វ៉ាក់សាំង​អា​ស្ត្រា​ហ្សឺ​ណិ​កា (AstraZeneca)​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃស្អែក​នេះ

ព្រឹត្តិការណ៍ថ្មីៗ
0
590
[wai id="9"]


​វ៉ាក់សាំង​អា​ស្ត្រា​ហ្សឺ​ណិ​កា (AstraZeneca) ចំនួន ៣២៤ ០០០​ដូ​ស នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ នៅ​ថ្ងៃទី​២ ខែមីនា ខាងមុខនេះ​។​

​បើ​យោងតាម​សម្តេច​តេ​ជោ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖
​ដូចដែល​ក្រសួងសុខាភិបាល​បានប្រកាស​ជូនដំណឹង​រួចមកហើយ​ថា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ដែល​ផលិត​នៅ​ឥណ្ឌា​ចំនួន ៣២៤ ០០០​ដូ​ស ក្នុងចំណោម ១ ១០៤ ០០០​ដូ​ស ដែល​កម្ពុជា​ត្រូវ​បានទទួល​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ដែលជា​ជំនួយ​បឋម​ផ្តល់​ដោយ មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility)​។​
ពាណិជ្ជកម្ម

​ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ វ៉ាក់សាំង​នេះ​នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង​១៩:៥០​ល្ងាច ថ្ងៃទី​២ មីនា ២០២១​។ ឯកឧត្តម ម៉ម ប៊ុនហេង នឹង​តំណាងអោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​យក​វ៉ាក់សាំង​នេះ ពី​តំណាង​អង្គការ​សុខភាព​ពិភពលោក និង​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​នៅ​យប់​ថ្ងៃទី​២ មីនា​២០២១ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​
​នេះ​ជា​ផ្លែផ្កា​នៃ​កិច្ចសហការ​អន្តរជាតិ​ដែល​កម្ពុជា​បានធ្វើ​ជាមួយ​ដៃគូ​ពហុភាគី​ជាមួយ​អង្គការសហប្រជាជាតិ ជាពិសេស​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​នី​សេ​ហ្វ​។ តាម​គំរោង​កូ​វ៉ា​ក់​នឹង​ផ្តល់អោយ​យើង​ចំនួន ២០​ភាគរយ នៃ​ចំនួន​ប្រជាជន​១៦​លាន​នាក់ ដែល​ស្មើនឹង​៣ លាន​២​សែន​នាក់ ឬ​ស្មើនឹង​វ៉ាក់សាំង​ចំនួន ៦​លាន​៤​សែន​ដូ​ស​។​
​កម្ពុជា​សូម​អរគុណ​ចំពោះ​ប្រទេស​នានា ក្រុមហ៊ុន និង សប្បុរសជន​នៅលើ​សកលលោក​ដែល​បាន ផ្តល់ជំនួយ​ដល់​យើង​តាមរយៈ​កូ​វ៉ា​ក់​។​

​ខ្ញុំ​សូម​ជម្រាប​បន្ថែមថា ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ ខ្ញុំ​នឹង​ទទួល​ចាក់​វ៉ាក់សាំង​នៅ​ម៉ោង​៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី ៤ មីនា ២០២១ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដោយមាន​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ផងដែរ​៕