ការបញ្ជូន​ស្ត្រី​លើកដំបូង​ទៅកាន់​ឋាន​ព្រះ​ច័ន្ទ​របស់​អង្គការ NASA​ស្ថិតនៅក្នុង​ដំណាក់កាល​សំខាន់​

ព្រឹត្តិការណ៍ថ្មីៗ
0
273
​ អង្គការ​អវកាស NASA​នឹងធ្វើ​ការប្រកាស​ដ៏​សំខាន់​របស់ខ្លួន​ពី​បេសកកម្ម​របស់​ពួកគេ ក្នុងការ​បញ្ជូន​ស្ត្រី​លើកដំបូង​គេ ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័​។​ ​នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែសីហា​នេះ រដ្ឋបាល Jim Bridenstine នឹង​ដឹកនាំ​គណៈ​គ្រប់គ្រង នៅឯ​មជ្ឈមណ្ឌល Marshall Space Flight ស្ថិតនៅក្នុង​ទីក្រុង Huntsville រដ្ឋ Alabama សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​លើ​ព័ត៌មាន​ចុងក្រោយ​គេ​ស្តីពី​គម្រោង Artemis របស់​អង្គការ NASA​។​ ​លោក​នឹង​ប្រកាស​ឲ្យ​ដឹង​ពី​ការរីកចម្រើន​របស់​រ៉ុក្កែត​ដែល​គេ​ហៅ​ឈ្មោះថា Space Launch System និង​កិច្ចខិតខំ​ជាច្រើន​ទៀត ដែល​សំខាន់​ចំពោះ​ការបញ្ជូន​ស្ត្រី​លើកដំបូង និង​បុរស​បន្ទាប់ ទៅកាន់​ឋាន​ព្រះ​ច័ន្ទ ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​។​ ​អង្គការ NASA​បានសរសេរថា លោក Bridenstine នឹង​ពិភាក្សា​លើ​ការរួមចំណែក​របស់​ម​ជ្ឈ​មណ្ឌល Marshall Space Flight ក្នុងការ​បញ្ជូន​ក្រុម​អវកាស​ចរ​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័ និង​ការ​ចុះចត​ពួកគេ​ដោយ​សុវត្ថិភាព​នៅលើ​ផ្ទៃ​ព្រះ​ច័ន្ទ​។​ ​កាលពីដើម​ឆ្នាំនេះ លោក Bridenstine បាន​សន្យាថា នឹង​បញ្ជូន​ស្ត្រី​លើកដំបូង​គេ​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​ថ្មី​ឈ្មោះ Artemis ។ លោក​បាន​និយាយថា ការមើលឃើញ​ស្ត្រី​លើកដំបូង​គេ​ជាន់ដី​ឋាន​ព្រះ​ច​ន្ទ័ នឹងធ្វើ​ឲ្យ​ចាប់អារម្មណ៍​ដល់​ក្មេងស្រី​ជំនាន់​ក្រោយ ដើម្បី​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​អវកាស​។​ ​លោក Bridenstine បាន​និយាយថា ប្រវត្តិសាស្ត្រ​នៃ​ការឡើង​ដល់​ឋាន​ព្រះ​ច​ន្ទ័ បង្ហាញ​ឱកាស​តិចតួច​ប៉ុណ្ណោះ ផ្តល់ជូន​សម្រាប់​ស្ត្រី ប៉ុន្តែ​លោក​បាន​រៀបរាប់ថា ការ​សាប​ព្រួស​ក្រុម​អវកាស​ចរ​បច្ចុប្បន្ន មាន​ច្រើន​ចម្រុះ​ខ្លាំងណាស់​។​ ​រដ្ឋបាល​អវកាស​ចរ​ណ៍ Bridenstine បាន​និយាយ​បែបនេះ ក្រោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​ឲ្យ​ដឹង​ពី​ថវិកា​១.៦​ពាន់​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ព​ន្លឿ​ន​កម្មវិធី​ឡើង​ឋាន​ព្រះ​ច​ន្ទ័​។​ ​សូមបញ្ជាក់ថា ការឡើង​ឋាន​ព្រះ​ច​ន្ទ័​លើកចុងក្រោយ​របស់​មនុស្ស បានកើត​ឡើង​នៅ​ឆ្នាំ​១៩៧២ ដែលជា​ផ្នែក​មួយ​នេះ​បេសកកម្ម Apollo 17 ។ មានតែ​៦​លើក​គត់ ដែល​ក្រុម​អវកាស​ចរ​បាន​ដើរ​លើដី​ឋាន​ព្រះ​ច​ន្ទ័ ដែល​ការឡើង​ឋាន​ព្រះ​ច​ន្ទ័​ទាំងអស់នោះ ធ្វើឡើង​ដោយ​អង្គការ NASA គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Apollo របស់​ពួកគេ​៕​