​ធុញទ្រាន់​នឹង​យក Power Bank តាមខ្លួន​មែន​ទេ ? OPPO F11 Pro អាចជួយ​អ្នក​បាន​

បច្ចេកវិទ្យា
0
336
​សម្រាប់​ប្រិយមិត្ត​ដែល​និយម​ប្រើប្រាស់​ទូរស័ព្ទដៃ Smart Phone​តែងតែ​មានការ​រអ៊ូរ​ទាំ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​ទូរស័ព្ទ​អស់​ថ្ម ដែលជា​បញ្ហា​រំខាន និង រាំងស្ទះ​ដល់​ដំណើរការ នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា ជួនកាល​អាច​បណ្តាល​ឲ្យ​ខូចខាត​ផលប្រយោជន៍​ធំ​ក៏មានដែរ​។ ដើម្បី​រួមចំណែក លុបបំបាត់​បញ្ហា​ប្រឈម និង ពាក្យ​រអ៊ូ​ថា​៖ “​អុញ​នោះ​ទូរស័ព្ទ​អស់​ថ្ម ធុញ​ណាស់ រកតែ​ធ្វើ​កិច្ចការ​រកស៊ី​អ្វី​ពុំ​កើត​” របស់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​ទូទាំង​ពិភពលោក ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក OPPO បាន​សម្រិតសម្រាំង នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ឆ្នាំ ២០១៩ គឺ OPPO F11 Pro ដែលមាន​កម្លាំង​ថាមពល​ថ្ម​ធំ​រហូតដល់​ទៅ 4000 mAh ប្រើ​បាន​រយៈពេល​យូរ ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 មិនត្រូវ​ការរង​ចាំរ​យៈ​ពេល​សាក​ថ្ម​យូរ (VOOC ត្រូវបាន​ទទួលស្គាល់​គុណភាព​ផលិតផល​ពី​ស្ថាប័ន​អន្តរជាតិ TÜV)​។​ អាស្រ័យហេតុនេះ លោកអ្នក អាចធ្វើ​ការពិចារណា ក្នុងការ​ជ្រើស​រើសយក​ស្មា​ត​ហ្វូ​ន OPPO F11 Pro ដើម្បី​ជា​ដៃគូរ​សម្រាប់​ជួយ​ព​ន្លឿ​ន ពាណិជ្ជកម្ម អាជីវកម្ម ទាំង​លើ online និង offline ដោយសារតែ​សមត្ថភាព​របស់​វា​អាច​ប្រើប្រាស់​ជាធម្មតា​បាន​រយៈពេល​ជាង​15​ម៉ោង​សម្រាប់​ការហៅ​ចេញចូល​រឺ​ប្រាស្រ័យ​ទាក់ទង​គ្នា​លើ​បណ្តាញ​សង្គម (Facebook, Instagram, Telegram, Wechat, Whatsapp, Twitters, Tik Tok, Bingo Live ជាដើម​) និង អាច​មើល​វីដេអូ​ជាប់​គ្នា​បាន​រយៈពេល 12 ម៉ោង រឺ លេង​ហ្គេម​កម្សាន្ត​ជាប់​គ្នា​បាន​រយៈពេល​ជាង​5​ម៉ោង ដោយ​អស់​ក្តីបារម្ភ​លើ​បញ្ហា​អស់​ថ្ម​ទៀតហើយ​។ ក្រៅពីនេះ OPPO F11 Pro ត្រូវបាន​រចនា​រូបរាង​យ៉ាង​ល្អ​ប្រណីត​មាន​អេក្រង់​លាត​ពេញ ទំហំ 6.5 inch FHD+ បង្កប់​កាមេរ៉ា​មុខ​ចំ​កណ្តាល ទំហំ​16MP និង ផ្នែក​ខាងក្រោយ​មាន​ពណ៌​បែប Gradient បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​48MP, ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Andriod 9.0 និង មាន CPU P70 6+64GB, RAM ទំហំ 6GB និង ROM ទំហំ​128GB ភ្ជាប់​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost​។ ​លោកអ្នក​អាច​ស្វែងរក​ជាវ ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ OPPO F11 Pro ដែលមាន​ផ្ទុក​ម៉េ​ម៉ូ​រី​ទំហំ​128GB នៅ​គ្រប់​ហាង​លក់​ទូ​ស័ព្ទ​នានា ដែលមាន​ស្លាក​សញ្ញា OPPO ទូទាំងប្រទេស​កម្ពុជា ក្នុងតម្លៃ​ពិសេស​ត្រឹមតែ ៣៣៩​ដុល្លារ ជាមួយនឹង​ជម្រើស​៣​ពណ៌ គឺ Thunder Black, Aurora Green, និង Waterfall Gray៕