យន្តហោះ​ប្រតិកម្ម​អាមេរិក​ធ្លាក់​ដោយ​គ្មាន​មូលហេតុ ធ្វើ​ឲ្យ​មនុស្ស​៧​នាក់​រងរបួស​នៅក្នុង​ឧទ្យាន​រដ្ឋ​កាលីហ្វ័រ​ញ៉ា​

ព្រឹត្តិការណ៍ថ្មីៗ
0
245
​អ្នកនាំពាក្យ​ឧទ្យាន គឺ​លោក Patrick Taylor បាន​និយាយប្រាប់ CNN​ថា យន្តហោះ​ប្រតិកម្ម F/A-18E Super Hornet របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បាន​ធ្លាក់​កាលពី​ថ្ងៃ​ពុធ នៅក្នុង​ឧទ្យាន​ជាតិ Death Valley នៅ​ចំណុច​មួយ​ដែល​គេ​ស្គាល់​ថា​ជា​ជ្រោះ​សង្គ្រាម​ពិភព​ផ្កាយ ហើយ​ភ្ញៀវទេសចរ​៧​នាក់ បាន​រងរបួស​ស្រាល​ដោយសារតែ​ការធ្លាក់​យន្តហោះ​នេះ​។​ ​ជាទូទៅ យន្តហោះ​យោធា មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ហោះ​ពីលើ​ឧទ្យាន​ជាតិ​មួយ​នេះ​នោះទេ ប៉ុន្តែ​ករណី​លើកលែង ត្រូវបាន​ធ្វើឡើង​នៅ​ចំណុច​មួយ​នេះ​នៃ​ឧទ្យាន Death Valley ពេលដែល​វា​ក្លាយជា​ឧទ្យាន​ជាតិ កាលពី​រយៈពេល​២៥​ឆ្នាំមុន​។​ ​លោក Taylor បាន​និយាយថា ទី​ស្រឡះ​ល្អ​មួយ​នេះ បាន​ក្លាយជា​កន្លែង​ដ៏​ពេញនិយម​សម្រាប់​ការ​ទស្សនា​ការហោះហើរ​ហ្វឹកហាត់​របស់​យន្តហោះ​យោធា​។​ ​យោងតាម​ការអះអាងរ​បស់​កងទ័ពជើងទឹក បាន​ឲ្យ​ដឹងថា ការធ្លាក់​យន្តហោះ​ប្រតិ​កម្មនេះ បានកើត​ឡើង​នៅ​ភាគ​ខាងកើត​នៃ​មូលដ្ឋាន​ទ័ពអាកាស Naval Air Weapons Station China Lake ស្ថិតនៅក្នុង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា​។​ ​លោក​មេបញ្ជាការ Lydia Bock គឺជា​អ្នកនាំពាក្យ​កងឯកភាព​ទ័ពអាកាស Joint Strike Fighter បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា បុគ្គលិក​រុករក និង​ជួយសង្គ្រោះ បាន​នៅ​កន្លែងកើតហេតុ ហើយ​ស្ថានភាព​របស់​ពី​ឡុ​ត មិនត្រូវ​បាន​គេ​ដឹង​នោះទេ​។​ «​លោក​បន្តថា ចំណែកឯ​មូលហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ​ធ្លាក់ បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​។​ ​ដោយឡែក កងទ័ពអាកាស​នៃ​កង​នាវា​ជើង​ទឹក​សហរដ្ឋអាមេរិក បានចេញ​នូវ​សេចក្តីថ្លែងការណ៍​តាម Twitter ដើម្បី​ប្រកាស​ពី​ករណី​ធ្លាក់​យន្តហោះ​នេះ​។​ ​ពួកគេ​បាន​សរសេរ​នៅលើ​គណនី Twitter​ថា នៅវេលា​ម៉ោង​ប្រហែល​១០ ព្រឹក យន្តហោះ​ប្រតិកម្ម F/A-18E បាន​ធ្លា​ក់នៅ​ជិត​ជ្រោះ​សង្គ្រាម​ពិភព​ផ្កាយ ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ កំពុងតែ​ធ្វើឡើង​៕