ចិន​កំពុង​រត់តាម​ក្រោយ​រយៈពេល​៥០​ឆ្នាំ​បន្ទាបពី​ការឡើង​ដល់​ឋាន​ព្រះ​ច័ន្ទ

ព្រឹត្តិការណ៍ថ្មីៗ
0
252
​កាលពី​រយៈពេល​៥០​ឆ្នាំមុន ក្រុម​អវកាស​ចរ​អាមេរិករ​បស់ Apollo 11 បាន​ក្លាយជា​មនុស្ស​លើកដំបូង​គេ​ឡើងដល់​ឋាន​ព្រះ​ច​ន្ទ័ ខណៈដែល​ចិន​នៅ​មិនទាន់​បង្ហោះ​ផ្កាយរណប​ណាមួយ​ឡើយ​ទៅកាន់​ទីនោះ​។​ ​នៅ​ថ្ងៃទី​២០ ខែកក្កដា​នេះ គឺជា​ខួប​លើក​ទី​៥០​នៃ​ការឡើង​ទៅដល់​ឋាន​ព្រះ​ច​ន្ទ័ ហើយ​ការប្រកួតប្រជែង​ទី​អវកាស​រវាង​សហរដ្ឋអាមេរិក និង​អតីត​សហភាពសូវៀត បាន​ទុកចោល​ទីក្រុង​ប៉េកាំង ដែល​បាន​បាញ់​បង្ហោះ​យាន​មាន​មនុស្ស​លើកដំបូង​របស់ខ្លួន​កាលពី​ឆ្នាំ​២០០៣ រយៈពេល​ជាង​៤០​ឆ្នាំក្រោយ​ជោគជ័យ​របស់​អង្គការ NASA​។​ ​ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ចិន​កាន់តែ​មានបាន និង​មានអំណាច​ខ្លាំង​ជាង​មុន ហើយ​កម្មវិធី​អវកាស​របស់​ពួកគេ​ក៏បាន​រីកចម្រើន​ទៅតាម​នោះដែរ​។​ ​ដោយមាន​ការឧបត្ថម្ភ​ថវិការ​រាប់ពាន់​លាន​ដុល្លារ​លើ​ការវិនិយោគទុន​រដ្ឋាភិបាល ទីក្រុង​ប៉េកាំង បាន​បាញ់​ផ្កាយរណប និង​បន្ទប់ពិសោធន៍​ទី​អវកាស ទៅកាន់​គន្លង​តារាវិថី ហើយ​ថែមទាំង​បាន​ក្លាយជា​ប្រទេស​លើកដំបូង​គេ បញ្ជូន​រូបយន្ត​គ្មាន​មនុស្ស​បើក​ទៅកាន់​គន្លង​តារាវិថី​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភព​ព្រះ​ច​ន្ទ័​។ ​ដោយឡែក ក្រុមហ៊ុន​ឯកជន​ចិន​វិញ​ក៏បាន​វិនិយោគទុន​ផងដែរ​លើ​ការស្រាវជ្រាវ​ទី​អវកាស និង​បច្ចេកវិទ្យា ក្នុងនោះ​ការបាញ់​រ៉ុក្កែត​ឯកជន​ដោយ​ជោគជ័យ​លើកដំបូង​របស់​ប្រទេសមួយ​នេះ បានធ្វើ​ឡើង​កាលពី​ខែឧសភា ឆ្នាំ​២០១៨​។​ ​ជាមួយនឹង​ម​ហិ​ច្ឆិ​តា​អស្ចារ្យ​ជាង​នេះ ទីក្រុង​ប៉េកាំង​កំពុងធ្វើការ​បញ្ជូន​ក្រុម​អវកាស​ចរ​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័ ហើយ​ចុងក្រោយ​គឺ​ភព​ព្រះ​អង្គារ​។​ ​លោក Blaine Curcio គឺជា​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​អវកាស Orbital Gateway Consulting ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង បាន​និយាយថា ចិន​គឺជា​ប្រទេស​ដែល​ធំជាងគេ ពួកគេ​មាន​ប្រជាជន​ច្រើនជាងគេ ពួកគេ​មាន​វិស្វករ​ច្រើន​ច្រើនជាងគេ ពួកគេ​មាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ច្រើនជាងគេ​។​ ​សូម​បញ្ចា​ក់ថា ក្រុម​អវកាស​ចរ​អាមេរិក Neil Armstrong, Buzz Aldrin និង Michael Collins បានរួម​ចំណែក​ក្នុង​បេសកកម្ម Apollo 11 ដែល​បាន​ជាន់ដី​ឋាន​ព្រះ​ច័ន្ទ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​១៩៦៩ ហើយ​អង្គការ NASA​កំពុងតែ​ត្រៀមខ្លួន​បញ្ជូន​មនុស្ស​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័​ជាថ្មី​ម្តងទៀត នៅ​ឆ្នាំ​២០២៤ ខាងមុខ ក្រោយពី​មាន​មូលនិធិ​ប្ថែ​ម​ទៀត​ពី ប្រ​ធានា​ធីប​តី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ​៕