កំ​ហឹ​ង​ទ័ព​ស្វា​បាន​ឆក់យក​ជីវិត​តា​ចាស់​ដ៏​កំសត់​ម្នា​ក់នៅ​ឥណ្ឌា​

ព្រឹត្តិការណ៍ថ្មីៗ
0
286
​សោធន​និវត្តន៍​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​ទ័ព​ស្វា នាំគ្នា​យក​ដុំឥដ្ឋ និង​ដុំថ្ម​ដែល​ពួកវា​លាក់ទុក​លើ​ដើមឈើ គប់​មកលើ​គាត់​រហូតដល់​ដាច់ខ្យល់​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​ ​លោកតា Dharampal Singh​វ័យ​៧២​ឆ្នាំ បាន​ដើរ​រើស​អុស ពេលដែល​ទ័ព​ស្វា​ទាំងនេះ បានចាប់ផ្តើម​ចោល​ដុំថ្ម​មកលើ​រូបលោក ដែល​ករណីនេះ​បានកើត​ឡើង​នៅ​ក្នុងភូមិ​មួយកន្លែង ស្ថិតនៅក្នុង​ទីក្រុង Tikri រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា ។​ ​ប្រភពព័ត៌មាន​ពី​គ្រូ​សារ​របស់​លោកតា​រងគ្រោះ​បានឱ្យដឹងថា លោកតា Dharampal Singh បាន​ជួប​ទ័ព​ស្វា​ទាំងនេះ ខណៈដែល​លោកតា កំពុង​ដើរ​រើស​ឈើ​ស្ងួត​ដើម្បី​ធ្វើ​អុស​ដុត ស្រាប់តែ​ទ័ព​ស្វា​មួយ​ហ្វូង​បាន​ប្រើ​ដុំថ្ម ដុំឥដ្ឋ​គប់​មកលើ​លោកតា​ប្រមាណ​ជាង​២០​ដុំ ធ្វើឱ្យ​លោកតា​របួស​យ៉ាងធ្ងន់ធ្ងរ មុន​ពេលដែល​លោកតា ដាច់ខ្យល់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ត្រង់​ក្បាល និង​ដើមទ្រូង​។​ ​ក្រោយ​កើតហេតុ គ្រួសារ​ជនរងគ្រោះ​បាន​ប្ដឹង​ដល់​សមត្ថកិច្ច​ទាក់ទង​នឹង​សកម្មភាពរ​បស់ទ័ព​ស្វា​ទាំងនេះ ប៉ុន្តែ​សមត្ថកិច្ច​ពុំបាន​យកចិត្តទុកដាក់​ឡើយ ព្រោះតែ​គិតថា​នេះ​ជា​ករណី​គ្រោះថ្នាក់​ជាយថាហេតុ ម្យ៉ាង​គ្មាន​ច្បាប់​ឯណា ត្រូវយក​សត្វ​ស្វា​មក​កាត់ទោស​ឡើយ ។​ ​ជាងនេះទៅទៀត ក្រុម​សមត្ថកិច្ច​បាន​និយាយថា ចំពោះ​ពាក្យបណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ​ចោទប្រកាន់​ទៅលើ​សត្វ​ស្វា​ជា​រឿង​អស់សំណើច​ខ្លាំងណាស់ ព្រោះថា​វា​គឺជា​ករណី​លើកដំបូង​ហើយ​ដែល មាន​ជនរងគ្រោះ​ប្តឹងផ្តល់​ជាមួយ​សត្វ​ស្វា​បែបនេះ ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកស្រុក​ខាងលើ តែងតែ​ត្អូញត្អែ​ថា ពួកគាត់​តែងតែ​រង​នូវ​ការយាយី​ពី​សំណាក់​ទ័ព​ស្វា​ដ៏​អត់​មាយា​ទ​ទាំងនេះ ដូច្នេះហើយ​ពួកគេ សូម​ធ្វើការ​អំពាវនាវ​ដល់​ម​ន្ត្រី​គ្រប់​លំដាប់ថ្នាក់ សូមមេត្តា​បើកភ្នែក​មើល​ផង និង​ចាត់វិធានការ​ការពារ​ណាមួយ ដើម្បី​ទប់ទល់​ជាមួយនឹង​ភាព​អាណាធិបតេយ្យរ​បស់ទ័ព​ស្វា​ទាំងអស់នេះ​៕​