ពិតជាថ្លើមពាសមេឃមែន! បុរសម្នាក់ប្រកាសក្តែងៗថាលោកស្ថិតនៅក្នុងបេសកកម្មជីវិតចុងក្រោយដើម្បីធ្វើឲ្យតារាចម្រៀងប៉ុប Miley Cyrus មានផ្ទៃពោះ

ព្រឹត្តិការណ៍ថ្មីៗ
0
269
បុរសម្នាក់ ដែលញៀនចង់រួមភេទជាមួយតារាចម្រៀងប៉ុបអាមេរិក Miley Cyrus ត្រូវបានចាប់ខ្លួនហើយ នៅអំឡុងពេលការប្រគុំតន្រ្តីរបស់នាង ក្រោយពីរូបលោក បានគំរាមតារាចម្រៀងម្នាក់នេះថា លោកកំពុងស្ថិតនៅក្នុងយុទ្ធនាការឆាកជីវិតចុងក្រោយរបស់លោក ដើម្បីធ្វើឲ្យនាងមានផ្ទៃពោះ។ លោក David Rumsey អាយុ៤២ឆ្នាំ បានបង្ហាញខ្លួននៅការសម្តែងប្រគុំតន្រ្តីរបស់តារាចម្រៀងប៉ុបវ័យ២៦ឆ្នាំម្នាក់នេះ នៅក្នុងពហុកីឡដ្ឋាន T-Mobile Arena កាលពីថ្ងៃសៅរ៍កន្លងទៅ ស្ថិតនៅក្នុងទីក្រុងឡាសវេហ្គាស់ សហរដ្ឋអាមេរិក ពេលដែលក្រុមអង្គរក្សរបស់នាងបានប្រទះឃើញគាត់។ ប្រភពព័ត៌មានពីកាសែត TMZបានឲ្យដឹងថាលោក Rumsey បាននិយាយប្រាប់ក្រុមការងាររបស់នាង Miley ថា “វាគឺជា បេសកកម្មឆាកជីវិតចុងក្រោយរបស់លោក ដើម្បីធ្វើឲ្យនាង Miley មានផ្ទៃពោះ។” ប្រភពព័ត៌មានបានឲ្យដឹងថា គាត់មានគម្រោងការធ្វើឲ្យលោក Michael Jackon និងលោក Prince រស់ឡើងវិញ ដើម្បីឲ្យពួកគេទាំងអស់គ្នា បានសប្បាយជាមួយនាង Miley។ បច្ចុប្បន្ន លោក Rumsey កំពុងជាប់ឃុំឃាំងនៅឯពន្ធនាគារ Clark County Jail និងជាប់ចោទពីបទគំរាមកំហែង។ លោក Rumsey បានស្ថិតនៅក្នុងរ៉ាដាតាមចាប់ខ្លួនរបស់ក្រុមសន្តិសុខរបស់នាង  Mileyដោយសារតែលោកធ្លាប់បានគំរាមកំហែងម្តងជា២ដងមកលើរូបនាង។ នៅលើ Twitterរបស់លោក មាននូវសារចម្លែកៗជាច្រើនមកលើនាង Miley ជាកន្លែងដែលលោកបាននិយាយសុំទោសសម្រាប់ការធ្វើឲ្យឈឺចាប់នេះ ហើយបន្ទាប់មក លោកបានទម្លាក់ទោសកំហុសនេះមកលើលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក៕