OPPO Reno 10X មានបង្កប់បច្ចេកវិទ្យា Audio 3D Zoom! តិចច្រលំស៊ីត្រាវអីចប់ប៉ាដោយ……

បច្ចេកវិទ្យា
0
282
អ្នកណាខ្លះ​មាន​ទូរស័ព្ទ OPPO Reno 10X Hybrid Zoom (60X Digital Zoom) នៅក្នុង​ដៃ​! ចុះ​តើ​បងប្អូន​ធ្លាប់​ដឹង​អំពី​បច្ចេកវិទ្យា​ទំនើប​អ្វីខ្លះ​របស់​វា​? លោកអ្នក​ធ្លាប់​ថត​វីដេអូ 4K និង​ដឹង​ពី Audio 3D Zoom របស់​វា​ដែរ​ឬ​អត់​? លឺថា​បច្ចេកទេស​ស្រូប​សំលេង​នៃ​ម៉ូ​ឌែ​ល OPPO Reno 10X Hybrid Zoom មួយ​នេះ ក៏​មិនធម្មតា​ដែរ និយាយ​គ្នា ឬ នាំគ្នា​ស៊ី​ត្រាវ​ល្មមៗ វា​ស្រូប​សំលេង​ច្បាស់​ដោយ​ស្វ័យប្រវត្តិ​តែម្តង ហេ​ហេ​ហេ​។ Audio 3D Zoom គឺជា​បច្ចេកវិទ្យា Zoom ថ្មី​ដែល​បាន​បំពាក់​នៅលើ​ម៉ូ​ឌែ​ល​ស៊េរី​ចុងក្រោយ​របស់ OPPO គឺ ត្រកូល Reno 10X ដែល​វា​មាន​សមត្ថភាព​ក្នុង​ការថត​ស្រូបយក​សម្លេង​សន្ទនា​របស់​មនុស្ស​ជុំវិញ​បិ​រវេ​ណ​ខ្លួន​អ្នក​បាន​យ៉ាង​ងាយស្រួល បើទោះបីជា​ពួកគេ​និយាយ​គ្នា​លឺ​តិចតួច​តួច​យ៉ាងណាក្តី​។ បច្ចេកវិទ្យា Audio 3D Zoom បែប Surround Sound នេះ​គឺ​ត្រូវចិត្ត​ម៉ាច់​តែម្តង​ជាមួយនឹង​ក្រុម​អ្នក​ផលិត​ឯកសារ​ធំៗ និង ក្នុង​វិស័យ​ថតកុន ដែល​វា​អាច​ប្រើប្រាស់​ជំនួយ Mic Audio ដូច​ថតកុន​បាន​ថែម​ទៀតផង​។ មិនតែប៉ុណ្ណោះ​ទូរស័ព្ទ​ស៊េរី​ចុងក្រោយ​របស់ OPPO Reno 10X Hybrid Zoom មួយ​ម៉ូ​ឌែ​ល​នេះ ក្រោយពី​ធ្វើការ​Upgrade​ហើយ គឺថា​កប់​ស៊េ​រិ​តែម្តង ក្នុង​ការថត​រូបភាព​វីដេអូ​ក្នុង​កម្រិត 4K បាន​រហូតដល់​ទៅ 60fps បាន​យ៉ាងច្បាស់ ដោយ​ក្នុងនោះ​វា​អាច​ថត​រូបភាព​ពេលយប់​បាន​យ៉ាង​ល្អ កាត់បន្ថយ​ចំណុច​អុច​តូចៗ ហៅថា Noise បានល្អ​ជាង​មុន ទាំង​រូបភាព​សន្លឹក និង រូបភាព​វី​ឌី​អូ ដោយសារតែ​គុណភាព​វីដេអូ​របស់​វា​បាន​ចាប់​យ៉ាងច្បាស់​ល្អ​និង​រក្សា​លំនឹង​ល្អ​មិនធម្មតា បើទោះបីជា​យើង​ដើរ​ថត​ក្តី ដោយ​វា​មិនមាន​ភាព​អ​ង្គើ​រ​ច្រើន​នោះទេ​(​នេះ​សំដី​របស់​អតិថិជន​អ្នកប្រើប្រាស់​ផ្ទាល់ ដែលជា​ម្ចាស់​រូបថត​ទាំងនេះ​) ដោយសារតែ​វា​បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង OIS ធ្វើ​ឲ្យ​វី​ឌី​អូ​ដែល​បាន​ថត​ចេញមក កាន់​តែមាន​លំនឹង​ល្អ និង មានគុណ​ភាពច្បាស់​។ សរុបមក​ទូរស័ព្ទ OPPO Reno 10X Hybrid Zoom តម្លៃ 899​ដុល្លារ ពិតជា​អស្ចារ្យ​បស់​គេ​មែន ទិញ​ហើយ​មិន​ស្តាយ​លុយ​ទាល់តែសោះ ដោយសារតែ​វា​អាច​បង្កើន​អារម្មណ៍​របស់​យើង​ឲ្យ​កាន់តែ​ជក់ចិត្ត​ក្នុង​ការថត​វី​ឌី​អូ​បែប Slow Motion, វីដេអូ Time-Lapse និង ធ្វើ​ឲ្យ​ការផលិត​វី​ឌី​អូ​របស់​លោកអ្នក​កាន់តែ Perfect តែម្តង ៕ ​រូបភាព​៖ Cozy Dy Malyneth ​