ពញាក់​អារម្មណ៍​ជ្រុល​ពេក យក​ម៉ាស់​ពាក់​ឲ្យ​រូបសំណាក​ក្នុង​វត្ត​បែកញើស​ជោគ​ខ្លួន​ក្នុង​ប៉ុស្តិ​ប៉ូលិស​

ព្រឹត្តិការណ៍ថ្មីៗ
0
396
…​ជាង​ថតរូប​ម្នាក់នេះ​មានបំណង​ល្អ​ទេ ចង់​ពញាក់​អារម្មណ៍​ទៅដល់​ពលរដ្ឋ​ថៃ​ឲ្យ​ប្រើ​ម៉ាស់​ដើម្បី​ការពារ​ខ្យល់​អាក្រក់​ពិសេស​កុំ​ឲ្យ​ឆ្លង​វិ​រុស​កូ​រ៉ូ​ណា​ប៉ុន្តែ​ដោយសារតែ​ជាង​ថតរូប​ម្នាក់នេះ​បាន​យក​ម៉ាស់​ទៅ​ពាក់​លើ​រូបសំណាក​ផ្សេងៗ​ក្នុង​វត្ត​ហើយ​ថត​បង្ហោះ​ក៏​ទទួលរង​នូវ​ការចោទប្រកាន់​ធ្វើ​ឲ្យ​រូបគេ ភ័យ​បុក​ពោះ​យ៉ាងខ្លាំង​ទម្រាំ​បកស្រាយ​រួចខ្លួន​។​ដោយសារតែ​វិបត្តិ​ខ្យល់ពុល​ផង និង​វីរុស​កូ​រ៉ូ​ណា​កើតឡើង​ផង​នោះ ធ្វើឱ្យ​ការពាក់​ម៉ាស់ គឺជា​វិធានការ​ដ៏​ពេញនិយម​មួយ​ដើម្បី​ការពារ​ខ្លួន និង​សុខភាព​ទូទៅ​នៅក្នុងពេល​បច្ចុប្បន្ន​។​ ​ហើយ​ព្រោះតែ​ចង់​ផ្សព្វផ្សាយ​នៃ​ការការពារ​ខ្លួន​ដោយ​ការពាក់​ម៉ាក់ លោក Chub Nokkaew ដែល​ជាជាង​ថតរូប​ដ៏​ល្បី​នៅក្នុង​ប្រទេស​ថៃ បាន​ផ្តិត​ទិដ្ឋភាព​រូបសំណាក​នៅ​ទីវ​ត្ត​អារាម​ដ៏​ល្បី គឺ វត្ត​អា​រុណ ដោយ​រូបសំណាក​ទាំងនោះ​សុទ្ធ​តែមាន​ពាក់​ម៉ាស់​ការពារ​ទាំងអស់​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ជាខ្លាំង ដោយសារតែ​រូបភាព​ថែមទាំង​ឆ្លង​ការកែច្នៃ​រូបភាព​ឱ្យ​ល្អ​ទាក់ទាញ​ផងដែរ​។​តែ​ក្រោយពី​បាន​បង្ហោះ​រូបភាព​នៅលើ​បណ្តាញ​សង្គម រូបភាព​របស់លោក Chub Nokkaew ត្រូវបាន​ប៉ូលីស​ក្នុង​តំបន់​ចោទថា​ជាការ​បំពុលសង្គម ហើយ​សូម្បីតែ​ព្រះសង្ឃ​នៅ​វត្ត​អារាម​ចោទថា​ធ្វើឱ្យប៉ះពាល់​ដល់​ពុទ្ធសាសនា និង​រូបសំណាក​ជាទីគោរព​បូជា​ទៀតផង​។​លោក Chub Nokkaew ក៏​ចេញមុខ​បកស្រាយ​ថា នេះ​គ្រាន់តែ​ជា​សិល្បៈ​នៃ​ការថតរូប​របស់លោក​តែប៉ុណ្ណោះ ជាពិសេស​ការថតរូប​នេះ​ជា​ការជួយ​ផ្សព្វផ្សាយ​លើក​កំពស់​សុខភាព​សារ​ធារ​ណៈ​ឱ្យ​ប្រជាជន​ថៃ​ចេះ​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។​ ​បន្ទាប់ពី​បាន​បកស្រាយ និង​ដោះស្រាយ​ប្រាប់​សមត្ថកិច្ច រួមទាំង​ព្រះសង្ឃ​ដែល​គ្រប់គ្រង​ទី​វត្ត​អារាម លោក Chub Nokkaew ក៏បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ថា លោក​បាន​រួចខ្លួន​ពី​ការចោទប្រកាន់​ហើយ​គ្មានអ្វី​គួរឱ្យ​បារម្ភ​ទៀតឡើយ​៕