ទីភ្នាក់ងារ SpaceX ៖ ភព​ព្រះ​អង្គារ​នឹង​អាច​ឲ្យ​មនុស្ស​រស់នៅ​បើ​ប្រើ​គ្រាប់បែកនុយក្លេអ៊ែរ​កម្ទេច​

ព្រឹត្តិការណ៍ថ្មីៗ
0
339
​ លោក Elon Musk ប្រធាន​ប្រតិបត្តិ​របស់​ទីភ្នាក់ងារ​អវកាស SpaceX មាន​ជំនឿ​ជា​យូរ​មកហើយ​ថា ការប្រើ​គ្រាប់បែកនុយក្លេអ៊ែរ​កម្ទេច​ភព​ព្រះ​អង្គារ នោះ​នឹង​អាច​ឲ្យ​មនុស្ស​រស់នៅ​បាន​នៅលើ​ភព​ដីក្រហម​មួយ​នេះ​។​ ​ការលើកឡើង​បែបនេះ គឺ​វា​ប្រៀបបាន​នឹង​ឈុត​មួយ​នៅក្នុង​រឿង “Total Recall”​កាលពី​ឆ្នាំ​១៩៩០ ប៉ុន្តែ​ការផ្លាស់ប្តូរ​បរិយាកាស​នៅលើ​ភព​ព្រះ​អង្គារ ប្រើប្រាស់​គ្រាប់បែកនុយក្លេអ៊ែរ កម្ទេច​វា គឺជា​ទស្សនៈ​មួយ​ដែល​បានលើកឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​ ​លោក Elon Musk បាន​និយាយថា ការ​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​នៅលើ​ភព​ព្រះ​អង្គារ នឹងធ្វើ​ឲ្យ​រលាយ​ផ្ទាំង​ទឹកកក ធ្វើ​ឲ្យ​កើនឡើង​នូវ​បរិមាណ​ដ៏​ច្រើន​លើស​លប់នៃ​សារធាតុ​កាបូនឌីអុកស៊ីត ចូលទៅក្នុង​បរិយាកាស និង​បង្កើតបានជា​ឥទ្ធិពល​នៃ​ការកើនឡើង​នៃ​កម្តៅ​ភព​។​ ​ដោយសារតែ​ហេតុផល​មួយ​នេះហើយ ទើបបានជា​ធ្វើ​ឲ្យ​មានការ​លើកឡើង​ពី​កត្តា​សីតុណ្ហភាព និង​សំពាធ​ខ្យល់ ធ្វើ​ឲ្យ​ភព​ដីក្រហម​មួយ​នេះ អាច​ឲ្យ​មនុស្ស​រស់នៅ​បាន​។​ ​វា​គឺជា​រឿង​ដែល​លោក Elon Musk ធ្លាប់​និយាយ​ជា​សាធារណៈ​កាលពីមុន​ផងដែរ ដែល​រួមទាំង​អំឡុង​កម្មវិធី​ជជែក​កម្សាន្ត​ជាមួយ​ពិធីករ Stephen Colbert កាលពី​ឆ្នាំ​២០១៥ ពេលដែល​លោក​បានចាត់ទុក​ភព​ព្រះ​អង្គារ ថា​ជា​ភព​ស្រទាប់​បរិយាកាស​ខាងលើ​។​ ​លោក Elon Musk​បាន​និយាយ​តាម Twitter​កាលពី​ថ្ងៃទី​១៦ ខែសីហា​នេះ​ថា “​ប្រើ​គ្រាប់បែកនុយក្លេអ៊ែរ​កម្ទេច​ភព​ព្រះ​អង្គារ បន្ទាប់មក​មនុស្ស​នឹង​អាច​រស់​នៅបាន​”៕​