អាមេរិក​គ្រោង​នឹង​ផលិត​នាវា​យន្ត​ធំ​បំផុត​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍ថ្មីៗ
0
307
​កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បានស្នើ​សុំ​ឲ្យ​ឧស្សាហកម្ម​ផលិត​នាវា បង្ហាញ​ទស្សនៈ សម្រាប់​ការផលិត​នាវា​យន្ត ដែលជា​ប្រភេទ​នាវា​គ្មាន​មនុស្ស​បើក Large Unmanned Surface Vehicle (LUSV)​ធំ​បំផុត​នៅលើ​ពិភពលោក នៅក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​។​ ​កងទ័ពជើងទឹក​អាមេរិក​ចង់បាន​នាវា​យន្ត LUSV១០​គ្រឿង ក្នុង​រយៈពេល​៥​ឆ្នាំ​។​ ​នាវា​ទាំងនេះ​នឹងមាន​មុខងារ​ជា​គេញ​សម្ងាត់​សម្រាប់​កង​នាវាចម្បាំង​អាមេរិក ផ្ទុក​ដោយ​រ៉ា​ដា​ដ៏​ស្មុគស្មាញ ឧបករណ៍​ចាប់​រលកសញ្ញា​ក្នុង​ទឹក និង​ឡត​កាំភ្លើង​អណ្តែត ដែល​បំពាក់​ដោយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម និង​មី​ស៊ី​ល​ប្រឆាំង​ដែនអាកាស​។​ ​លើ​ល​ពីនេះ​ទៅទៀត នាវា​យន្ត​ប្រភេទ​នេះ នឹងមាន​មុខងារ​ច្រើនយ៉ាង ដែល​គូសត្រូវ នឹង​ចាត់ទុកថា​ជា​វា​ជានា​វា​ដ៏​គ្រោះថ្នាក់​បំផុត​។​ ​សំណើរ​ពង្រាង​ដែល​បាន​បង្ហោះ​លើ​វែបសាយ FedBizOpps បាន​បញ្ជាក់ថា នាវា​យន្ត LUSV ប្រើប្រាស់​ក្បាល​គ្រាប់​ជាច្រើន​ប្រភេទ សម្រាប់​បេសកកម្ម​គ្មាន​មនុស្ស​បើក ដើម្បី​បន្ថែម​ពីលើ​កងកម្លាំង​ជួរមុខ​របស់​កងទ័ព​ជើង​ទឹក​។​ ​ដោយមាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​ធំៗ​បែបនេះ នាវា LUSV ត្រូវបាន​រចនា​ឡើង​ដើម្បី​ចុះ​ប្រតិបត្តិការ​ធ្វើសង្គ្រាម​គ្រប់​កា​លះ​ទេ​សះ​ដោយ​ឯករាជ្យ ។​ ​នាវា​យន្ត LUSV នេះដែរ នឹងមាន​សមត្ថ​ភាពចុះ​ប្រតិបត្តិការ​ស្វយ័ត ឬ​ពាក់កណ្តាល​ស្វយ័ត ដោយ​ប្រើប្រាស់​ប្រតិបត្តិ​ករ​(​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ​)​។​   ​មន្ត្រី​មកពី​កម្មវិធី​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ បាន​និយាយប្រាប់​កាសែត USNI News កាលពីដើម​ឆ្នាំនេះ​ថា កងទ័ពជើងទឹក បាន​ស្នើសុំ​ថវិកាជាតិ​៤០០​លាន​ដុល្លារ ដើម្បី​ផលិត​នាវា LUSV ដែលមាន​បណ្តោយ​ចាប់ពី​៦១​ម៉ែត្រ ដល់​៩១​ម៉ែត្រ និង​អាច​ផ្ទុក​ចំណុះ​បាន​២​ពាន់​តោន​។ កងទ័ពជើងទឹក​មាន​គម្រោង​ផលិត​នាវា​២​គ្រឿងក្នុង​រយៈ​ពែ​ល​១​ឆ្នាំ ពោលគឺ​ផលិត​ឲ្យ​បាន​៥​គ្រឿង ក្នុង​រយៈពេល​៥​ឆ្នាំ​។​ ​បើសិនជា​ផលិត​បាន​ពិតមែន នាវា LUSV នឹង​ក្លាយជា​នាវា​គ្មាន​មនុស្ស​បើក​ធំ​បំផុត​របស់​ពិភពលោក គិត​មកទល់នឹង​ពេលនេះ ។ នាវា​មួយគ្រឿង​នេះ នឹងមាន​កន្លែង​សម្រាក​ផងដែរ​សម្រាប់​នាវិក​២-៣​នាក់ បើសិនជា​ចាំបាច់​។​ ​តាម​ធម្មតា​នាវា​គ្មាន​មនុស្ស​បើក គ្មាន​បំពាក់អាវុធ​នោះទេ ប៉ុន្តែ​វា​មាន​សមត្ថភាព​ផ្ទុក​មី​ស៊ី​ល​ប្រឆាំងនឹង​នាវា និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ធ​ម្យ​ម​។​ ​នាវា LUSV​នឹងមាន​សមត្ថភាព​ផងដែរ​ក្នុងការ​ដើរតួរ​ជា​គេញ​សម្ងាត់ បើកមុខ​ឲ្យ​នាវាចម្បាំង ដើម្បី​ការពារ​ការគំរាមកំហែង​ណាមួយ​ឲ្យ​បាន​មុន​៕​