យុវជន​នេ​ប៉ាល់​ជាប់​កំណត់ត្រា​ពិភពលោក​ជា​បុរស​មាន​មាត់​ចម្លែក​ជាងគេ​បំផុត​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍ថ្មីៗ
0
279
​បុរស​ជនជាតិ​នេ​ប៉ាល់ Raja Thapa អាយុ​១៩​ឆ្នាំ​ម្នាក់ បាន​បង្កើត​កំណត់ត្រា​កាលពីពេល​ថ្មីៗ​នេះ ដោយ​ញាត់​ខ្មៅ​ដៃ​រាប់សិប​ដើម​ចូលទៅក្នុង​មាត់​របស់គាត់​។​ ​យុវជន​រូបនេះ បាន​អះអាងថា រូបលោក​នឹងមិន​សម្រាក​នោះទេ​ហូត​ដល់​លោក ត្រូវបានគេទទួលស្គាល់​ជាស​កល​ថា​ជា​វិ​រ​បុរស​តាមផ្លូវ​របស់​ប្រទេស​នេ​ប៉ាល់​។​ ​យុវជន Raja Thapa ចូលចិត្ត​ធ្វើ​អ្វីដែល​ប្លែក ហើយក៏​បាន​ថត​វីដេអូ​របស់ខ្លួន​ដាក់​នៅក្នុង​បណ្តាញ​សង្គម ហើយ​បាន​បញ្ចេញ​សម្ថ​ភាព​ពិសេស​របស់ខ្លួន ដោយ​យុវជន​ម្នាក់នេះ​បាន​ស៊ក​ខ្មៅ​ដៃ​ចំនួន ១៣៨ ដើម​ចូលក្នុង​មាត់​របស់ខ្លួន ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​ជា​បុរស​មាន​មាត់​ចម្លែក​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។​ ​យុវជន Raja Thapa បាន​ប្រាប់ថា​ការថត​វីដេអូ​មួយ​នេះ​ដោយសារ​លោក​ចង់​បញ្ចេញ​សម្ថ​ភាព​របស់ខ្លួន​ទៅកាន់​ពិភពលោក​ឲ្យ​បានដឹងថា​មាត់​របស់ខ្លួន​ធំជាងគេ​បង្អស់​។​ ​លោក​និយាយថា​ប្រសិនជា​ត្រូវ​បញ្ចប់​កំណត់ត្រា​ពិភពលោក នោះ​ខ្លួន​នឹង​ឈរ​លំដាប់ថ្នាក់​លេក​១ ជាមិនខាន​ព្រោះថា​រូបគេ​អាច​ស៊ក​ខ្មៅ​ដៃ​ចូលទៅក្នុង​មាត់​បាន​រហូត​ទៅដល់​១៣៨​ដើម ។​ ​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក Dinesh Shivnath គឺជា​គ្រូបង្រៀន​ម្នាក់ រស់នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​លោក​អាច​ស៊ក​ខ្មៅ​ដៃ​ចូលក្នុង​មាត់​បានត្រឹមតែ​ចំនួន​៩២​ដើម​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​យុវជន Raja Thapa នេះ​វិញ​អាច​ស៊ក​ខ្មៅ​ដៃ​បាន​រហូតដល់​ទៅ​១៣៨​ដើម​ឯណោះ ហេតុដូច្នេះ​ហើយ​វា​គឺជា​រឿង​មួយ​ដ៏​ប្លែក​មែន​ព្រោះថា​មិនមាន​អ្នកណា​អាច​ស៊ក​ខ្មៅ​ដៃ​ចូលក្នុង​មាត់​របស់ខ្លួន​បានរ​ច្រើន​ដល់​ថ្នាក់​នេះឡើយ​។​ ​ដោយសារ​តែមាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សារព័ត៌មាន យុវជន Raja Thapa ចង់​លាឈប់​ពី​ការងារ​របស់លោក​ជា​សន្តិសុខ​ហាង ហើយ​លោក​មាន​ផែនការ​សម្តែង​តាមផ្លូវ ។ លោក​មាន​គោលដៅ​មួយទៀត គឺ​ចង់​បំបែក​កំណត់ត្រា​ពិភពលោក​៥​បន្ថែមទៀត តាមរយៈ​មាត់​ដ៏​ចម្លែក​របស់លោក​នេះ​៕​