យន្តហោះ​អាមេរិក X-37B បាន​គោរ​ចរណ៍​លើ​តារាវិថី​រយៈពេល​៧១៧​ថ្ងៃ ដោយ​មិនបាច់​ចូល​ចត​ផែនដី​

ព្រឹត្តិការណ៍ថ្មីៗ
0
230
​យន្តហោះ​អវកាស X-37B របស់​យោធា​សហរដ្ឋអាមេរិក បាន​ចំណាយពេល​៧១៧​ថ្ងៃ​នៅលើ​ទី​អវកាស​ដោយ​មិនបាន​ឈប់​ចូល​ចត​លើ​ផែនដី​នោះឡើយ​។​ ​យន្តហោះ​អវកាស​ដែល​ដើរ​ដោយ​ថា​ពល​ពន្លឺព្រះអាទិត្យ​នេះ មាន​រាងរៅ​ស្រដៀង​គ្នា​នឹង​យានអវកាស​របស់​អង្គការ NASA​ដែរ​នេះ ហើយ​កាលពី​ដំបូង​ឡើយ វា​ត្រូវបាន រចនា​ឡើង​ដើម្បី​ជួសជុល​ផ្កាយរណប មុន​ពេលដែល​អង្គការ NASA​បញ្ឈប់​គម្រោង ហើយ​វា​ក៏ត្រូវ​បាន​បញ្ជូន​មកកាន់​ក្រសួងការពារជាតិ​អាមេរិក​វិញ​នៅក្នុង​ឆ្នាំ​២០០៤​។​ ​បច្ចុប្បន្ន ពិភពលោក​មិនបាន​ដឹង​ច្បាស់​ពី​គោលបំណង​ពិតប្រាកដ​របស់​យន្តហោះ​អវកាស​នេះឡើយ ដោយ​ពិភពលោក គ្រាន់តែ​ដឹងថា យន្តហោះ​អវកាស X-37B មាន​សមត្ថភាព​ចំណាយពេល​រាប់​ឆ្នាំ​នៅលើ​គន្លង​តារាវិថី អំឡុង​បេសកកម្ម​តែម្តង​ដោយ​មិនចាំបាច់​វិលត្រឡប់​មកកាន់​ផែនដី​វិញ​នោះឡើយ​។​ ​យន្តហោះ​មួយ​នេះ បានចាប់ផ្តើម​ចេញដំណើ​រ​កាលពី​រយៈពេល​ជិត​២​ឆ្នាំមុន នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧ ហើយ​វា​បាន​បំបែក​កំណត់ត្រា​លើក​មុន សម្រាប់​ការ​គោ​ចរណ៍​លើ​តារាវិថី​យូរ​បំផុត អំឡុង​បេសកកម្ម​តែ​ម្តងគត់ ដោយ​ប្រើពេល​៧១៧​ថ្ងៃ ២០​ម៉ោង និង​៤២​នាទី​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ គោលបំណង​ពិតប្រាកដ​នៃ​ការ​គោ​ចរណ៍​នៅលើ​ទី​អវកាស​របស់​យន្តហោះ នេះ បន្ត​ស្ថិតនៅក្នុង​ភាពអាថ៌កំបាំង​ដដែល​។​ ​ប៉ុន្តែ​កងទ័ពអាកាស​សហរដ្ឋ​អាមេរិក បាន​សរសេរ​ពី​យន្តហោះ​អវកាស​នេះ​ថា “​គោលបំណង​សំខាន់​របស់​យន្តហោះ X-37B មាន​២ គឺ​ទី​១ បច្ចេកវិទ្យា​យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​សម្រាប់​អនាគត​អាមេរិក​នៅ​ទី​អវកាស និង​ទី​២ ប្រតិបត្តិការ​ការពិសោធ​ន៍ ដែល​អាច​ពិនិត្យ និង​បញ្ជូន​មកកាន់​ផែនដី​វិញ​”​។​ ​បច្ចេកវិទ្យា​ជាច្រើន បាន​នឹង​កំពុង​ធ្វើតេស្ត​នៅក្នុង​កម្មវិធី​មួយ​នេះ ដែល​រួមមាន ប្រព័ន្ធ​ការពារ​កម្តៅ ការគ្រប់គ្រង​នាវាចរណ៍ ប្រព័ន្ធ​អគ្គិសនី​នៅលើ​យានអវកាស រចនាសម្ព័ន្ធ​សីតុណ្ហភាព​ខ្ពស់ អ៊ី​សូ​ឡង់​អាច​ប្រើ​ឡើងវិញ​បាន ប្រព័ន្ធ​ហោះហើរ​អេ​ឡិច​ត្រូ​និ​ច​ស្រាល ប្រព័ន្ធ​រុញ​កម្រិត​ខ្ពស់ ការហោះហើរ​តាម​គន្លង​ដោយ​ស្វ័យប្រវត្តិ ការតម្រង់​គោលដៅ ហើយ​និង​ការចូល​ចត ជាដើម​៕​