ក្រមុំចាស់​រក​ប្រុស​ស្នេហ៍​អត់​បាន ​មានអី​សុខចិត្ត​រៀបការ​ជាមួយ​សត្វ​ឆ្កែ​​

ព្រឹត្តិការណ៍ថ្មីៗ
0
749
​ក្រមុំចាស់​ម្នាក់​របស់​អង់គ្លេស បានសម្រេច​ចិត្ត​រៀបការ​ជាមួយនឹង​សត្វ​ឆ្កែ​សំណព្វចិត្ត​របស់​នាង អំឡុង​ពិធី​មួយ​មានការ​ផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​អង់គ្លេស​។​ ​អំឡុង​បទសម្ភាសន៍​កាលពី​ថ្ងៃ​អង្គារ ក្រមុំចាស់​វ័យ​៤៩​ឆ្នាំ​ម្នាក់នេះ ឈ្មោះ Elizabeth Hoad បាន​និយាយប្រាប់​ម្ចាស់​កម្មវិធី 'This Morning'​របស់​ទូរទស្សន៍ ITV ថា ក្រោយ​ការ​ណាត់ជួប​ប្រុស​ស្នេហ៍​២២០​លើក និង​ការ​ភ្ជាប់ពាក្យ​បរាជ័យ​៤​លើក​រួចមក នាង​ក៏​សម្រេចចិត្ត​បោះបង់ចោល​គំនិត​ស្វែងរក​ប្តី ហើយ​ចុងបញ្ចប់​នាង​ក៏​សម្រេចចិត្ត​រៀបការ​ជាមួយ​សត្វ​ឆ្កែ របស់​នាង​។​ ​នាង​បាន​និយាយថា “​វា​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​បាន​ជួយសង្គ្រោះ​ជីវិត​របស់​វា​”​។ នាង​គ្មាន​សស់​អ្វី​ទេ មុនពេល​បាន​វា​។​ ​នាង​បាន​បន្តថា វា​គឺជា​សត្វ​ឆ្កែ​ដ៏​សែន​ចេះ​មួយ​ក្បាល វា​ស្រលាញ់​នាង​ណាស់ វា​មិន​ទៅណា​ចោល​នាង​នោះទេ បើទោះបីជា​នាង​ជួប​បញ្ហា​អ្វី​ក៏ដោយ​។​ ​ទីបញ្ចប់​ពិធី​រៀប​មង្គលការ​ដ៏​អស្ចារ្យ​មួយ​បានធ្វើ​ឡើង ដោយ​គេ​មើលឃើញ នាង Hoad​រៀបការ​ជាមួយ​កូន​ក​ម្លោះ​ឆ្កែ ដែល​ស្លៀកពាក់​ខោអាវ​កូន​ក​ម្លោះ និង​មាន​ពាក់​មួយ ហើយ​និង​មានការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ទៀតផង​។​ ​ថ្វីត្បិតតែ​ពិធីមង្គលការ​រវាង​មនុស្ស និង​ឆ្កែ​លើក​នេះ បានធ្វើ​មនុស្ស​មួយចំនួន​គ្រវីក្បាល​ដូច​គោ​ត្រូវ​ស្រាំងទិច​យ៉ាងណាក្តី ក៏​វា​មិនមែនជា​លើកដំបូង​នោះដែរ ដែល​មនុស្ស​ទៅ​រៀបការ​ជាមួយ​សត្វ​ឆ្កែ​បែបនេះ​៕ ​