បុរស​មាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើងទៅ​…​មាន​ចំណុច​ល្អ​៦​យ៉ាង​…​ដែល​សុភាពនារី​ទាំងឡាយ​គួរ​យក​ធ្វើជា​ស្វាមី​

សិល្បៈកម្សាន្ត
0
395
​ស្នេហា​មួយ​អាច​កើតឡើង​បាន​គ្រប់​វិនាទី​នៅពេលដែល​អ្នក​បាន​ជួប​មនុស្ស​ម្នាក់​ដែលមាន​ឧបនិស្ស័យ​ដូចគ្នា ។ ការធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លើ​នរណាម្នាក់​មិន​គិត​លើ​អាយុ ពណ៌ សម្បុរ​ឡើយ ។ ក្នុងនោះដែរ​គេ​តែង​សង្កេតឃើញ​ជារឿយៗ​ថា មនុស្ស​ស្រី​វ័យក្មេង​ខ្លះ​បែរជា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បុរស​វ័យ​ចំណាស់​ជាង​ខ្លួន ។ តើ​មាន​ហេតុផល​អ្វីខ្លះ​បានជា​នារីៗ​ទាំងនោះ​បែរជា​ផ្ញើ​វាសនា​លើ​បុរស​ចំណាស់​ម្នាក់​នោះ​? ១. ការឆ្លងកាត់​ក្នុង​ខ្សែជីវិត​ច្រើន​បទពិសោធន៍​ច្រើន​ ​គាត់​ជា​បុរស​ម្នាក់​ដែលមាន​ភាពចាស់ទុំ​គ្រប់គ្រាន់ មានបទពិសោធន៍​ក្នុង​ជីវិត​ច្រើន​មិន​ថា ទំនាក់ទំនង​ក្នុងសង្គម ជីវិត​ការងារ ការរកស៊ី ភាពជោគជ័យ ភាពបរាជ័យ ។ ដោយសារ​ចំណុច​ទាំងនេះហើយ ទើប​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​ដែលមាន​ការគិត​វែងឆ្ងាយ បាន​ស៊ីជម្រៅ ល្អិន​ល្អន់​ជាង​ប្រុស​ក្មេង​មួយចំនួន ។ និយាយ​អំពី​ជីវិត​ស្នេហា​វិញ គាត់​យល់ដឹង​យ៉ាងច្បាស់​អំពី​ការកសាង​ជីវិត​គូ និង​ការរក្សា​ស្នេហា​មួយ​ឱ្យ​ស្ថិតស្ថេរ​រហូត​ទៅ ។​ ២. គ្រប់ពេល​នៅក្បែរ​គាត់​អ្នកមាន​អារម្មណ៍​កក់ក្ដៅ​ ​មិន​ត្រឹមតែ​ជា​ស្នេហា តែ​គាត់​ប្រៀបដូចជា​មនុស្ស​ចាស់ទុំ​ម្នាក់​ដែល​អាច​មើល​ខុសត្រូវ​អ្នក​គ្រប់បែបយ៉ាង​មិន​ថា ឈឺ​ក្ដី គ្រុន​រងារ ជួប​ទុក្ខព្រួយ​ប៉ុនណា​នោះទេ គាត់​នឹង​យក​ភាពជា​ចាស់ទុំ​នេះ​មក​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​កក់ក្ដៅ មិន​ខុសពី​នៅក្បែរ​ឪពុកម្ដាយ​អ្នក​ឡើយ ។​ ៣. មិន​ថា​មានរឿង​អ្វី​គាត់​ជា​មនុស្ស​ម្នាក់​ដែលមាន​ហេតុផល​ ​មិនមែនជា​មនុស្ស​ម្នាក់​ដែលមាន​ចិត្ត​ឆេវឆាវ មានៈ យល់​តែ​ចិត្ត​ខ្លួនឯង ខឹង​ប្រពន្ធរ​ត់ទៅ​ផឹកស្រា បង្កជម្លោះ​ឱ្យ​អ្នក​ឈឺក្បាល​នោះទេ ។ តែ​គាត់​ជា​មនុស្ស​ចាស់ទុំ​ពោរពេញ​ចំណេះ គតិ​គិត​វែងឆ្ងាយ តែង​ប្រើ​ហេតុផល​ក្នុង​ជីវិត​រស់នៅ ។ ជា​មនុស្ស​ដែល​គិត​វែងឆ្ងាយ​មុន​ជឿ មុន​ខឹង ដែល​ចំណុច​ទាំងនេះហើយ​ទើប​ធ្វើឱ្យ​អ្នក​មិនសូវ​ជា​ហត់​ចិត្ត ខូចចិត្ត ព្រោះ​គាត់​នោះឡើយ ។​ ៤. បុរស​វ័យ​ចំណាស់​ជា​មនុស្ស​ដែល​យល់ច្បាស់​ពី​តម្លៃ​ស្នេហា​ ​គាត់​តែង​ផ្ដល់​តម្លៃ​ក្នុង​ទំនាក់​ទំនាក់​ស្នេហា ។ ស្នេហា​ដែល​គាត់​បង្កើត​ជាមួយ​អ្នក ជា​ក្ដី​ស្រឡាញ់​ដែល​កើតចេញពី​បេះដូង និង​ការស្វែងយល់​យ៉ាងច្បាស់​ពី​អ្នក មុននឹង​គាត់​ជ្រើស​រើសយក​អ្នកជា​ដៃគូ​ជីវិត ។ ជា​ស្នេហា​ចុងក្រោយ លែង​ចង់​សាកល្បង​ស្នេហា​ថ្មី​ទៀត អ្នកជា​ស្នេហា​ពិត​ដែល​គាត់​បាន​ជួប ។ ដូច្នេះ​គាត់​នឹង​ព្យាយាម​ថែរក្សា​វារ​ហូត​ទៅ ។​ ៥. ជា​មនុស្ស​ម្នាក់​ដែល​អាច​ធ្មត់​គ្រប់បែបយ៉ាង​ចំពោះ​ចរិត​ក្មេងខ្ចី​របស់​អ្នក​ ​ដោយសារតែ​ការឆ្លងកាត់​ជីវិត​យុវវ័យ​មុន​អ្នក ទើប​គាត់​អាច​យល់​យ៉ាងច្បាស់​ថា​ចរិត​ក្មេងខ្ចី គឺ​ឆាប់​ខឹង ឆា​ប់ងក់ងរ យល់ច្រឡំ ប្រចណ្ឌ រករឿង ។ ដោយ​ភាព​យល់ច្បាស់​បែបនេះហើយ ទើប​គាត់​ព្យាយាម​អត់ធ្មត់ លួងលោម​អ្នក និង​អាច​សម្រប​បាន​គ្រប់​ស្ថានការណ៍​ដែល​គូភាគី​ខាង​នារី​បានធ្វើ​ទៅលើ​គាត់ ។ គាត់​នៅតែ​ប្រើ​ក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​មក​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នកជា​និច្ច ។​ ៦. ជា​មនុស្ស​ដែល​ថែរក្សា​សុខភាព​បានល្អ​បំផុត​ ​បុរស​វ័យ​ចំណាស់ កាន់តែ​យល់ច្បាស់​ពី​ការថែរក្សា​សុខភាព និង​កាន់តែ​ថែរក្សា​ទ្វេដង​ដើម្បី​នៅរស់​ឱ្យ​បានយូរ​ជាមួយនឹង​មនុស្ស​ដែល​គាត់​ស្រឡាញ់ ។ មិន​ត្រឹមតែ​ការថែទាំ​សុខភាព​ប៉ុណ្ណោះ​ទេ​សូម្បី​ការ​ស្លៀកពាក់ រៀបចំខ្លួន​ក៏​បែប​រម្យ​ទុម សុភាពរាបសា ថ្លៃថ្នូរ​គួរឱ្យ​គោរព ៕ ​