ឈ្នះៗ ឈ្នះ​រង្វាន់​ជាច្រើន​ពី OPPO នាឱកាស​បុណ្យអុំទូក​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
524
​ក្នុងឱកាស​ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នា​ថ្ងៃទី ២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO ក៏មាន​ការត្រៀមខ្លួន​ផ្ដល់​សំណាង​ជាច្រើន​ដល់​អតិថិជន ក៏ដូចជា​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​។​ ​ស្ថិតក្នុង​ឱកាស​នៃ​ការអបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះដែរ ប្រេន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​កំពុង​ទទួល​ការគាំទ្រ​ពី​សំណាក់​អតិថិជន​កម្ពុជា​នោះ គឺ​ក្រុមហ៊ុន OPPO ក៏មាន​រៀបចំ​កម្មវិធី​សប្បាយៗ ដោយមាន​ការលេង​ហ្គេម និង​ការចាប់​រង្វាន់​ជាច្រើន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO​។​ “​កម្លាំង​ទូកង​លឿន​ខ្លាំង ប្រៀប​ដូច​កម្លាំង VOOC!” ជា​ពាក្យស្លោក​សម្រាប់​ការលេង​ហ្គេម​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក OPPO ក្នុងន័យ​ចូលរួម​លើកទឹកចិត្ត​ដល់​កីឡាករ​ប្រណាំង​ទូកង​ប្រចាំខេត្ត​របស់លោក​អ្នកនា​ឱកាស​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ​។ ដើម្បី​ទទួលបាន​សំណាង​ឈ្នះ​រង្វាន់​ទូរស័ព្ទ OPPO F9 និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ទៀត​ពី​ក្រុមហ៊ុន OPPO លោកអ្នក​អាច​ចូលទៅ​មើល​ឬ​ស្វែងរក​ព័ត៌មាន​ពិស្ដារ​ពី​ការលេង​ហ្គេម (​ពីថ្ងៃ​ទី​១៨ ដល់ ២៣ វិច្ឆិកា​) នេះ​បាន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO​។​ ​ក្រៅពី​ការលេង​ហ្គេម​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO មក ខាង​ក្រុមហ៊ុន​ក៏​នៅមាន​ការតាំងពិព័រណ៍​នៅ​ស្តង់​របស់ខ្លួន​ផងដែរ នាទី​ក្រុង​កោះ​ពេជ្រ រយៈពេល​បី​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី ២៣ ខែវិច្ឆិកា​។ តាមរយះ​ការ​រចនា​រូបភាព​នៃ​ស្តង់​របស់​OPPO អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​រូបភាព​ទូរស័ព្ទ​ថ្មី​ដែលមាន​ឈ្មោះថា R17 Pro តើ​នេះ​ជា​ម៉ូ​ដែល​ថ្មី​ដែល​ក្រុមហ៊ុន​OPPO​នឹង​យកមក​ប្រទេស​កម្ពុជា​ដែរ​ឬ​យ៉ាងណា​? ​លោកអ្នក​អាច​អញ្ជើញ​មក​ចូលរួម​ទស្សនា​ពិ​ព័រ​ណ៌ និង​ផលិតផល​ជាច្រើន​ពី​ក្រុមហ៊ុន នៅ​ស្ដង់​ពិ​ព័រ​ណ៌ OPPO ផ្ទាល់​តែម្ដង​។ ​កុំឱ្យ​ឱកាសល្អៗ​ដែល​នាំ​សំណាង​ដល់​លោកអ្នក​នេះ រំលង​ទៅឱ្យ​សោះ សូម​ចូលរួម​លេង​ហ្គេម​នៅ​ទំព័រ​ ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO ទាំងអស់គ្នា ហើយ​ចង់ដឹងថា​ម៉ូ​ដែល​ថ្មីៗ​របស់ OPPO មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា​នោះ សូមកុំ​ភ្លេច​ទៅ​ចូលរួម​ទស្សនា​ស្តង់​ពិ​ព័រ​ណ៌​របស់ OPPO នៅ​ទីក្រុង​កោះ​ពេជ្រ​ទាំងអស់គ្នា​ណា !!!