ភព​៣​ថ្មី​សន្លាង​ស្ថិតនៅ​ចម្ងាយ​៧៣​ឆ្នាំ​ពន្លឺ​ពី​ផែនដី ត្រូវបាន​រកឃើញ​ដោយ​អង្គការ NASA

ព្រឹត្តិការណ៍ថ្មីៗ
0
252
​ផែនដី​ធំ និង​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​២​ផ្សេងទៀត ត្រូវបាន​រកឃើញ​ដោយ​ផ្កាយរណប TESS របស់​អង្គការ​អវកាស NASA ដោយ​ពួកវា កំពុងតែ​គោចរ​ណ៍​ជុំវិញ​តារា​មួយ ស្ថិតនៅ​ចម្ងាយ​៧៣​ឆ្នាំ​ពន្លឺ​ពី​ផែនដី​របស់​ពួកយើង​។​ ​យោងតាម​ការអះអាងរ​បស់​ក្រុម​អវកាស​ចរ​ដែល​ដឹកនាំ​ដោយ​លោក Maximilian Günther គឺជា​អ្នកវិទ្យាសាស្ត្រ​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ទី​អវកាស និង​តារាសាស្ត្រ Kavli​នៃ​សាកលវិទ្យាល័យ MIT បាន​ឲ្យ​ដឹងថា ភព​ទាំង​៣​នេះ ស្ថិតនៅក្នុង​ចំណោម​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​តូច​បំផុត និង​ជិត​បំផុត​ដែល​ត្រូវបាន​រកឃើញ​មកទល់នឹង​ពេលនេះ​។​ ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​ចុះផ្សាយ​នៅលើ​កាសែត Nature Astronomy បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​តារា​ឈ្មោះ TOI-270 កំពុងតែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង សម្រាប់​ហេតុផល​ជាច្រើន​។ វា​មិន​ដូចជា​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​ពួកយើង​នោះទេ ភព​ទាំង​៣​នេះ​មិន​ប្លែក​ពីគ្នា​ទាល់តែសោះ​បើ​និយាយ​ពី​ទំហំ​របស់​វា​វិញ​។​ ​មូលហេតុ​ដែល​គេ​ហៅ​ឈ្មោះថា​ជា​ផែនដី​ធំ​បែបនេះ គឺ​ដោយសារតែ​វា​មាន​ទំហំ​ធំ និង​ខ្ពស់ជាង​ផែនដី​របស់​ពួកយើង តែ​វា​នៅ​ទាប​ជាង​ភព​អ៊ុយ​រ៉ានូ​ស​(Uranus) និង​ភព​ណិ​ត​ទូ​ន​(Neptune)​។​ ​ដោយឡែក​ភព​២​ផ្សេងទៀត ត្រូវបាន​គេ​ដាក់ឈ្មោះ​ឲ្យ​ថា​ជា​អនុ​ភព​ណិ​ត​ទូ​ន ដោយសារតែ​វា​មាន​ទំហំ​ធំ​ល្មម​ប្រហែលជា​ពាក់កណ្តាល​នៃ​ភព Ice Giant ស្ថិតនៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​ពួកយើង​។​ ​កា​រកឃើញ​ភព​ទំហំ​មធ្យម​ទាំង​២​នេះ គឺ​សំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុម​អវកាស​ចរ ដោយសារតែ​ពិភព​បែបនេះ នឹង​ផ្តល់​ទំនាក់ទំនង​ដែល​បាត់បង់ ពិសេស​ពេល​ដឹង​ពី​ការបង្កើត​ភព​។ ជាការ​ពិតណាស់ថា គ្មាន​ភព​ទំហំ​មធ្យម​បែបនេះ មាននៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​ពួកយើង​នោះទេ​៕​