ក្តី​ស្រមៃ​ក្លាយជា​ការពិតហើយ​…​សម្រាប់​អ្នក​ចង់​រៀន ចាប់​ប្លង់​ថតរូប​ស្អាត​បែប​លក្ខណៈ​អាជីព OPPO អាចជួយ​បាន​

បច្ចេកវិទ្យា
0
392
“​ចេះ​មកពី​រៀន មានមក​ពី​រក​” គឺជា​សុភាសិត​ខ្មែរ ដែល​អាច​ប្រើប្រាស់​គ្រប់​ស្ថានការណ៍ ដូចគ្នានេះដែរ​បើ​ចង់​ថតរូប​ស្រស់ស្អាត​បែប​លក្ខណៈ​អាជីព ចាំបាច់​បំផុត​ត្រូវ​សិក្សា​លម្អិត​អំពី​ការចាប់​ប្លង់​ថតរូប​។ យោងតាម គេហទំព័រ​ហ្វេ​ស​បុក OPPO Photography Academy (OPA) បាន​ង្ហា​ញ​អំពី​គន្លឹះ​ចាប់​ប្លង់​ថតរូប​ងាយៗ ៤​ចំណុច ដែល​អ្នក​គួរ​យល់ដឹង ដើម្បី​ថតរូប​ឲ្យ​បាន​ស្អាត ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិកា ដូចខាងក្រោម​នេះ​៖ ១. ចែក​ប្លង់​ថត​ចែកជា​បី (Rule of Third): ​ដំបូង​អ្នក​ត្រូវ​ចែក​ប្លង់​ថត​ជា​បី​ភាគ​បញ្ឈរ និង​ជា​បី​ភាគ​ផ្ដេក ហើយ​ដាក់​វត្ថុ ឬ​មុខ​មនុស្ស ដែលជា​ប្រធានបទ​សំខាន់​នៃ​រូបភាព​របស់​អ្នក នៅលើ​ចំណុចប្រសព្វ មួយ​ក្នុងចំណោម ចំណុចប្រសព្វ​ទាំង​បួន នៃ​ខ្សែ​ចែក​ប្លង់​នោះ ដើម្បី​ឲ្យ​រូបភាព​របស់​អ្នក​មើលទៅ​មាន​ភាព​ទាក់ទាញ​ជាង​ធម្មតា​។ បន្ថែម​ពីនេះ អ្នក​ក៏​គួរ​ចាប់​ប្លង់ ដោយ​ដាក់​កន្លែង​ជួបគ្នា​រវាង​ផ្ទៃមេឃ និង​ដី​ឲ្យ​ស្របទៅនឹង​ខ្សែបន្ទាត់​ចែក​ប្លង់​ផ្ដេក​ជា​បី​នោះ​ផងដែរ​។​ ២. ចាប់​ប្លង់​ឲ្យ​មាន​ភាព​ស៊ីមេទ្រី​គ្នា (Symmetry): ​រូបភាព ដែលមាន​ភាព​ស៊ីមេទ្រី គឺជា​រូបភាព​ដែល​ទាក់ភ្នែក គួរ​ឲ្យ​ចង់​មើល និង​ពេល​មើលទៅ​មាន​លំនឹង​ល្អ​។ ដូច្នេះ​នៅពេល​ថតរូប អ្នក​អាច​ព្យាយាម​រក​ប្លង់​ណា ឲ្យ​ថត​ចេញមក មាន​លក្ខណៈ​ជា​ស៊ីមេទ្រី ពោលគឺ ស៊ីមេទ្រី​បែប​ផ្ដេក ឬ​បញ្ឈរ​ក៏បាន​។​ ៣. ប្រើប្រាស់​ខ្សែបន្ទាត់ ដើម្បី​ដឹកនាំ​ភ្នែក​អ្នកមើល​ទៅកាន់​រក​មុំសំ​ខាន់​នៃ​រូបភាព (Leading Lines): ​អ្នក​អាច​ប្រើប្រាស់​ខ្សែ​នៅក្នុង​ប្លង់​ថតរូប​របស់​អ្នក ដើម្បី​ទាក់ទាញ​ភ្នែក​អ្នកមើល ពី​គែម​នៃ​ប្លង់​នីមួយៗ​ទៅកាន់​មុខ​មនុស្ស ឬ​វត្ថុ ដែលជា​ប្រធានបទ​(​មុំ​)​សំខាន់​ក្នុង​រូបភាព​របស់​អ្នក​។ ខ្សែ ដែល​បាន​និយាយ​នោះ អាចជា​ផ្លូវថ្នល់ ផ្លូវ​រទេះភ្លើង ផ្លូវ​ដើរ ឬ​ជា​អ្វី​ក៏ដោយ ដែលមាន​រាង​ជា​បន្ទាត់ ឬ​ខ្សែ​ស្មើរ ដែល​អាច​ឲ្យ​ច្នៃប្រឌិត​ប្រើប្រាស់​វា​បាន​។ ៤. ប្រើប្រាស់​ស៊ុម​ក្នុង​រូបភាព​របស់​អ្ន​ល (Frame within Frame): ​ចុងបញ្ចប់ អ្នក​អាច​ថតរូប ឫ វត្ថុ​ផ្សេងៗ ដែលមាន​រាងដូចជា​គែម​ស៊ុម​រូបថត ដោយ​ដាក់​ប្រធានបទ​សំខាន់​ក្នុង​រូបថត​របស់​អ្នក​នៅក្នុង​ស៊ុម​នោះ អាចជា​បង្អួច​ឡាន បង្អួច​ផ្ទះ ទ្វារ ដើមឈើ​សងខាង ឬ វត្ថុ​អ្វី​ក៏បាន​ដែល​មើលទៅ​អាចមាន​រាង​ចតុកោណកែង ឬ ការ៉េ ជាដើម​។ តោះ​ដើម្បី​ជាក់ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ https://bit.ly/2k0Wx8A ឬ Page Facebook ផ្លូវការ​របស់ OPA https://www.facebook.com/oppoacademykh/ ​គួររំលឹកថា វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការថតរូប ដែល​ហៅ​កាត់​ថា OPA របស់​ក្រុមហ៊ុន OPPO ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​ផ្តល់នូវ​ចំណេះដឹង បទពិសោធន៍ គន្លឹះ​ថ្មីៗ​ស្តីពី​ការថត​រូបភាព​ស្អាត ដល់​អ្នក​មិនទាន់​ចេះ រឺ​ចេះ​ថតរូប​ស្ទើរៗ តាមរយៈ​វីដេអូ​បង្រៀន​ខ្លីៗ​ស្តីពី​គន្លឹះ​សំខាន់ៗ​ក្នុងការ​ថតរូប​ស្អាត​ដោយ​អ្នក​ថតរូប​អាជីព ដូច្នេះ​នៅចាំ​អី​ទៀត សូម​តាមដាន​ជាមួយនឹង Page OPA ទាំង​អសដ់​គ្នា​៕ ​