ទូរស័ព្ទដៃម៉ូឌែលថ្មីរបស់ OPPO Reno Special Edition មានប្រាក់ក៏មិនប្រាកដថាអាចក្លាយជាម្ចាស់បាន

បច្ចេកវិទ្យា
0
321
មកដល់ពេលនេះទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno FC Barcelona Special Edition បានកំពុងក្លាយជាប្រធានបទសំខាន់មួយចំពោះអ្នកដេញស៊េរីទូរស័ព្ទក្នុងការជជែកដេញដោលគ្នាលើសមត្ថភាពរបស់វានិងតម្លៃពិតប្រាកដរបស់វា ដោយសារតែវាមានលក្ខណៈពិសេសខុសពីស៊េរីទូរស័ព្ទ Reno ធម្មតា ដោយវាបានរចនាឡើងក្នុងទម្រង់ថ្មីស្រឡាងតែម្តងដែលបានសហការគ្នាយ៉ាងជិតស្និតជាមួយ Brand ក្លិបបាល់ទាត់ដ៏ល្បីនៅប្រទេសអេស្ប៉ាញ និង នៅលើពិភពលោកគឺក្លិប FC Barcelona។ សូមរំលឹកថានាពេលកន្លងមកក្រុមហ៊ុនទូរស័ព្ទដៃ OPPO ចាប់ផ្តើមធ្វើការសហការគ្នាជាមួយនឹងក្លិប Barca តាំងពីថ្ងៃទី 08 ខែកញ្ញា ឆ្នាំ 2015 កន្លងទៅរហូតមកដល់ពេលនេះគឹមានរយៈពេលជិត៣ឆ្នាំហើយ ហើយម៉ូឌែល Reno 10X គឺជាម៉ូឌែលជំនាន់ទី៤ បន្ទាប់ពីម៉ូឌែល R7 Plus, R9 , R11 ហើយកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO និង ក្លិប Barca ក៏បានប្រកាសថានឹងបន្តសហការគ្នាក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត ជាពិសេសម៉ូឌែល OPPO Reno FC Barcelona Special Edition នេះគឺជាសក្ខីភាពដែលមិនអាចកាត់ថ្លៃបាន ព្រមទាំងមានតែមួយគត់នៅលើលោក ក្នុងការបង្កើត Brand Image រវាងភាគីទាំងពីរ។
ទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno FC Barcelona Special Edition
ដូច្នេះសូមក្រឡែកមើលម៉ូឌែលចុងក្រោយ Special Edition ជាមួយ Brand Barcelona    ដ៏ល្បីមួយនេះវិញ គឺថាមិនចាញ់ម៉ូឌែលមុនៗឡើយ បើប្រៀបធៀបជាមួយ OPPO Automobile Lamborghini Find X វិញ គឺថាកប់ស៊េរីតែម្តង ព្រោះកាលពីជំនាន់ OPPO Automobile Lamborghini Find X ពាក់កណ្តាលឆ្នាំ២០១៨មកស្រុកខ្មែរមានតែចំនួន១០គ្រឿងប៉ុណ្ណោះ ដែលមានតម្លៃរហូតដល់ទៅ $1999  ដែលធ្វើឲ្យអ្នកនិយមលេងទូរស័ព្ទ និង គាំទ្រម៉ាករថយន្តស្ពត Lamborghini ឈ្លក់វង្វេងនឹងម៉ូឌែលនោះខ្លាំងណាស់ ដោយពួកគេបានដណ្តើមគ្នាទិញ ហើយមានអ្នកខ្លះទៀត ហ៊ានឲ្យតម្លៃលើសពីតម្លៃកំណត់លក់របស់ក្រុមហ៊ុនថែមទៀតផង ព្រោះតែវាជាប្រភេទទូរស័ព្ទដែលពិសេសខ្លាំងជាងគេកាលពីជំនាន់នោះ ព្រោះ OPPO Automobile Lamborghini Find X បានរចនាឡើងដោយភ្ជាប់ជាមួយនឹង​ Brand រូបសញ្ញាគោព្រៃតំណាងឲ្យរថយន្តស្ពតដ៏ល្បីល្បាញលើពិភពលោកស្អាតទាំងឈុតតែម្តង!
OPPO Automobile Lamborghini Find X
OPPO Automobile Lamborghini Find X
ដូច្នេះចាំមើលថា OPPO Reno FC Barcelona Special Edition ជំនាន់ទី៤នេះវិញថាវាមានតម្លៃប្រហាក់ប្រហែលប៉ុន្មានដែរ? ហើយអ្វីដែលកាន់ Surprise អ្នកដេញស៊េរីទូរស័ព្ទ និង Fan Barcelona ជាងមុនទៅទៀតនោះ គឺម៉ូឌែលនេះនឹងមកស្រុកខ្មែរ តែត្រឹម៦៨គ្រឿងប៉ុណ្ណោះ! មិនដឹងយ៉ាងម៉េចយ៉ាងណាទេលើកនេះ!! មានតែចាំតាមដានទស្សនាជាបន្ត………….
ទូរស័ព្ទម៉ូដែលថ្មីរបស់ OPPO Reno FC Barcelona Special Edition