ចិត្តសឿង​មែន​! ប្រេ​ស៊ី​ល​សុខចិត្ត​មិន​ខ្ចី​យក​ជំនួយ​ពិភពលោក​ក្នុងការ​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដែលជា​សួត​របស់​ផែនដី​

Uncategorized
0
288
​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន នៅពេលនេះ​មិន​ត្រឹមតែ​ជា​បញ្ហា​វិបត្តិ​សកល​ប៉ុណ្ណោះ ទេ តែ​វា​បាន​ក្លាយជា​វិបត្តិ​នយោបាយ​ផងដែរ ក្រោយ​ពេលដែល​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​ចិត្តសឿង បន្ទាប់ពី​ពួកគេ​មិន​ខ្ចី​មើល​ការផ្តល់ជូន​ជំនួយ​ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច G7 ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ទ្រង់ទ្រាយ​ធំ​ជាប់​កណ​ត់​ត្រា​ពិភពលោក​មួយ​នេះនោះ​។​ ​ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ជា​ប្រធាន​កិច្ចប្រជុំ​កំពូល G7 ដែល​បាន​បញ្ចប់ទៅ​កាលពី​ថ្ងៃ​ចន្ទ បាន​និយាយថា ជំនួយ​២២​លាន​ដុល្លារ នឹងត្រូវ​បញ្ចេញ​សម្រាប់​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​   ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមមន្ត្រី​ប្រេ​ស៊ី​ល គ្មាន​ហេតុផល​ណាមួយ ត្រូវ​ច្រាន​ចោលលុយ​ទាំងនេះ​ទេ ប៉ុន្តែ​ប្រ​ធានា​ធ​បិ​តី​ប្រេ​ស៊ី​ល លោក​ជែ បូល​សូ​ណា​រ៉ូ បាន​ចោទប្រកាន់​បារាំង ថា​បានធ្វើ​មកលើ​ប្រេ​ស៊ី​ល ដូចជា​អាណានិគម​របស់ខ្លួន​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​ប្រេ​ស៊ី​ល លោក​ហ្វ៊ឺ​ណាន់​ដូ អា​ហ្សេ​វ៉េ​ដូ អេ ស៊ី​ល​វ៉ា បាន​និយាយថា ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន លែង​អាច​គ្រប់គ្រង​បាន​ទៀតហើយ​។​ ​លោក​ហ្វ៊ឺ​ណាន់​ដូ បាន​និយាយថា ទាហាន​៤៤.០០០​នាក់ ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ទប់ទល់​ជាមួយ​ភ្លើង​ឆេះ​ព្រៃ និង​ឧក្រិដ្ឋកម្ម​បរិស្ថាន នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​ ​ការផ្តល់​សេចក្តីអធិប្បាយ​ចំពោះ​ការផ្តល់​ជំនួយ​របស់​ប​ណ្តា​ល​ប្រទេស​រីកចម្រើន G7​នាយអគ្គសេនាធិការ​បស់​លោក​បូល​សូ​ណា​រ៉ូ លោក អូ​នី​ក ឡូ​រ៉េ​ន​ហ្សូ​នី បាន​និយាយប្រាប់​វែបសាយ Globo News ថា “​អរគុណ ប៉ុន្តែ​ធនធាន​ទាំងនេះ ទាក់ទង​ជាង​នឹង​ការកាប់​ឆ្ការ​ព្រៃឈើ​នៅ​អឺរ៉ុប​”​។​ ​លោក​ឡូ​រ៉េ​ន​ហ្សូ​នី ដែល​ចង់​សំដៅលើ​អគ្គីភ័យ​ឆាបឆេះ​ព្រះវិហារ Notre-Dame ស្ថិតនៅក្នុង​ទីក្រុង​ប៉ារីស កាលពី​ខែមេសា​កន្លង​ទៅនោះ បាន​បន្តថា លោក​ម៉ា​ក្រុង មិនអាច​ទាំង​បញ្ចៀស​ផុត​អគ្គីភ័យ​ដែល​អាច​ព្យាករណ៍​បាន​នៅក្នុង​ព្រះវិហារ​ដែលជា​ផ្នែក​មួយ​នៃ​កេរតំណែល​ពិភពលោក​ផង ហើយ​លោក​បែរជា​ចង់​មក​ផ្តល់​មេរៀន​ដល់​ប្រទេស​ពួកយើង​ទៅ​កើត​បែបនេះ​? ​លោក​បាន​បញ្ជាក់ទៀតថា ប្រេ​ស៊ី​ល អាច​បង្រៀន​ប្រទេស​ណាមួយ​ពី​វិធី​ការពារ​ព្រៃ​ខ្លួនឯងបាន​។​ ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ជាប់​កំណត់ត្រា​ពិភពលោក កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដែល​ភាគច្រើន​នៅក្នុង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ កាលពី​សប្តាហ៍​មុន លោក​ម៉ា​ក្រុង បាន​និយាយថា ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន គឺជា “​វិបត្តិ​សកលលោក​”​។​ ​ក្រុម​អ្នក​រិះគន់​បាន​ចោទប្រកាន់​លោក​មូល​សូ​ណា​រ៉ូ ថា​បាន​កាប់ឆ្ការ​ព្រៃឈើ​ដ៏​អាក្រក់​បំផុត​នៅក្នុង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​ ​ប្រាក់​ជំនួយ​២២​លាន​ដុល្លារ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ពេលដែល​មេដឹកនាំ​បណ្តា​ប្រទេស​សេដ្ឋកិច្ច G7 ដែល​រួមមាន​កាណ​ដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក បាន​បន្ត​ជួបគ្នា​នៅ​ទីក្រុង​ប៊ីយ៉ា​រីត ប្រទេស​បារាំង​។​ ​លោក​ម៉ា​ក្រុង បាន​និយាយថា លុយ​នឹង​អាច​ប្រគល់ជូន​ភ្លាមៗ សម្រាប់​ចំណាយ​លើ​យន្តហោះ​ពន្លត់អគ្គីភ័យ​បន្ថែមទៀត ហើយ​បារាំង​នឹង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ជាមួយ​យោធា​នៅក្នុង​តំបន់​នោះ​។​ ​ប៉ុន្តែ​លោក បូល​សូ​ណា​រ៉ូ ដែល​បាន​ចូលរួម​ជម្លោះ​ជា​សាធារណៈ​ជាមួយ​លោក​ម៉ា​ក្រុង នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បាន​ចោទប្រកាន់​មេដឹកនាំ​បារាំង​រូបនេះ ថា​បាន​បើក​ការវាយប្រហារ​ដោយ​គ្មាន​ហេតុផល និង​មិន​ប្រកបដោយ​សុភ​វិ​និ​ច្ច័​យ ប្រឆាំងនឹង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន ហើយ​និង​លាក់បាំង​បំណង​របស់លោក​ពីក្រោយ​គំនិត​របស់​ប្រទេស​សម្ព័ន្ធមិត្ត G7​។​ ​ថ្វីត្បិតតែ​មាន​អនុសាសន៍​បែបនេះ​ពី​លោក​បូល​សូ​ណា​រ៉ូ ក៏ដោយ ក៏​រដ្ឋមន្ត្រី​បរិស្ថាន​ប្រេ​ស៊ី​ល គឺ​លោក រី​ឆា​ដូ សា​ឡេស បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មូលនិធិ​នេះ នឹង​ស្វាគមន៍​ជានិច្ច​៕​