ប៉ូលីស បានកំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង ដែល​បាន​បាញ់រះ មនុស្ស​ចំនួន​២០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នឹង​ជាង​២០​នាក់​បាន​រងរបួស​ហា​ង​លក់ទំនិញ Walmart Store

Uncategorized
0
267
  ​យុវជន ម្នាក់​បាន​ស្ពាយ​កាំភ្លើង ចូល បើក​ការបាញ់ប្រហារ​ទាំង​កម្រោល​ទៅលើ​ហ្វូងមនុស្ស​នៅក្នុង​ហាង​លក់ទំនិញ Walmart Store នៅ​រដ្ឋ តិច​សាស សហរដ្ឋអាមេរិក ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ ទី​០៤ ខែសីហា​នេះ គឺមាន​យុវជន​ម្នាក់​ឈ្មោះ​patrick crusius អាយុ​២១​ឆ្នាំ បាន​ស្ពាយ​កាំភ្លើង មិនដឹង​ជា​មកពីណា​ទេ បានមក​ដល់​បាញ់​ដំបូង​នៅ​ចំ​ណាត​ឡាន​នៃ​ម៉ា​ត​El paso រួច​ចូលទៅក្នុង​បាញ់រះ​គ្មាន​ញញើត​ដៃ បណ្តាលអោយ​មនុស្ស​ចំនួន​២០​នាក់​បាន​បាត់​បង់ជីវិត និង​២៦​នាក់​ផ្សេងទៀត​បាន​រងរបួស ។​   ​យោងតាម​ប្រភព​សារព័ត៌ BBC ខ្មាន់កាំភ្លើង​មានឈ្មោះ​PATRICK CRUSIUS មាន​ដើមកំណើត​មកពី​ជាយក្រុង​ដា​ឡាស់​។ តាម​អេក្រង់​កា​ម៉ា​រ៉ា​ត្រួតពិនិត្យ​សន្តិសុខ ដែល​ចាក់ផ្សាយ​តាម​ទូរទស្សន៍ KTSM គេ​ឃើញ​ជន​នោះ​ដើរចូល​ក្នុង​ផ្សារ​ទំនើប ដោយ​កាន់​កាំភ្លើង​មួយ​ដើម​ហើយ​ត្រចៀក​របស់គេ​ពាក់​កាស់​ទប់​សំឡេង​។ យោងតាម​ប៉ូលិស​ថា​មាន​ភ្ញៀវ​រវាង​ពី​១០០០​ទៅ​៣០០០​នាក់​បាន​លើកគ្នា​មកកាន់​ផ្សារ​ទំនើប​នេះ ពេល​កើតមាន​សោកនាដកម្ម​។ សាក្សី​ម្នាក់​និយាយថា ខ្ញុំ​បានឃើញ​បុរស​ម្នាក់​ពាក់អាវ​យឺត​ពណ៌​ខ្មៅ​កាន់​កាំភ្លើង​មួយ​ដើម​។ គេ​បាន​បាញ់​សំដៅលើ​មនុស្សម្នា​ដោយផ្ទាល់​តែម្ដង ហើយ​ឃើញ​មនុស្ស​ច្រើន​នាក់​ដួល​ដេក​លើដី​។​ ​លោក Greg Allen បាន​បន្ថែមថា ប៉ូលីស​បាន​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ហើយ និង​កំពុង​សួរចម្លើយ​រក​មូលហេតុ​ពិត ដែលនាំអោយ​មានការ​បា​ញ់​ប្រហារ​សម្លាប់​មនុស្ស​ដែល​គ្មាន​កំហុស​បែបនេះ ៕ ​