ប្រេស៊ីល ថាខ្ពើមយកជំនួយ ២២លានដុល្លារ ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃនៅអាម៉ាហ្សូន

ព្រឹត្តិការណ៍ថ្មីៗ
0
326
រដ្ឋាភិបាលប្រទេសប្រេស៊ីលបាននិយាយថា ខ្លួននឹងបដិសេធជំនួយដែលផ្តល់ដោយប្រទេស G7 ដើម្បីយកទៅដោះ ស្រាយបញ្ហាភ្លើង ឆេះព្រៃអាម៉ាហ្សូន ។ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានរៀបចំកិច្ចប្រជុំកំពូល G7 និងទើបបានបញ្ចប់កាលពីថ្ងៃ ចន្ទ ម្សិលមិញនេះ បាននិយាយថា នឹងបញ្ចេញប្រាក់ជំនួយចំនួន ២ ២លាន ដុល្លារដើម្បីជួយប្រេស៊ីលដោះ ស្រាយបញ្ហាភ្លើងឆេះព្រៃ អាម៉ាហ្សូន។ មន្រ្តីប្រេស៊ីលមិនបានផ្តល់ហេតុផលពី ការមិនទទួលយកប្រាក់ជំនួយនោះទេ ប៉ុន្តែប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ថែមទាំងបានចោទប្រកាន់ប្រទេសបារាំង ទៀតថាចាត់ទុកប្រេស៊ីលជាប្រទេស អាណានិគមរបស់ខ្លួ ន។ ចំណែករដ្ឋមន្រ្តីការពារជាតិប្រេស៊ីលបានថ្លែងថា ភ្លើងឆេះព្រៃនៅអាម៉ាហ្សូន អាចគ្រប់គ្រងបាន។ លោកបញ្ជាក់ថា ទាហានចំនួនជិត ៤៥.០០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីបង្រ្កាបភ្លើង និងបទឧក្រិដ្ឋបរិស្ថាននៅ ព្រៃអាម៉ាហ្សូន។ប្រធានាធិបតីប្រេស៊ីល ថែមទាំងឌៀមដាមឲ្យ ប្រធានាធិបតីបារាំងទៀតថា “លោក Macron មិនអាចបញ្ចៀសបញ្ហាភ្លើ ងឆេះ ព្រះវិហា រដែលជា ផ្នែកមួ យនៃបេតកភណ្ឌពិភពលោកបានផង ហើយនេះ គាត់មិនចង់ផ្តល់មេ រៀន សម្រាប់ប្រទេ សពួកយើងទៅវិ ញ?”សូមបញ្ជាក់ថា អា ម៉ាហ្សូនគឺជាព្រៃដ៏ធំបំផុតក្នុងពិភពលោក ដែលវាអាចស្រូបយកឧស្ម័នកាបូនិចយ៉ាង ច្រើនពីផែនដី និងបានបង្កើតអុកស៊ីហ្សែនមកវិ ញចំនួន ២០ភាគរយ។ ភ្លើងឆេះព្រៃនៅអាម៉ាហ្សូនតែង កើតមានជាញឹកញាប់ ជាពិសេសនៅរដូវរាំងស្ងួ ត៕