​ស្មុគស្មាញ​មិនដឹងថា​គួរ​ជូន​កាដូ​អ្វី ដល់​គូរ​ស្នេហ៍​ក្នុង​ថ្ងៃ​ពិសេស​របស់គាត់​មែន​ទេ ?

បច្ចេកវិទ្យា
0
334
“​បង​ស្រឡាញ់​អូន អូន​ស្រឡាញ់​បង​” ជា​ភាសា​ស្នេហ៍ ដែល​ភាគី​ទាំងសងខាង តែងតែ​និយាយ​ដាក់គ្នា​ទៅវិញទៅមក នៅពេល​ចាប់ផ្តើម​ស្រឡាញ់គ្នា​ដំបូងៗ​។ ភាពស្មោះត្រង់ ការបង្កើត​ជំនឿ​ចិត្ត ការគោរព​គ្នា ការចេះ​អធ្យាស្រ័យ​គ្នា និង​ការស្វែងយល់​អំពី​ចំណង់​ចំណូលចិត្ត​ដៃគូរ គឺ​គន្លឹះ​សំខាន់បំផុត សម្រាប់​រឹតចំណង​ស្នេហ៍​របស់​អ្នក ឲ្យ​មាន​ភាពស្និទ្ធស្នាល ផ្អែមល្ហែម​យូរអង្វែង​។   សម្រាប់​ការស្វែងយល់​ចិត្ត​គូរ​ស្នេហ៍ ពុំបាន​ស៊ីជម្រៅ អាចធ្វើ​ឲ្យ​ចំណង​ស្នេហ៍​របស់​អ្នក​ងាយ​នឹង​បែកបាក់​ប្រេះឆា​។ អ្នកខ្លះ​ស្រឡាញ់គ្នា​យូរហើយ ប៉ុន្តែ​ពុំ​ដឹងថា​គូរ​ស្នេហ៍​របស់ខ្លួន​ចង់បាន​អ្វី រឺ​គួរ​ទិញ​កាដូ​អ្វី​សម្រាប់​ថ្ងៃ​ពិសេសៗ​របស់​ដៃគូ​ពួកគេ​នោះទេ​។ ម្នាក់ៗ​ពិបាកចិត្ត ត្បិត​ពុំដែល​បានដឹងថា​កាដូ​ដែលមាន​តម្លៃ​សម្រាប់​ដៃគូ​សង្សារ នា​យុគសម័យ Digital នោះ​គឺ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO F11 Pro Portrait ច្បាស់​ឥតខ្ចោះ​នៅ​ទី​ងងឹត ជាមួយនឹង​៣​ជម្រើស​ពណ៌ គឺ Thunder Black, Aurora Green, និង Waterfall Gray​។ ​បើ​គូស្នេហ៍​របស់​អ្នកជា​សុភាពនារី លោកអ្នក​អាច​ទិញ ស្មា​ត​ហ្វូ​ន OPPO F11 Pro ដែលមាន​ពណ៌ Waterfall Gray សម្រាប់​ជា​កាដូ​ក្នុង​ថ្ងៃ​ពិសេស​របស់គាត់ ព្រោះ​វា​ជា​ពណ៌​បែប​ថ្លៃថ្នូរ ស្រស់ស្អាត ឆើតឆាយ​ទាន់សម័យ​តែម្តង​។ Admin ជឿជាក់ថា បន្ទាប់ពី​បើក​កាដូ​ឃើញ​ស្មា​ត​ហ្វូ​ន OPPO F11 Pro ពណ៌ Waterfall Gray នោះ​មិត្តស្រី​របស់​អ្នកនឹង​ពេញចិត្ត​ស្តូក​តែម្តង ហើយរ​ត់ទៅ​អោប​អ្នក និង​ថើប​អ្នកមួយ​ខ្សឺត​ជាក់​ជាពុំខាន​ឡើយ​។ ជាពិសេស​មិត្តស្រី​អ្នក នឹង​ស្រឡាញ់​អ្នក​ទេ្វ​រដង កាន់តែ​រឹតចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​បន្ថែមទៀត ។ ​ចំណែកឯ នារី​វិញ គប្បី​ទិញ​ស្មា​ត​ហ្វូ​ន OPPO F11 Pro ពណ៌ Thunder Black ជា​កាដូ ជូន​ដល់​មិត្ត​ប្រុស​ខ្លួន​ព្រោះ​វា​ជា​ពណ៌​តំណាង​ឲ្យ​សុភាពបុរស​។ បន្ទាប់ពី​ទទួលបាន​កាដូ​នេះ​ភ្លាម មិត្ត​ប្រុស​របស់​អ្នកនឹង​កែប្រែ​ឥរិយាបថ ពី​ព្រងើយកន្តើយ មកជា​ស្និទ្ធស្នាល​ជាមួយនឹង​អ្នក​ឡើងវិញ​ជាក់​ជាមិនខាន​។ ម្យ៉ាងវិញទៀត អ្នកនឹង​ក្លាយជា​នារី​ទីមួយ ក្នុង​បេះដូង​មិត្ត​ប្រុស​របស់​អ្នក​ដោយ​ឥត​កែប្រែ ហើយ​គ្មាន​នារី​ណា​ផ្សេង​អាច​ជំនួស​តំណែង​របស់​អ្នក​បានឡើយ​។ ​ចំណែកឯ ស្មា​ត​ហ្វូ​ន OPPO F11 Pro ពណ៌ Aurora Green គឺ ស័ក្តិសម​ទាំង​សុភាពបុរស និង សុភាពនារី​។ វា​ជា​ពណ៌​ស្រស់ស្អាត ត្រូវចិត្ត​សម្រាប់​គូស្នេហ៍​ដែល​ស្រឡាញ់​ពណ៌​ដូចគ្នា​ជា​លក្ខណៈ Couple Phone​។ លោកអ្នក​អាច​បង្កើន​ជំនឿ​ចិត្ត ឲ្យ​កាន់តែ​ភាព​ស៊ីមេទ្រី​គ្នា​បាន​មួយកម្រិត​ទៀត​។ លោកអ្នក​អាច​ទិញ​វា​នៅក្នុង​ឱកាស​ខួប​អា​ពិ​ហ៍​ពិពាហ៍ រឺ​រំលឹក​ចំណង​ស្នេហ៍​គ្រា​ដំបូង​ក៏បាន​ដែរ​។ ​ក្រៅពី​លក្ខណៈពិសេស​នៃ​ជម្រើស​ពណ៌ ស្មា​ត​ហ្វូ​ន OPPO F11 Pro ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ​ប្រណីត វា​មាន អេក្រង់​លាត​ពេញ ទំហំ 6.5 inch FHD+ បង្កប់​កាមេរ៉ា​មុខ​ចំ​កណ្តាល ទំហំ 16MP ផ្នែក​ខាងក្រោយ ពណ៌​បែប Gradient បំពាក់​នូវ កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48MP , ប្រតិបត្តិការ​ប្រព័ន្ធ Andriod 9.0 និង មាន​RAM ធំ 6GB និង ROM ទំហំ 128GB ភ្ជាប់​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost មាន​កម្លាំង​ថាមពល​ថ្ម​ធំ​រហូតដល់​ទៅ 4000 mAh ប្រើ​បានយូរ បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 មិនត្រូវ​ការរង​ចាំរ​យៈ​ពេល​សាក​ថ្ម​យូរ​! និយាយ​ជារួម ស្មា​ត​ហ្វូ​ន OPPO F11 Pro ទាំងបី​ពណ៌​ខាងលើនេះ គឺ​ជំនួយការ​ដ៏​ពិសេស សម្រាប់​ជួយ​រឹតចំណង​ស្នេហ៍​របស់លោក​អ្នក ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត និង ជូន​កាល​អាចជួយ​កែប្រែ​នូវ​ស្ថានការណ៍​ស្នេហា​ដែល​ប្រេះស្រាំ​ឲ្យ​ត្រឡប់​មកជា​ល្អ​វិញ​បាន​ផងដែរ ហេ​ហេ​ហេ ៕