តោះ​មក​ស្គាល់​គ្រឿងផ្សំ​សំខាន់ៗ​ក្នុងកាមេ​រ៉ា OPPO Reno ទាំងអស់គ្នា​!

បច្ចេកវិទ្យា
0
311
ជា​រៀងរាល់​ឆ្នាំមាន​អតិថិជន​យ៉ាងច្រើន​លើសលុប​ដែលមាន​ក្តី​រំពឹងទុក​លើ​ដំណើរការ​វិវឌ្ឍន​នៃ​ទូរស័ព្ទដៃ​របស់​ពួកគេ​ពី​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ ដោយ​មិន​ត្រឹមតែ​ជា​កម្មវិធី​តម្លើង​ថ្មីៗ​ដែល​អាចជួយ​ដល់​ការប្រើប្រាស់​រប​ស៉​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាចជា​ទូរស័ព្ទ​ដែល​អាចធ្វើ​ឲ្យ​អារម្មណ៍​របស់​ពួកគេ មាន​ភាព​រីករាយ (Enjoyable) គ្មាន​ដែន​កំណត់​ថែម​ទៀតផង​! ចំណែក​នៅលើ​វិស័យ​ថតរូប​វិញ​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែរ ដែល​ធ្វើ​ឲ្យ​ពួកគេ គិតថា​ពួកគេ​ពិត​ចូល​និង​ស្រលាញ់​ទូរស័ព្ទ​នោះ​ខ្លាំង ដែលមាន​កម្មវិធី​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ទៀត គឺ​កាន់តែ​ប្រសើរ​សម្រាប់​ពួកគេ​។ ស្មា​ត​ហ្វូ​ន Reno Series គឺជា​ប្រភេទ​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន OPPO ដោយ​វា​បាន​ចូលខ្លួន​មក​ដោះស្រាយ​នូវ​បញ្ហា​ជាច្រើន​ដែល​ធ្លាប់ជា​ចំងល់ ជាការ​ចោទសួរ ពី​សំណាក់​អតិថិជន​របស់​ពួកគេ ប៉ុន្តែ​វត្តមាន​របស់ Reno Series ទាំង​ផ្នែក​ខាងមុខ ផ្នែក​ចំហៀង និង ផ្នែក​ខាងក្រោយ​! គឺ​បាន​ដោះស្រាយ​ម៉ា​ស្អាត​តែម្តង ដោយ​វា​គ្មាន​ចន្លោះ​ឆក​លើ​អេក្រង់​ខាងមុខ ងាយស្រួល​ចាប់​កាន់​ក្នុង​ដៃ​គ្រប់​ជ្រុង​មិនធំ​ពេក មិនតូច​ពេក និង ពណ៌​ផ្នែក​ខាងក្រោយ​កាលី​ប​បែប High Show ជាមួយនឹង Ocean Green និង Jet Black បែប 3D Gradient ដ៏​ល្អ​ឥត​ខ្ជោះ និង កំពុង​ពេញនិយម​។ ក្រៅពីនោះ​មាន​ចំណុច​ពិសេស​ជាច្រើន​ដែល Reno Series នៅតែ​អាច​ឈរ​នៅលើ​ចំណាត់ថ្នាក់​ល្អ​មួយ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​បាន ដោយ​វា​បាន​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ 48MP+8MP+13MP បច្ចេកវិទ្យា 10X Hybrid Zoom (​ដែលមាន​បង្កប់​កាមេរ៉ា 60X Digital Zoom) កាមេរ៉ា​ផុសចេញ​ចូល​បែប​ព្រុយ​ត្រី​ឆ្លាម​ទំហំ 16MP​។ ហើយ​អី​ឡូ​វ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​នៅតែ​បន្ត​ផ្តល់នូវ​កម្មវិធី​ថ្មីៗ​ដើម្បី​ពង្រឹងសមត្ថភាព​កាមេរ៉ា​ថតរូប​របស់​ពួកគេ​បន្ថែមទៀត ដូចជា​មុខងារ​AR សម្រាប់​ចាក់​បំពេញ​រូបភាព ដែល​វា​មាន Software ស្រដៀង​គ្នា​នឹង​កម្មវិធី​កាត់ត​រូបភាព​ដ៏​មាន​ប្រសិទ្ធភាព​ដូច្នោះ​ដែរ រួមបញ្ចូល​គ្នា​ជាមួយនឹង​មុខងារ AI ដែល​វា​ចូលខ្លួន​ជាមួយនឹង​លោកអ្នក​ចាប់តាំងពី​លោកអ្នក​ចាប់​កាន់​ទូរស័ព្ទ​ថត រហូតដល់​ពេលដែល​លោកអ្នក​ទទួលបាន​រូប​ថត​មក គឺ​វា​នៅជាប់​ជានិច្ច​! វា​ជា​មុខងារ​ដ៏​ទាន់សម័យ​ដែល​ជួយ​កែ​ផ្ទៃមុខ​របស់​មនុស្ស​ដែល​ស្រអាប់ ស្លេកស្លាំង​ឲ្យ​មកកាន់​តែ​ម៉ត់​រលោង​បែប​ធម្មជាតិ Digital តែម្តង​, មុខងារ HDR និង multi-frame noise ដែល​អាចជួយ​កាត់បន្ថយ​សំលេង​រំខាន​ជាច្រើន​ដើម្បី​ផ្តល់នូវ​រូបភាព​ភ្លឺ​ច្បាស់ រហ័ស និង​ត្រជាក់​ភ្នែក​។ នៅលើ​ទូរស័ព្ទដៃ OPPO Reno Series គឺ​ត្រូវបាន​គេ​ដឹងថា​បង្កើត​ចេញមក​ដើម្បី​បង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​របស់​អ្នកជំនាញ ក្នុងការ​ដោះស្រាយ​បញ្ហា​ជាច្រើន​ដែល​ធ្លាប់មាន​នៅលើ​ម៉ូ​ឌែ​ល​មុនៗ ព្រោះ​វា​អនុញ្ញាត​ឲ្យ​លោកអ្នក​អាច​ទទួលយក​នូវ​បទពិសោធន៍​បាន​យ៉ាងច្រើន​ពី​ការប្រើប្រាស់​កាមេរ៉ា​ថតរូប​កាន់ បានតែ​ងាយស្រួល​ជាង​មុន​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ទាំង​ការថតរូប​នៅ​ទីតាំង​ដែលមាន​ពន្លឺ​ខ្សោយ ទាំង​ការថតរូប​បែប Portrait ការថតរូប​ជា​ក្រុម ការថតរូប​ទេសភាព​ជាដើម ដូច​គេ​និយាយ​មែន OPPO Reno លើសពី​អ្វីដែល​អ្នកមើល​ឃើញ​៕