អាមេរិក​ផលិត​អាវុធ​ឡាស៊ែរ​ដែល​អាច​បាញ់​ទម្លាក់​មី​ស៊ី​ល ICBM​របស់​កូរ៉េខាងជើង​

ព្រឹត្តិការណ៍ថ្មីៗ
0
289
​កងទ័ព​សហរដ្ឋអាមេរិក កំពុងតែ​ព​ន្លឿ​ន​ផែនការ​ផលិត​អាវុធ​ឡាស៊ែរ​ដ៏​មាន​អនុភាព​ខ្លាំង​បំផុត​មិន​ធ្លាប់​ដែលមាន​គិត​មកទល់នឹង​ពេលនេះ ដែល​អាវុធ​នេះ អាចមាន​សត​ម្ថ​ភាព​បាញ់​ទម្លាក់​មី​ស៊ី​ល ICBM​រយៈ​ចម្ងាយ​មធ្យម​របស់​កូរ៉េខាងជើង​ឯណោះ​។​ ​អាវុធ​ឡាស៊ែរ IFPC-HEL នឹង​ក្លាយជា​អាវុធ​ថ្មី​ប្រើ​ថាមពល​អគ្គិសនី​ពី​២៥០ ទៅ​៣០០​គីឡូវ៉ាត់ ពោល​គឺមាន​កម្លាំង​ខ្លាំង​ជាង​ប្រព័ន្ធ​អាវុធ​ឡាស៊ែ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក ដល់​ទៅ​១០​ដង​។ កម្លាំង​ដ៏​ខ្លាំងក្លា​នេះ វា​មានន័យ អាវុធ​មួយ​នេះ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំផ្លាញ​គោលដៅ​ធំៗ​ដូចជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ជាដើម​។​ ​តាម​ផែន​ការដែល​បានលើកឡើង អាវុធ​នេះ នឹង​ប្រើប្រាស់​នៅលើ​វិស័យ​យោធា​សំខាន់ៗ​ទាំង​៣​របស់​អាមេរិក ទាំង​នៅ​កងទ័ពជើងគោក កងទ័ពជើងទឹក និង​កងទ័ព​ជើង​អាកាស ហើយ​វា​នឹងមាន​សមត្ថភាព​បាញ់​បាន​ច្រើនលើក​ក្នុង​កម្រិត​ខ្ពស់បំផុត ដោយ​មិនចាំបាច់​ស្តុក​គ្រាប់ គ្រាប់កាំភ្លើង​ធំ ឬក៏​មី​ស៊ី​ល​។​ ​ផ្ទុយទៅវិញ អាវុធ​ឡាស៊ែរ​នេះ ពឹងផ្អែក​ទាំងស្រុង​លើ​កម្លាំង​អគ្គិសនី ហើយ​ដរាបណា​វា​មាន​ចរន្តអគ្គិសនី វា​នឹង​អាច​បាញ់​ដោយ​គ្មាន​ទីបញ្ចប់ ដោយ​គ្រាន់តែ​ចំណាយលុយ​១០​ដុល្លារ​លើ​ថ្លៃ​ប្រេង​ចាក់​ម៉ាស៊ីនភ្លើង រាល់ពេល​បាញ់​ម្តង​តែប៉ុណ្ណោះ​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត Breaking Defense បាន​ឲ្យ​ដឹងថា នៅ​ដើម​ឆ្នាំនេះ កងទ័ព​អាមេរិក កំពុង​ពិនិត្យមើល​លើ​ការអភិវឌ្ឍន៍​អាវុធ​ឡាស៊ែរ​ដើរ​ដោយ​កម្លាំង​ចរន្តអគ្គិសនី​១០០​គីឡូវ៉ាត់​។​ ​មកទល់នឹង​ពេលនេះ កងទ័ព​អាមេរិក ចាប់អារម្មណ៍​ខ្លាំង​លើ​អាវុធ​ដែល​ចូលរួម​ទប់ទល់​ជាមួយ​ដ្រូ​ន​គូសត្រូវ ហើយ​អាវុធ​ឡាស៊ែរ IFPC-HEL​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​តទល់​ជាមួយ​សត្រូវ​ទាំងអស់នេះ ហើយ​សូម្បីតែ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​៕​