តារា​អ៊ី​ន​ធឺ​ណេ​ត​ថៃ Jirarat Chanantho ត្រូវ​នគរបាល​សាកសួរ​ពាក់ព័ន្ធ​នឹង LIVE​វីដេអូ​សិច​

សិល្បៈកម្សាន្ត
0
277
​តារា​អ៊ី​ន​ធឺ​ណេ​ត Jirarat Chanantho របស់​ថៃ បាន​ជួប​ក្រុមនគរបាល​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឆ្លើយ​សំនួរ​ពាក់ព័ន្ធ​នឹង​បន្ទប់​ឆាត VIP​សម្ងាត់​របស់​នាង ជា​កន្លែង​ដែល​សមាជិក​ដែល​ចូលរួម​ត្រូវ​បង់លុយ​ពី​៣០០​ទៅ​៥០០​បាត​(​ស្មើនឹង​១៣​ទៅ​២៥​ដុល្លារ​) ក្នុង​១​ខែ​ដើម្បី​បាន​មើល​វិ​ដេ​អូ​សិច​របស់​នាង LIVE​។​ ​នាង​បាន​ឆ្លើយតប​នឹង​ការកោះហៅ​របស់​ក្រុមនគរបាល​ថៃ ស្រប​ពេលដែល​មានការ​លើកឡើងថា នាង​អាច​នឹង​បំពាន​លើ​ច្បាប់​កុំព្យូទ័រ​នោះ​។​ ​នាង Jirarat និង​មេធាវី Anucha Buddhaworakul របស់​នាង បាន​ជួប​ជាមួយ​លោក​វរសេនីយ៍ឯក Siriwat Deepor គឺជា​អ្នកនាំពាក្យ​មេបញ្ជាការ​ផ្នែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នៃ​នគរបាល​ភូមិន្ទ​ថៃ និង​លោក​វិ​រ​សេនីយ៍​ឯក Kwanchai Pattanarak ។​ ​បន្ទាប់ពី​ការសាកសួរ​អស់​រយៈពេល​១​ម៉ោង​ក្រោយមក លោក Siriwat បាន​និយាយថា ក្រុមនគរបាល​នៅ​មិនទាន់​ដាក់​ការចោទប្រកាន់​ណាមួយ​នោះទេ​មកលើ​នាង Jirarat ដោយសារ​ពួកគេ​ត្រូវការ​ឲ្យ​នាង Jirarat ផ្តល់​ភស្តុតាង​ដល់​ពួកគេ​ជាមុនសិន​។​ ​ក្រោយ​ការសាកសួរ​ចប់ នាង Jirarat បាន​និយាយប្រាប់​ក្រុមអ្នកកាសែត​ថា Group​របស់​នាង មិន​បើកចំហរ​ចំពោះ​សាធារណជន​នោះទេ ហើយ​សមាជិក​ដែលមាន​គ្នា​ប្រមាណ​ជា​២០០​ទៅ​៣០០​នាក់​ក្នុង​ក្រុម Group​នេះ ត្រូវតែ​ឆ្លងកាត់​ដំណើរការ​ចុះឈ្មោះ ដែល​រួមទាំង​ការបញ្ជា​ក់ថា ពួកគេ​មាន​អាយុ​ស្របច្បាប់ និង​ពួកគេ​បាន​បង់ថ្លៃ​ត្រឹមត្រូវ​។​ ​នាង​បញ្ជាក់ថា បច្ចុប្បន្ន នាង​បាន​ផ្អាក Group​មួយ​នេះហើយ រង់ចាំ​ការត្រួតពិនិត្យ​ពី​ច្បាប់ និង ការ​ធានាថា វា​ស្របច្បាប់​។​ ​នាង Jirarat បាន​ទទួលស្គាល់ថា នាង​មានការ​ព្រួយបារម្ភ​ចំពោះ​ការចោទប្រកាន់​ដែល​នាង​ប្រឈម ។ ទោះបីជា​យ៉ាងណាក៏ដោយ នាង​បាន​និយាយ​យ៉ាង​ទ​ទួ​ច​ថា នាង​ពេញ​ចិត្តនឹង​ផ្តល់​ភស្តុតាង​ទាំងអស់​ដល់​ក្រុមនគរបាល​៕​