អូន​ម៉ាប់ៗ​ប្រាកដជា​ឈប់​ខូចចិត្ត​ហើយ ព្រោះតែ …..

បច្ចេកវិទ្យា
0
464
​ ​វីដេអូ​ខ្លី​មួយ​ទើបតែ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook តាមរយៈ Page ផ្លូវការ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដោយមាន​ក្រុម​យុវវ័យ​ជាច្រើន​បាននាំគ្នា​ចូលទៅ Comment, Shared ឡើង​ភ្លូកទឹកភ្លូកដី​តែម្តង និង Mention ដល់ Best Friend របស់​ពួកគេ​ដែលមាន​សាច់​ម៉ាប់ៗ ព្រោះ​វា​ជា​វីដេអូ​ខ្លី​នេះ​មាន​ភាព​ចាក់​ដោត​(​ចាក់​ដោត​ជា​ភាសា​លេងសើច​ពេញនិយម​ក្នុងសង្គម​) នៅក្នុង​ស្រទាប់​យុវវ័យ​ខ្មែរ​! ជាពិសេស​ចំពោះ​មិត្ត​នារីៗ​ដែលមាន​សាច់​ម៉ាប់ៗ ធាត់​តិចៗ តែម្តង​។​ ពាក្យ​ចំអក​មួយចំនួន​តែងតែ​លើកឡើង​ថាបើ​យើង​មាន​រូបរាង​មិន​ស្អាត ធាត់ កា​ម៉ាប់ ប្រាកដជា​នៅ​សៅកែ​ជាមិនខាន​ឡើយ ហេតុ​អី​គ្រាន់តែ​គ្នា​កា​ម៉ាប់​បន្តិច មាន​សាច់​ច្រើន​បន្តិច ភ្នែក​លឹប​បន្តិច ច្រមុះ​តូច​បន្តិច​សោះ មើលគ្នា​លើ​ក្រោមៗ យ៉ាប់​ណាស់​មនុស្ស​ប្រុស​សម័យ​អី​ឡូ​វ (​នេះ​ជា​អារម្មណ៍​មួយ​ដែល​អូន​ម៉ាប់​បង្ហាញ​ចេញមក​នៅក្នុង​វីដេអូ​ខ្លី​នេះ​)​។ អូន​ម៉ាប់​សំណព្វចិត្ត​បង​….​ពិតជា​គួរ​ឲ្យ​ស្រលាញ់​មែន ដើម្បី​ក្លាយខ្លួនជា​ស្រី​ស្អាត​ដូច​គេ​ដូច​ឯង អូន​ម៉ាប់​បានជ្រើសរើស​វិធីសាស្ត្រ​ដែល​នឹកស្មាន​មិន​ដល់ ដោយ​សុខចិត្ត​ឲ្យ​មិត្តភក្តិ​នាង​ដាក់​កង​ឆក់​នៅ​នឹង​ករ​ដៃ ដើម្បី​រំលឹក​រូបនាង និង ហាមឃាត់​នាង​មិន​ឲ្យ​ញាំ​អាហារ​ច្រើន ហើយ​មិត្ត​ភ​ក្រ័​អូន​ម៉ាប់​ហ្នឹង​ក៏​សាហាវ​តាមដាន​ទៀត សុទ្ធតែ​យក​ទូរស័ព្ទ Reno 10X Zoom (60X Digital Zoom) តាមដាន​គ្នា​រកតែ​ពេល​លួច​ញ៉ាំ​អី​មិនបាន​សោះតែ​ម្តង ហាហា​ហា Zoom ឡើង​កប់​ស៊េរី Zoom ឡើង​ច្បាស់​ទែង​។ យោងតាម​គេហទំព័រ Health Line បង្ហាញថា មនុស្ស​ស្រី​ដែលមាន​រូបរាង​ធាត់ ប្រឈមមុខ នឹង​បញ្ហា​ជម្ងឺ​បាក់​ទឹកចិត្ត ដោយសារតែ​ការរើសអើង ការមើល​ងាយ សើចចំអក​ពី​សំណាក់​មនុស្ស​ជាទី​ស្រឡាញ់ ក្រុមគ្រួសារ មិត្តភក្តិ និង មជ្ឈដ្ឋាន​ជុំវិញខ្លួន​នាង​។ ជម្ងឺ​ធាត់ បាន​ជម្រុញ​ឲ្យ​មនុស្ស​ស្រី​មួយចំនួន ប្រឈមមុខ​នឹង​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​រហូតដល់​ធ្វើអត្តឃាត​ក៏មាន​។ ថ្ងៃនេះ Admin សូម​ណែនាំ​នូវ​តិច​និ​ច​មួយចំនួន សម្រាប់​អ្នក​ធាត់ ជាពិសេស​គឺ​មិត្ត​នារីៗ​តែម្តង​ដែលមាន​បំណង​ចង់​សម្រក គីឡូ និង ទទួលបាន​រាង​ស្លី​ម​ស្រស់ស្អាត បែប​ជឿជាក់ ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ទាមទារ​ការអត់ធ្មត់​ប​ន្តិ​ច ដូច្នេះ​សូម​ទស្សនា​នូវ វីដេអូ​ខាងក្រោម​នេះ​ដូចតទៅ​៖ https://www.facebook.com/OPPOCAMBODIA/videos/689717691440857/ ​បន្ទាប់ពី​ទស្សនា​ហើយ​សូមកុំ​ភ្លេច អនុវត្តន៍​ផង​ណា តស៊ូ​គង់​បានសម្រេច តែបើ​ខ្ចិ​ល​វិញ​គឺ​ប្រយ័ត្ន​ជា​ធាត់​លើស​ដើម តិច​លោ​ថា Admin មិនបាន​ប្រាប់​ចុះ​។ ចុងក្រោយ​សូម​ជូនពរ​ដល់ ដល់​អ្នក​ធាត់ៗ​ទាំងអស់ ទទួលបាន​រូបរាង​ស្លឹ​ម​ស្អាត​ឡើងវិញ មាន​មនុស្ស​ស្រឡាញ់​រាប់អាន​ច្រើន ដូច​ក្តី​បំណងប្រាថ្នា បំណងល្អ​ពី Admin​។​