OPPO ទាំង​កាមេរ៉ា កម្លាំង​ថ្ម ល្បឿន​ម៉ាស៊ីន ញាក់សាច់ !

បច្ចេកវិទ្យា
0
361
​ថ្មីៗ​នេះ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានបង្ហាញ​រូបភាព​នូវ​លក្ខណៈ​ស​ម្ប​តិ្ត​ពិសេសៗ នៃ​ទូរស័ព្ទ​ថ្មី ត្រកូល A ឆ្នាំ ២០២០ របស់​ក្រុមហ៊ុន OPPO ញាក់សាច់​តែម្តង​ដូចជា​៖ លក្ខណៈពិសេស​ទី​១៖ ស្មា​ត​ហ្វូ​ន OPPO A9 2020 មាន​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ចំនួន​បួន​គ្រាប់ អាច​ថតរូប 4 ស្ទីល ស្អាត​ប្លែក​ពីគ្នា លើសពី​ការ​ស្រ​ម៉ៃ​របស់​អ្នកប្រើប្រាស់​។ លឺថា​កាមេរ៉ា​មេមាន​ទំហំ​ធំ​រហូតដល់ 48MP កាមេរ៉ា​ទី​ពីរ មាន​ទំហំ​8MP ថតរូប​បែប​ទូលាយ អាច​ពង្រីក​មុំ 1190 ថត​បាន​ផ្ទៃ​កាន់តែ​ធំ​, កាមេរ៉ា​ទី​បី​មាន​ទំហំ​2MP ថតរូប​បែប​Portrait ស​ខ្មៅ និង កាមេរ៉ា​ទី​បួន​ទំហំ 2MP ថតរូប​បែប Portrait ភាពយន្ត អ្វីដែល OPPO មិន​ភ្លេច​នោះ​គឺ​ការ បំពាក់​កាមេរ៉ា​មុខ​ទំហំ​16MP ភ្ជាប់​ជាមួយនឹង​មុខងារ បច្ចេកវិទ្យា AI Beautiful Mode សម្រាប់​ផ្គាប់ចិត្ត​មិត្ត​នារីៗ ដែល​ចូលចិត្ត​ថតរូប​ស៊ែ​ល​ហ្វី​។​ ​លក្ខណៈពិសេស​ទី​២៖ លឺថា OPPO A9 2020 បំពាក់​នូវ​បន្ទះ​ឈី​ប Snapdragon 665 ដំណើរការ​ដោយ Color OS 6.1 ដែលមាន​មូលដ្ឋាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android Pie ជម្រុញ​ឲ្យ​ទូរស័ព្ទ​ដើរ​កាន់តែ​លឿន មាន​កម្លាំង​ម៉ាស៊ីន​ធំ RAM 8GB លើសពី​ការរំពឹងទុក ល្បឿន​រលូន​មិន​បារម្ភ​ខ្លាច​ស្ទក់​ឬ​គាំង និង ROM 128GB ។ ​លក្ខណៈពិសេស​ទី​៣៖ គឺ OPPO A9 2020 មាន​ថាមពល​ថ្ម​ធំ​រហូតដល់​ទៅ 5000mAh ខ្លាំង​ជាង​ស៊េរី បងៗ​វា​ទៅទៀត​លោក A9 2020 នេះ​វ៉ើ​យ​! ដោយ​វា​អាច​រីករាយ​ក្នុងការ​ប្រើប្រាស់​ថ្ម​ទូរស័ព្ទ​ពេញ​មួយថ្ងៃ ដោយ​ពុំ​ចាំបាច់​ស្ពាយ Power Bank តាម​ខ្លួន​ឡើយ​។ ​លក្ខណៈពិសេស​ទី​៤៖ OPPO A9 2020 ត្រូវបាន​រចនា​យ៉ាង​ល្អ​ប្រណីត​តម្រូវ​ទៅតាម​ចិត្ត​យុវវ័យ​សម័យថ្មី ទោះជា​វា​មាន​អេក្រង់​តំណក់ទឹក ឆក​បន្តិច ប៉ុន្តែ​វា​បាន​ភ្ជាប់​មកជា​មួយ​នូវ​កញ្ចក់​ការពារ​CGG​។​ចំណែក​ផ្ទៃ​ខាងក្រោយ វិញ គឺ រចនា​បែប​កញ្ចក់ 3D ពណ៌ Marine Green & Space Purple ស្រស់ស្អាត​ឆើតឆាយ​តែម្តង​ងាយស្រួល​ចាប់​កាន់​ស័ក្ក​សម​ខ្លាំងណាស់​ជាមួយនឹង​យុវវ័យ​ដើមឆ្នាំ​២០២០​។ ​សរុបមក​តើ​សំណព្វចិត្ត​ទាំងអស់គ្នា​យល់​យ៉ាងណាដែរ​ចំពោះ ស្មា​ត​ហ្វូ​ន OPPO ម៉ូ​ឌែ​ល​ថ្មី A9 2020 ដ៏​កប់​ស៊េរី​នេះ​?