CDC ៖ សម្រេច​អនុម័ត​លើ​គម្រោង​វិនិយោគ មាន​ទុន​សរុប​ជិត ២៤​លាន​ដុល្លារ​

ព្រឹត្តិការណ៍ថ្មីៗ
0
609
[wai id="8"]


[wai id="7"]
​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១. GLOBAL ASIA APPAREL (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​អន្លង់​គង ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៤៨​កន្លែង​។
ពាណិជ្ជកម្ម

២. SINODEX GARMENT (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧២០​កន្លែង​។​

៣. GOOD PLUS (CAMBODIA) MANUFACTURE CO.,LTD គម្រោង​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ម៉ាស់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ស្រែ​ញ័រ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៦៤​កន្លែង​។​
​ដោយឡែក តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណ​:​ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ "​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​" ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
១- Biao Xin Sheng Packaging and Printing Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​តែម​កង់ បោះពុម្ព​ក្រដាស់ និង​សម្ភារ​:​វេច​ខ្ចប់​គ្រប់​ប្រភេទ​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩០​កន្លែង​។​
២- Leadone International Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ផ្លា​ស្ទិ​ក គ្រាប់​ជ័រ និង​ស្បែក​សិប្បនិម្មិត​គ្រប់​ប្រភេទ​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​ស៍ស ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ២,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០​កន្លែង​។

៣- New Phoenix Development Industry Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រឿង​បង្គុំ​អំពូល និង​ខ្សែភ្លើង​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៣០​កន្លែង​។​

៤- Simple Packing Products Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង និង​សម្ភា​រៈវេច​ខ្ចប់​គ្រប់​ប្រភេទ​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ២,១២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២០​កន្លែង​៕