៥​ចំណុច​នៃ​ស្មា​ត​ហ្វូ​ន OPPO Reno Series ដែល​អ្នក​គួរ​យល់ដឹង មុនពេល​សម្រេចចិត្ត​ប្រើប្រាស់​

បច្ចេកវិទ្យា
0
318
​សម្រាប់​អ្នក​ពុំទាន់​ចាប់​កាន់​ទូរស័ព្ទ OPPO Reno Series នៅក្នុង​ដៃ ហើយ​ស្ទាក់ស្ទើរ​ក្នុងការ​សម្រេចចិត្ត ថា​គួរតែ “​ប្រើ រឺ មិន​ប្រើ​” អាចធ្វើ​ការសិក្សា​ស្វែងយល់​លម្អិត​អំពី​លក្ខណៈពិសេស​ទាំង​ប្រាំ​ចំណុច​នេះ របស់​ស្មា​ត​ហ្វូ​ន OPPO Reno Series ដូចខាងក្រោម​៖ ១. OPPO Reno Series គឺជា​ស្មា​ត​ហ្វូ​ន​តំណាង​ឲ្យ​ការតស៊ូ និង ភាព​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​ OPPO Reno ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់ស្អាត ទាក់ទាញ បែប​ថ្លៃថ្នូរ ជាមួយនឹង​អេក្រង់​លាត​ពេញ 6.6 inch មាន​កញ្ចក់​ការពារ ទូរស័ព្ទ Corning Gorilla Glass 6​។ វា​មាន​បំពាក់​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនា​ន់ទី​2.0 (​ដោះ​សោរ​បាន​កាន់តែ​លឿន​ចំណាយពេល​ត្រឹមតែ​0.35 វិនាទី​) ប្រើប្រាស់​បន្ទះ​ឈី​ប Qualcomm Snapdragon និង ប្រតិបត្តិការ​ដោយ Android 9.0​។ សម្រាប់ OPPO Reno ធម្មតា​មាន Ram 6GB និង Rom 256GB ចំណែកឯ Reno 10x Hybrid Zoom (​មាន​បង្កប់​កាមេរ៉ា 60X Digital Zoom) មាន Ram 8GB និង Rom 256GB​។ ២. ស្មា​ត​ហ្វូ​ន OPPO Reno Series បំពាក់​នូវ កាមេរ៉ា​ក្រោយ Zoom បាន​ប្រវែង​វែង និង​មាន​សមត្ថភាព ផ្តិត​យក​រូបភាព និង វីដេអូ ពេលយប់​បាន​យ៉ាង​ល្អ​ ​កាមេរ៉ា​ក្រោយ​របស់ OPPO Reno ស៊េរី បំពាក់​មកជា​មួយ សិន​ស័​រ កាមេរ៉ា​កំពូល​របស់​ក្រុមហ៊ុន Sony IMX 586 (48MP Ultra Clear Main Camera) អម​មកជា​មួយ​បច្ចេកវិទ្យា​កាត់បន្ថយ​គ្រាប់ Noise (​ចំណុច​អុច​តូចៗ​) និង​បច្ចេកវិទ្យា HDR​។ ជាមួយ​មុខងារ Ultra Night Mode 2.0 របស់​វា​អាចជួយ​ឲ្យ​អ្នក​ថតរូប​ភាព​ពេលយប់​បាន​យ៉ាង​ល្អ​ទាំង​រូបភាព​សន្លឹក​និង​វីដេអូ​។ នៅពេលដែល​ថត​វីដេអូ​វិញ វា​អាច​ចាប់បាន​យ៉ាងច្បាស់​ល្អ​និង​មានកម្ម​វិធី​ទប់​លំនឹង បើទោះបីជា​យើង​ដើរ​ថត ស្ថិតក្នុង​សភាព​រង្គើ​ខ្លាំង យ៉ាងណា​ក៏​បច្ចេកវិទ្យា​ទប់​លំនឹង OIS នៅតែ​ធ្វើ​ឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញមក កាន់​តែមាន​លំនឹង​ល្អ និង​ច្បាស់​។ ៣. OPPO Reno Series មាន​បំពាក់​នូវ​កាមេរ៉ា​មុខ បង្កប់ខ្លួន បែប Classis ​កាមេរ៉ា​មុខ​បង្កប់ខ្លួន​របស់ OPPO Reno Series អាច​ប្រើប្រាស់​បាន​ចំនួន 200,000​ដង ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​លិ​ប​ចូល​យ៉ាង​រហ័ស​ដោយ​ស្វ័យប្រវត្តិ​នៅពេលដែល​ធ្លាក់​ម្តងៗ​។ លោកអ្នក​អាច​រីករាយ​នឹង​ការថតរូប​ស៊ែ​ល​ហ្វី​ឥត​សំចៃ​ដៃ​តាម​ចំណង់​ចំណូលចិត្ត ជាមួយនឹង កាមេរ៉ា​មុខ 16MP បំពាក់​នូវ​បច្ចេកវិទ្យា AI Beauty 2.1 ដែល​ជួយ​ឲ្យ​រូបភាព របស់លោក​អ្នក​ស្រស់ស្អាត​បែប​ធម្មជាតិ ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​កម្មវិធី Edit ផ្សេងៗ​ឡើយ​។ ៤. OPPO Reno ស៊េរី មាន​កម្លាំង​ថ្ម​ធំ​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ពេញ​មួយថ្ងៃ​ ​ជាមួយ OPPO Reno លោកអ្នក​ប្រាកដជា​រីករាយ​ក្នុងការ​បំពេញមុខ​ជំនួញ ថតរូប​ភាព រឺ វីដេអូ សម្រាប់​ទុកជា​ឯកសារ និង អនុស្សាវរីយ៍​ផ្សេងៗ រឺ មើល​ខ្សែភាពយន្ត រឺក៏​លេង​ហ្គេម​កម្សាន្ត​ដោយ​ពុំ​ចាំបាច់​បារម្ភ​រឿង​អស់​ថ្ម និង ស្ពាយ Power Bank តាម​ខ្លួន​នាំ​តែ​ហត់​នោះទេ​។ OPPO Reno ធម្មតា មាន​កម្លាំង​ថាមពល​ថ្ម 3765mAh និង OPPO Reno 10X Hybrid Zoom (​ដែលមាន​បង្កប់​កាមេរ៉ា 60X Digital Zoom) គឺមាន​ថាមពល​ថ្ម 4065mAh ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0​។ ៥. ពណ៌​ស្អាត ទាក់ទាញ មាន​ច្រើន​ជម្រើស អាចបំពេញ​តម្រូវការ​អ្នកប្រើប្រាស់​គ្រប់​វ័យ​ OPPO Reno ធម្មតា មាន​៣​ពណ៌ គឺ Sunset Rose, ពណ៌ Jet Black និង ពណ៌ Ocean Green ចំណែកឯ OPPO Reno 10xZoom មានតែ​ពណ៌ Jet Black និង ពណ៌ Ocean Green​។​ ​សរុបមក​លោកអ្នក​អាចធ្វើ​ការសម្រេចចិត្ត​ជ្រើសរើស​នូវ ស្មា​ត​ហ្វូ​ន OPPO Reno ស៊េរី ណាមួយ​ក៏បាន​តាម​ចំណង់​ចំណូលចិត្ត និង​កញ្ចប់​ថវិកា​របស់​លោកអ្នក​បាន​ម៉ា​ពេញចិត្ត​តែម្តង ៕