ផ្ទុះ​កំហឹង​ខ្លាំង ក្រោយ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ ចូលរួម​សម្តែង​ជាមួយ​បុរស​ស្រាត​ននល​គោក​

ព្រឹត្តិការណ៍ថ្មីៗ
0
731
​ខ្សែអាត់​វីដេអូ​មួយ ឃើញ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ ត្រូវបាន​គេ​ជំរុញ​ឲ្យ​ប៉ះពាល់​ខ្លួន​ស្រាត​ននល​គោក​របស់​បុរស​ម្នាក់ អំឡុង​ការសម្តែង ជាហេតុ​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។​ ​ក្មេងស្រី​ម្នាក់នេះ បាន​លូន​ជុំវិញ​បុរស​ស្រាត​ម្នាក់​នោះ នៅក្នុង​សារមន្ទីរ Modern Art ស្ថិតនៅក្នុង​ទីក្រុង Sao Paulo ប្រទេស​ប្រេ​ស៊ី​ល ពេលដែល​គាត់​ដេក​ផ្ងារ ចោមរោម​ដោយ​មនុស្សម្នា​ជុំវិញខ្លួន កំពុងតែ​សំឡឹងមើល​ពួកគេ​សម្តែង​។​ ​ម្តាយ​របស់​ក្មេងស្រី ជា​អ្នកជំរុញ​ឲ្យ​កូនស្រី​របស់ខ្លួន​ប៉ះ​ប្រអប់ជើង ជើង និង​ប្រអប់ដៃ​របស់​តារា​សម្តែង Wagner Schwartz ពេលដែល​លោក​សម្តែង​រឿង​‘La Bete’ ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​ដឹកនាំ​ការងារ​សម្តែង​នេះ បាន​និយាយថា ការសម្តែង​ស្រាត​របស់លោក Schwartz គ្មាន​ភាព​ស្រើបស្រាល​នោះទេ ប៉ុន្តែ​អ្នកនយោបាយ​ស្តាំនិយម បាន​អំពាវនាវ​ឲ្យ​ចាប់ខ្លួន​តារា​សម្តែង​ម្នាក់នេះ​។​ ​កាសែត Daily Mail បាន​រាយការណ៍​ថា ពួកគេ​បានចាត់ទុក​ការសម្តែង​នេះ ថា​គួរ​ឲ្យ​ស្អប់ខ្ពើម​ជាទីបំផុត ហើយ​វា​គឺជា​ឧក្រិដ្ឋកម្ម​មួយ​មកលើ​កុមារ​។ ​លោក Schwartz បាន​សម្តែង​រឿង​ដ៏​ជម្លោះ​មួយ​នេះ នៅ​ទូទាំងប្រទេស​ប្រេ​ស៊ី​ល ដែល ពីដំបូង​ឡើយ​សម្តែង​ដោយ​លោក Lydia Clark កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​។​ ​លោក Schwartz បាន​និយាយថា លោក​ក្លាយជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាច្រើន​នាក់​ទៀត ធ្វើ​ត្រាប់​តាម​លោក Clark ពេលដែល​គាត់​សម្តែង​រឿង​‘La Bete’​។​ ​ដោយឡែក អ្នកនាំពាក្យ​ម្នាក់​របស់​ម្តាយ​ក្មេងស្រី បាន​និយាយថា ក្មេងស្រី​មិន​ស្ថិតក្នុង​គ្រោះថ្នាក់​នោះទេ​។ ក្មេងស្រី​ម្នាក់នេះ នៅ​ជាមួយ​ម្តាយ​របស់​នាង ដែលជា​តារា​សម្តែង​ដូចគ្នា​។ កូនស្រី​របស់គាត់ បាន​សុំចូល​មើល​ការសម្តែង​មួយ​នេះ ។ ក្មេងស្រី​ចង់​ចូលរួម ហើយ​ស្ថិតក្រោម​ការណែនាំ​ពី​ម្តាយ​របស់​នាង​ទៀត​៕​