ហ្វីលីពីន​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺគ្រុនឈាម​ទ្រង់ទ្រាយ​ធំ​បំផុត​បន្ទាប់ពី មនុស្ស​បាន​ស្លាប់​៦២២​នាក់​ក្នុងឆ្នាំនេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
293
ប្រទេស​ហ្វីលីពីន បានប្រកាស​ការរីក​រា​ល​ដាល​ថ្នាក់ជាតិ​នៃ​ជំងឺគ្រុនឈាម ក្រោយ​មនុស្ស​រាប់រយ​នាក់ បាន​បាត់បង់​អាយុជីវិត​របស់​ពួកគេ​ក្នុងឆ្នាំនេះ​ដោយសារតែ​ជំងឺ​កើតចេញពី​មូស​ខ្លា ។​ ​លោក Francisco Duque គឺជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ហ្វីលីពីន បាន​និយាយប្រាប់​សន្និសីទកាសែត​ថា យ៉ាងហោចណាស់​១៤៦.០៦២​ករណី ត្រូវបាន​គេ​រកឃើញ​ចាប់តាំងពី​ខែមករា រហូតដល់​ថ្ងៃទី​២០ ខែកក្កដា ពោលគឺ​កើន​ឡើ​៩៨​ភាគរយ​ធៀប​នឹង​អំឡុងពេល​តែមួយ​កាលពី​ឆ្នាំមុន​។ មនុស្ស​សរុប​៦២២​នាក់ បាន​ស្លាប់​ដោយសារតែ​ជំងឺគ្រុនឈាម ក្នុងឆ្នាំនេះ​។​ ​ការរីក​រាលដាល​ត្រូវបាន​ប្រកាសឡើង ដើម្បី​ឲ្យ​ក្រុមមន្ត្រី អាច​កំណត់​តំបន់​ដែល​ត្រូវការ​យកចិត្តទុកដាក់​បន្ទាន់​។​ ​ការឆ្លង​ជំងឺគ្រុនឈាម​នេះ បណ្តាល​ឲ្យ​កើត​ជំងឺ​ដូចជា​គ្រុន​ផ្តា​ស្តាយ ប៉ុន្តែ​យូរៗ​ទៅ វា​នឹង​ក្លាយជា​ជំងឺ​ធ្ងន់ធ្ងរ​កាន់តែខ្លាំង​ឡើង​។​ ​យោងតាម​ការអះអាង​ពី​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​ឲ្យ​ដឹងថា ការកើតមាន​ជំងឺគ្រុនឈាម​ទូទាំង​ពិភពលោក បាន​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ​។​ ​ប្រទេស​ហ្វីលីពីន បានប្រកាស​អាសន្ន​ថ្នាក់ជាតិ​កាលពី​ដំបូង​ស្តី​ជំងឺគ្រុនឈាម​កាលពី​ខែកក្កដា​កន្លងទៅ​។​ ​ហ្វីលីពីន នៅតែ​ប្រកាន់​ភ្ជាប់​យ៉ាង​មុតមាំ​លើ​ការ​បំរាម​វ៉ាក់សាំង​គ្រុនឈាម​លើកដំបូង​របស់​ពិភពលោក Dengvaxia ដែល​ត្រូវបាន​គេ​ហាមប្រាម បន្ទាប់ពី​ការស្លាប់​កុមារ​សិប​នាក់ ក្នុងចំណោម​មនុស្ស​ជាង​៧០​ម៉ឺន​នាក់ ទទួល​ការចាក់​វ៉ាក់សាំង​មួយ​នេះ កាលពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ នៅក្នុង​យុទ្ធនា​ការចាក់​ថ្នាំ​បង្ការ​របស់​រដ្ឋាភិបាល​។​ ​លោក Duque បាន​និយាយថា រដ្ឋាភិបាល​កំពុងតែ​សិក្សា​លើ​ការទាមទារ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឱសថ​បារាំង Sanofi ចែកចាយ​វ៉ាក់សាំង​មួយ​នេះ​មកកាន់​ទីផ្សារ​ហ្វីលីពីន​ឡើងវិញ ប៉ុន្តែ​លោក​បានធ្វើ​ការច្រានចោល​ថា​នឹងមិន​ប្រើប្រាស់​ថ្នាំ​មួយ​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាល​កំពុង​កើតឡើង​នោះទេ​។​ ​លោក Duque បាន​បញ្ជាក់ថា វ៉ាក់សាំង​មួយ​នេះ មិនបាន​លើកឡើង​ពី​កុមារ​ងាយ​នឹងរង​គ្រោះថ្នាក់​បំផុត​នោះទេ ដែលមាន​អាយុ​ចាប់ពី​៥​ឆ្នាំ​ដល់​៩​ឆ្នាំ​។​ ​សូមបញ្ជាក់ថា វ៉ាក់សាំង Dengvaxia ដែល​បច្ចុប្បន្ន​មាន​លិខិតអនុញ្ញាត​នៅតាម​បណ្តា​ប្រទេស​ចំនួន​២០​ដោយ​ផ្អែកលើ​អង្គការ​សុខភាព​ពិភពលោក​នោះ ត្រូវបាន​គេ​ឯកភាព​ឲ្យ​ប្រើប្រាស់​សម្រាប់តែ​មនុស្ស​មា​ន​អាយុ​៩​ឆ្នាំ និង​លើសពីនេះ​ប៉ុណ្ណោះ​៕​