លោក James Ma​ច្រានចោល​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង Pie Rinrada

សិល្បៈកម្សាន្ត
0
879
​កាលពី​ថ្ងៃទី​២ ខែសីហា មុននេះ លោក James Ma (​ជែ​ម ម៉ា​)​ដែលជា​តារា​សម្តែង​ដ៏​ល្បីល្បាញ​មួយរូប​របស់​ថៃ បាន​ចូលរួម​ព្រឹ​ត្ត​ការណ៍​មួយ និង​បានផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ពាក់ព័ន្ធ​នឹង​ពាក្យ​ច​ចាម​អារាម​ស្នេហា​របស់លោក​ជាមួយ​នាង Pie Rinrada (​ភី រិ​ន​រ៉ា​ដា​)​។​ ​លោក James Ma បាន​និយាយថា លោក​បាន​សម្តែង​រួមគ្នា​ជាមួយ​នាង Pie Rinrada នៅក្នុង​រឿង​ភាគ​ទូរទស្សន៍ ‘Chart Suer Pun Mungkorn’​។ លោក​ស្គាល់​នាង​ច្បាស់ ហើយ​នាង​មាន​អ្នកគ្រប់គ្រង​តែមួយ​ដូចជា​រូបលោក​ដែរ​។​ ​តារា​សម្តែង​រូបនេះ បាន​អះអាងថា លោក​ជួប​នាង​ក្នុង​កម្រិត​ការងារ​សម្តែង ឬ​ជួបគ្នា​ទទួល​អាហារ​ជា​ក្រុម​ជាមួយ​សិ​ល្បះ​រៀមច្បង ឬ​ជាមួយ​អ្នកគ្រប់គ្រង​របស់លោក​។​ ​លោក James Ma បាន​បញ្ជាក់ថា រវាង​រូបលោក និង​នាង Pie Rinrada គ្រាន់តែ​ជា​តួ​សម្តែង​រៀមច្បង និង​សិស្ស​ប្អូន​ប៉ុណ្ណោះ​។​ ​លោក​និយាយថា សម្រាប់​មួក​ដែល​ស្រដៀង​គ្នា​នឹង​មួក​នាង Pie Rinrada គាត់​ពាក់​ថតរូប ពេលធ្វើ​ដំណើរ​ទៅកាន់​អូស្ត្រាលី ជាមួយ​ម្តាយ​របស់លោក គឺ​គាត់​បាន​ទិញ​វា​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ​។ លោក James Ma​និយាយថា វា​មិនមែនជា​មួក​សម្រាប់​គូស្នេហ៍​នោះទេ​៕​