មន្ទីរ​ប​ច្ច​កោណ​បញ្ជា​ឲ្យ​បង្ហាញ​អាវុធ​ជី​វិ​សាស្ត្រ​ដែល​អាច​កម្ចាត់​ជំងឺ​សម្លាប់​មនុស្ស​

ព្រឹត្តិការណ៍ថ្មីៗ
0
295
​សភា​សហរដ្ឋអាមេរិក បាន​បញ្ចេញ​ពង្រាយ​ច្បាប់​ថ្មី​ដែល​ទាមទារ​ឲ្យ​មន្ទីរ​ប​ច្ច​កោណ បង្ហាញ​ការពិសោធន៍​សង្គ្រាម​ជីវសាស្ត្រ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​។​ ​ពង្រាងច្បាប់​នេះ ដែល​ត្រូវ​បានអនុម័ត​ឡើង​ដោយ​សភាតំណាងរាស្ត្រ ត្រូវការ​ឲ្យ​ក្រុម​ប្រធាន​មន្ទីរ​ប​ច្ច​កោណ បង្ហាញថា​តើ​ការស្រាវជ្រាវ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សត្វល្អិត​ដូច​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ ឬក៏​អត់​។ ​ការធ្វើ​វិសោធន​កម្មនេះ បាន​កើតមានឡើង ក្រោយ​ការព្យាករណ៍​ថា ការពិសោធន៍​ចោទប្រកាន់​របស់​មន្ទីរ​ប​ច្ច​កោណ បាន​ជួយ​ឲ្យ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​បាក់តេរី Lyme ចន្លោះ​ឆ្នាំ​១៩៥០ និង​ឆ្នាំ​១៩៧០​។​   ​ពង្រាងច្បាប់​នេះដែរ នឹង​បង្ខំ​ឲ្យ​ក្រុមមន្ត្រី​ពិនិត្យ​ផងដែរ​ថា​តើ​ក្រសួងការពារជាតិ​មានបាន​ពិសោធន៍​ជាមួយ​សត្វ​ចៃ និង​សត្វល្អិត​ដ៏ទៃទៀត ដែល​គេ​ប្រើប្រាស់​ជា​អាវុធ​ជីវសាស្ត្រ ចន្លោះ​ឆ្នាំ​១៩៥០ និង​ឆ្នាំ​១៩៧០​ដែរ ឬទេ​។​ ​លោក Chris Smith គឺជា​សមាជិកសភា​អាមេរិក​មួយរូប បាន​និយាយថា “​ពួកយើង​ត្រូវការ​ចម្លើយ ហើយ​យើង​ត្រូវការ​វា​នៅពេល​ឥឡូវនេះ​”​។​ ​ជាងនេះទៅទៀត បើសិនជា​ការពិសោធន៍​ពិតជា​បានធ្វើ​ឡើង​មែន មន្ទីរ​ប​ច្ច​កោណ ត្រូវតែ​ប្រកាស​ឲ្យ​ដឹងថា​តើ សត្វ​ចៃ ឬ​សត្វល្អិត​ដែល​ប្រើប្រាស់​ក្នុងការ​ពិសោធន៍​ទាំងនោះ បាន​រួចមក​ក្រៅ​មន្ទីរពិសោធន៍​ដោយ​ចៃដន្យ ឬ​យ៉ាងណា​។​ ​សូមបញ្ជាក់ថា បន្ទាប់ពី​ការចេញផ្សាយ​រឿង Bitten: The Secret History of Lyme Disease and Biological Weapons គំនិត​នៃ​ការសាកល្បង​អាវុធ​ជីវសាស្ត្រ បាន​ក្លាយជា​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​សាធារណជន​។​ ​ប្រធាន​សមាគម​ជំងឺ Lyme លោក Pat Smith បាន​និយាយថា “​យើង​ត្រូវការ​ស្វែងរក​ឲ្យ​ឃើញថា​តើ មាននូវ​អ្វីមួយ​នៅក្នុង​ការស្រាវជ្រាវ​មួយ​នេះ ដែល​បានធ្វើ​រួច អាចជួយ​យើង​ក្នុងការ​ស្វែងរក​ព័ត៌មាន​ដែល​ទាក់ទិន​នឹង​សុខភាព​អ្នកជំងឺ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាល​នៃ​ជំងឺ​ដែរ​ឬ​អត់​”​។​ ​ថ្វីត្បិតតែ​ពង្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត​ដោយ​សភាតំណាងរាស្ត្រ​យ៉ាងណាក្តី ក៏​វា​ត្រូវការ​ការអនុម័ត​នៅ​ព្រឹទ្ធសភា​ផងដែរ មុនពេល​ដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ អាច​ចុះហត្ថលេខា​បាន​៕