លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន មាន​សុខ​ភាពល្អ​បរិបូរណ៍​ធម្មតា​

ព្រឹត្តិការណ៍ថ្មីៗ
0
288
​អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​បដិសេធ​ជុំវិញ​ព័ត៌មាន​ក្លែងក្លាយ​ដែលថា លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ គឺជា​ព័ត៌មាន​មិន​ពិត ពោលគឺ​លោកជំទាវ មាន​សុខ​ភាពល្អ​ធម្មតា​ទេ​។ នេះ​បើ​យោងតាម​សេចក្តីបំភ្លឺ​ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​។​ ​ជាក់ស្តែង​នៅ​ដើម​សប្តាហ៍​នេះ ម្ចាស់​គណនី Facebook ឈ្មោះ «Tor Nimol » និង​ម្ចាស់​គណនី Facebook «​ឈ្មោះ ប៉ាង សុខឿន​» បាន​ផ្សព្វផ្សាយ​ចោទប្រកាន់​មកលើ​លោកជំទាវ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្នុង​ចេតនា​បំបែកបំបាក់​ផ្ទៃក្នុង រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​អ្នកនាំពាក្យ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច សូមបញ្ជាក់​ប្រាប់ថា លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នៅមាន​សុខភាព​ល្អ​បរិបូរណ៍ ហើយ​បច្ចុប្បន្ន លោកជំទាវ កំពុង​បំពេញការងារ​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ចុះ​ជាប់​ជាមួយ​ប្រជាជន​នៅតាម​មូលដ្ឋាន​៕