ ក្រោយមកទៀត ក្មេងប្រុស Billy បាន​រៀបរាប់​យ៉ាងច្បាស់​ពី​ប្រាសាទ ជា​កន្លែង​ដែល​ម្ចាស់​ក្ស​ត្រី​ស្នាក់នៅ​អំឡុង​រដូវ​កាល​បុណ្យ​គ្រិស្ត​ស្មាស់ ដោយ​គេ​បាន​រៀបរាប់ថា ប្រាសាទ​នេះ មាន​រូប​សេះ​ដុះ​ស្នែង​នៅលើ​ជញ្ជាំង ចឹ​ង​ហើយ​បានជា​គេ​ហៅ​វា​ថា​ជា​ប្រាសាទ Balmoral ។​ ​លោក Campbell បាន​និយាយថា សេះ​ដុះ​ស្នែង​គឺជា​សត្វ​និមិត្តរូប​របស់​ស្កុ​តលែ​ន ហើយ​និង​មាន​សេះ​ដុះ​ស្នែង​នៅលើ​ជញ្ជាំង​ប្រាសាទ តើ​គេ​អាច​ដឹង​តាមរបៀប​ណា​ទៅ​? ​ការ​ចាំជាតិ​ច្បាស់​បំផុត​របស់ Billy គឺ​ពេលដែល​គេ​ចាំ​ច្បាស់​គ្រោះថ្នាក់​ចរាចរណ៍​របស់​ម្ចាស់​ក្ស​ត្រី Diana នៅ​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំមុន​១៩៩៧៕