រុស្ស៊ី​ចាប់ផ្តើម​ផលិត​យន្តហោះ​ប្រតិកម្ម Su-57 ជំនា​ន់ទី​៥​ដែលមាន​សមត្ថភាព​គ្មាន​គូរ​ប្រៀប​

ព្រឹត្តិការណ៍ថ្មីៗ
0
292
​យន្តហោះ​ប្រតិកម្ម​ជំនា​ន់ទី​៥ Sukhoi Su-57 លើកដំបូង​របស់​រុស្ស៊ី ចាប់ផ្តើម​ផលិត​ហើយ​។ ក្រោម​លក្ខខណ្ឌ​នៃ​កុងត្រា​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែមិថុនា ឆ្នាំមុន ក្រុមហ៊ុន United Aircraft Corporation នឹង​ផលិត​យន្តហោះ Su-57 ៧៦​គ្រឿង ដែល​យន្តហោះ​ប្រតិកម្ម​លើកដំបូង នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅមុន​ដំណាច់ឆ្នាំ​២០១៩​នេះ​។​ ​ដោយបាន​បង្ហាញខ្លួន​លើកដំបូង​កាលពី​ឆ្នាំ​២០១០ យន្តហោះ Su-57 បានដាក់​ឈ្មោះ​របស់​វា​តាម​ឈ្មោះ​មន្ទីរ​រចនា​ម៉ូត Sukhoi ។ យន្តហោះ Su-57 កាលពីមុន មិនត្រូវ​បាន​គេ​ដឹង​ពី​ការ​រចនា​ម៉ូត​នោះទេ ហើយ​ការបង្ហាញ​ខ្លួន​របស់​វា បានធ្វើ​ឲ្យ​លោកខាងលិច​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ ​យន្តហោះ Su-57 ត្រូវបាន​គេ​ចាត់ទុកថា​ជា​យន្តហោះ​ប្រតិកម្ម​ជំនា​ន់ទី​៥ គឺជា​លក្ខខណ្ឌ​មួយ​ចង់​សំដៅលើ​ជំនា​ន់ទី​៥​នៃ​យន្តហោះ​ក្រោយ​សង្គ្រាមលោកលើកទី​២​។ យន្តហោះ​មួយ​នេះ មាន​សមត្ថភាព​អាច​ហោះ​ក្នុង​ល្បឿន​លឿន​ដូចជា​យន្តហោះ​ប្រតិកម្ម Mach 1 ឬ​លឿន​ជាង​នេះ ហើយ​មាន​ប្រព័ន្ធ​រ៉ា​ដា​ខ្លាំង និង​សមត្ថភាព​បញ្ជូន ឬ​ទទួល​ទិន្នន័យ​បាន​យ៉ាង​ឆាប់រហ័ស​។​ ​ជាងនេះទៅទៀត យន្តហោះ Su-57 គឺជា​យន្តហោះ​ចម្បាំង​ដែលមាន​មុខងារ​ច្រើនយ៉ាង​ទាំង​សមត្ថភាព​បច្ចេកវិទ្យា ដែល​អាច​ប្រតិបត្តិការ​បាន​ទាំង​មុខងារ​បាញ់​ពីលើ​អាកាស​ទៅលើ​អាកាស និង​ពីលើ​អាកាស​មកលើ​ដី​។ វា​មាន​បំពាក់​មី​ស៊ី​ល Kinzhal ដែល​ក្រុម​អ្នកជំនាញ​មានជំនឿថា មី​ស៊ី​ល​នេះ គឺជា​ប្រភេទ​មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​ខ្លី 9K720 Iskander ដែល​ដាក់​នៅក្រោម​យន្តហោះ​។ មី​ស៊ី​ល Kinzhal អាច​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សម្លេង​ដល់​ទៅ​១០​ដង ហើយ​វា​អាច​ហោះ​បាន​ចម្ងាយ​១.២៤២​ម៉ៃ​ល៍​។​ ​ប៉ុន្តែ​ភាព​ភ្ញាក់ផ្អើល​ដំបូង​របស់​ពិភពលោក​ពី​ភាព​អមតៈ​របស់​យន្តហោះ Su-57 ត្រូវបាន​ស្ងប់ស្ងាត់​ទៅវិញ ដោយសារតែ​ការពន្យា​ពេល​ផលិត​របស់​វា​។ យន្តហោះ​នេះ កាលពីមុន​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា T-50​ដែល​បាន​ហោះហើរ​លើកដំបូង​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១០​។ ​នៅ​ឆ្នាំ​២០១២ ប្រធាន​កងទ័ពអាកាស​រុស្ស៊ី បាន​អះអាងថា ការផលិត​យន្តហោះ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ គេ​មិនដែល​ឃើញ​រុស្ស៊ី​ផលិត​វា​នោះទេ​។​ ​ប្រទេស​ឥណ្ឌា គឺជា​ដៃគូ​ដំបូង​គេ​ក្នុង​កម្មវិធី​នេះ ហើយ​និង​បាន​ដកខ្លួន​វិញ ក្រោយ​ការពន្យា​ពេល​ម្តង​ជា​ពីរ​ដងនោះ ។ ពួកគេ បាន​អះអាងថា ពួកគេ​ចាយលុយ​ច្រើន​ក្នុង​កម្មវិធី​នេះ តែ​បែរជា​រុស្ស៊ី បដិសេធន៍​មិន​ចែករំលែក​លេខ​កូដ​ប្រភព Software​ទៅវិញ​៕​