ក្រសួងសុខាភិបាល ប្រកាស​ព័ត៌មាន​ជុំវិញ​មនុស្ស​ធ្លាប់​ពាក់ព័ន្ធ​បុរស​ម្នាក់​នៅ​ខេត្តសៀមរាប !

ព្រឹត្តិការណ៍ថ្មីៗ
0
2373
[wai id="5"]

​[wai id="7"]
បន្ទាប់ពី បុរស​ជនជាតិ ខ្មែរ​វ័យ​៣៨​ឆ្នាំ​ម្នាក់​ត្រូវបាន​ក្រុមគ្រូពេទ្យ​ធ្វើតេស្ដ​រកឃើញ​លទ្ធផល​វិជ្ជមាន​ថា មាន​ឆ្លង​វីរុស COVID-19 ដោយសារ​លោក​ធ្លាប់បាន​ប្រាស្រ័យ ទាក់ទង​ផ្ទាល់​ជាមួយនឹង​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​វីរុស​នេះ ក្រោយ​ចេញ​ផុតពី​កម្ពុជា​ទៅដល់​មាតុភូមិ​កំណើត​ខ្លួន​។

​លោកស្រី ឱ វណ្ណឌី​ន​បាន​បន្តថា ការសន្និដ្ឋាន​របស់​ក្រុមការងារ​បច្ចេកទេស ដែលមាន​បុគ្គលិក​អង្គការ​សុខភាព​ពិភពលោក បុគ្គលិក​មជ្ឈមណ្ឌល​ប្រយុទ្ធ​និង​ជំងឺឆ្លង នៃ​សហរដ្ឋអាមេរិក បុគ្គលិក​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បុគ្គលិក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ សាធារណៈ ក្រុមការងារ​ក្រសួងសុខាភិបាល និង​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត សៀមរាប បាន​ប្រជុំ​ពិភាក្សាគ្នា​យ៉ាង​លម្អិត​ក្រោយពី​មានការ​ធ្វើការ​តាមដាន និង​ស្រាវជ្រាវ​យ៉ាងសកម្ម តាំងពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០ គឺ​មិនទាន់មាន​ការចម្លង​ចូលទៅក្នុង​សហគមន៍​ណាមួយ​នៅក្នុង​ខេត្តសៀមរាប​នៅឡើយ​ទេ​។ ហើយ​ការចម្លង​នេះ គឺមាន​តែ​លើ​បុគ្គល​ជនជាតិខ្មែរ អាយុ​៣៨​ឆ្នាំ​តែ​ម្នាក់ ប៉ុណ្ណោះ ដែល​គាត់​បាន​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន ក្រៅពីនេះ​មិនមាន​អ្នក ណា​បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ (Covid-19) ទេ​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា លាងដៃ​នឹង​សាប៊ូ ដុស​ឱ្យ​សព្វ​ម្រាម រយៈពេល​ពេល​យ៉ាងហោច​២០​វិនាទី ឱ្យបាន​ញឹកញាប់​។ បើ​គ្មាន​ទឹក​និង​សាប៊ូ​ទេ លោកអ្នក​ប្រើ​ល្បាយ​អាល់កុល ជា​ជែ​ល​សម្លាប់​មេរោគ​ក៏បាន​។ កាយវិការ​នេះ អាច​ការពារ​មេរោគ​កូ​រ៉ូ​ណា​ផង និង​រាល់​គ្រប់​មេរោគ​មួយចំនួនធំ​ទៀត រាប់ទាំង​វីរុស​គ្រុនផ្តាសាយ​ធំ​ផង​។​

​ចៀសវាង​កុំ​យកដៃ​មិន​ស្អាត មិនបាន​លាង​នឹង​សាប៊ូ ទៅ​ញី ទៅ​ប៉ះ​ភ្នែក ឬ​ច្រមុះ និង​មាត់​។

​ខ្ទប់មាត់​ពេល​កណ្តាស់​និង​ក្អក ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស​ជូត ដែល​រួច​ត្រូវ​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​។​

​ចៀសវាង​កុំទៅ​ជួប​មនុស្ស​មាន​ជំងឺ​

​បើ​អ្នក​សង្ស័យថា​ខ្លួនឯង​មិន​ស្រួលខ្លួន មាន​អាកា​រៈ​ក្តៅខ្លួន ផ្តាសាយ ក្អក កណ្តាស់ សូម​ពាក់​ម៉ាស​។ ម៉ាស​ដែលមាន​ដាក់លក់​នៅតាម​ឱសថស្ថាន ផលិតឡើង​ក្នុង​បំណង​ឱ្យ​អ្នកជំងឺ​ពាក់​ដើម្បី​បញ្ចៀស​ការបញ្ចេញ​មេរោគ ទៅក្នុង​ខ្យល់​ចម្លង​ទៅ​អ្នកដទៃ និង​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​កំណត់​មួយ​​៕​
[wai id="6"]