ធ្លាក់​យន្តហោះ​នៅ​កោះ​ហា​វ៉ៃ សម្លាប់​មនុស្ស​ទាំងអស់​នៅលើ​នោះ​

ព្រឹត្តិការណ៍ថ្មីៗ
0
270
​ក្រុម​អាជ្ញាធរ​កោះ​ហា​វ៉ៃ បាន​និយាយថា យន្តហោះ​ខ្នាតតូច​មួយគ្រឿង ខណៈពេលដែល​កំពុងធ្វើដំណើ​រ​លោត​ពីលើ​អាកាស​នៅ​ទីក្រុង​អូ​ហ៊ូ បាន​ផ្ទុះ​ជា​អណ្តាតភ្លើង​ឡើង​ក្រោយពេល​ធ្លាក់ ដោយបាន​សម្លាប់​មនុស្ស​ទាំង​៩​នាក់​នៅលើ​នោះ​។​ ​ក្រសួង​ដឹកជញ្ជូន​ហា​វ៉ៃ បាន​សរសេរ​តាម Twitter​ថា យន្តហោះ​ម៉ាស៊ីន​២ King Air បាន​ធ្លាក់​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ជិត​ព្រលានយន្តហោះ Dillingham Airfield ដោយ​គ្មាន​នរណាម្នាក់​រស់រាន​នោះឡើយ​។​ ​លោក Manuel P. Neves គឺជា​ប្រធាន​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​ក្រុង Honolulu បាន​និយាយថា វា​គឺជា​ដំណើរ​លោត​ពីលើ​អាកាស ពេលដែល​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​នេះ បានកើត​ឡើង​។​ ​លោក Neves​បាន​និយាយថា ពេលដែល​ក្រុម​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ធ្វើដំណើរ​មកដល់ យន្តហោះ​បាន​ហ៊ុ​ព័ទ្ធ​ដោយ​អណ្តាតភ្លើង​អស់​ទៅហើយៗ​ពួកយើង​ក៏បាន​ព្យាយាម​ពន្លត់​វា​ដែរ​។ សាក្សី បាន​និយាយថា ពួកគេ​បានឃើញ​យន្តហោះ​នេះ ហោះ​ទៅកាន់​ទីតាំង​ដើម​វិញ មុនពេល​ដែល​វា​ធ្លាក់ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​រត់​។​ ​លោក​Neves​បានបញ្ជាក់​ប្រាប់​ដល់ CNN​ថា វា​គឺជា​ឧប្បត្តិហេតុ​យន្តហោះ​សោកនាដកម្ម​ដែល​យើង​មាន​។ យើង​មាន​ឧទ្ធម្ភាគចក្រ​សម្រាប់​យោធា ប៉ុន្តែ​នេះ​គឺជា​យន្តហោះ​ស៊ីវិល​ដែល​បាន​ធ្លាក់ ជាមួយនឹង​មនុស្ស​យ៉ាងច្រើន​នៅលើ​នោះ​។​ ​លោក​បន្តថា ឈ្មោះ​របស់​ជនរងគ្រោះ មិន​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​ភ្លាមៗ​នោះទេ ហើយ​ក្រុម​សាច់ញាតិ​ជនរងគ្រោះ​មួយចំនួន បាន​នៅ​ព្រលាន​ពេលដែល​យន្តហោះ​ធ្លាក់​។​ ​បច្ចុប្បន្ន​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ កំពុងបើក​ការស៊ើបអង្កេត​លើ​មូល​ហេតុដែល​នាំ​ឲ្យ​យន្តហោះ​ធ្លាក់​៕